រថយន្តស្លាកលេខ ខ.ម ចតខុសច្បាប់ ត្រូ​វកម្លាំងនគរបាលស្ទូចទៅស្នងការដ្ឋាន ដើម្បីផាកពិនិយ

ភ្នំពេញៈ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាល នៃការិយាល័យសណ្តាប់ធ្នាប់ បានធ្វើការស្ទូចយករថយន្តស្លាកលេខ ខ.ម ដែលចតខុសច្បាប់ ដើម្បីយកមករក្សាទុក នៅស្នងការដ្ឋាន និងធ្វើការផាកពិន័យតាមច្បាប់។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យយបានគ្រប់ៗគ្នា ជាពិសេសឡានដែលប្រើប្រាស់ ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋ៕

រថយន្តពាក់ស្លាកលេខ ខ.ម ៦៣២៩ បុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់នៅ ឃុំកំពង់ភ្នំ

កណ្តាលៈ ករណីគ្រោះថ្នាក់ចរចរណ៍ៈរវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់បើកបរម៉ូតូបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអ្នកលឿងចន្លោះគ.ម ៥៩.៦០ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ខូចខាតម៉ូតូ១គ្រឿងធ្ងន់ រថយន្ត១គ្រឿងធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណ។ ភាគីម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1I. 2609 បើកបរក្នុងទិសដៅពីព្រៃវែងទៅភ្នំពេញ មកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តប្រភេទទេសចរណ៍…

ពេលនេះ មាននៅសៀមរាបម្ដងហើយ គយចាប់រថយន្តសុទ្ធតែស៊េរីទំនើប អត់ពន្ធមានតម្លៃរាប់ម៉ឺនដុល្លារ

សៀមរាបៈ កម្លាំងគយចល័តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រួមទាំងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបៗ ចំនួន២គ្រឿង ដែលមានតម្លៃរាប់ម៉ឺនដុល្លារ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី១៩ កុម្ភ:ព្រឹកមិញនេះ។ ចំពោះការបង្ក្រាបរថយន្តគ្មានពន្ធ នឹងធ្វើឡើងដូចភ្លៀងរលឹម។ រថយន្តដែលបង្ក្រាបនេះ ទី១ ស្លាកលេខភ្នំពេញ២U-៥៥៥៧ ទី២ស្លាកលេខ ភ្នំពេញ២W-៤៨៤៨។ គួរបញ្ជាក់ថា នៅខេត្តសៀមរាប…

ចុម! មន្ត្រីយោធាបើករថយន្តស្លាកលេខ ខ.ម ០៨៤៧ មិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម បុករះម៉ូតូនិងរថយន្ត របួសធ្ងន់ម្នាក់

បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកឌីមិច ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម ០៨៤៧ ​បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម បានជ្រុលមកបុកនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ​ បន្ទាយមានជ័យ​ 1G​-8620​ រួចបន្តទៅបុករថយន្ត១គ្រឿងទៀតម៉ាកកាមរី​ ពណ៌សំបកឪឡឹក​ សេរ៊ីឆ្នាំ១៩៩២ ទើបអស់ល្បឿនលឿនទៅមុខលែងរួច និងបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។…

កុំចេះតែហ៊ាន! គយចល័ត ចាប់រថយន្តគ្មានពន្ធ ពាក់ស្លាកលេខ ខ.ម និង ន.ប គ្មានចុះ​ក្នុងបញ្ជីទ្រព្យរដ្ឋបានចំនួនជាង២០គ្រឿង!

ភ្នំពេញៈ ​​កម្លាំង​គយចល័ត​ ដែលដឹកនាំដោយលោក​ ព្រាប​ គារ៉ាត បើកប្រតិបត្តិការបង្រ្កាប​ និងចាប់ថយន្តគ្មានពន្ធ ពាក់ស្លាកលេខ ខ.ម និង ន.ប ហើយគ្មានចុះ ក្នុងបញ្ជីទ្រព្យរដ្ឋបានចំនួនជាង២០គ្រឿង។​ ប្រតិបត្តិការ​នេះបានធ្វើឡើងក្នុងរយៈពេល២ថ្ងៃ ថ្ងៃទី១៨និង១៩ខែធ្នូ ឆ្នាំ២០១៨ នៅ​ខណ្ឌសែនសុខ និង ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

បុរសម្នាក់អាងខ្សែយោធា បើករថយន្តចង្កូតស្តាំស្លាកលេខ ខ.ម 2-1098ត្រូវគយចល័តឃាត់ ស្រាប់តែមានលោកឧត្តមសេនីយ៍ផ្កាយ៣ម្នាក់…

បាត់ដំបងៈ បុរសម្នាក់បើករថយន្តចង្កូតស្តាំ ស្លាកលេខ ខ.ម 2-1098 សង្ស័យជារថយន្តដែលឈ្មួញលួចនាំចូលពីប្រទេសថៃ គេចពន្ធ ហើយត្រូវបានសមត្ថកិច្ចផ្នែកគយចល័តឃាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង១០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សូមបញ្ជាក់ថា ពេលដែលសមត្ថកិច្ច ផ្នែកគយចល័តឃាត់រថយន្តខាងលើនេះ អ្នកបើកបររថយន្តមិនបានចុះមកពីលើរថយន្តនោះទេ…

​រថយន្តតាកូម៉ា ស្លាកលេខ ខ.ម05​.2-8420 បើកបុកម៉ូតូ របួសធ្ងន់២នាក់!

​កំពង់ស្ពឺៈ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​គ្រោះថ្នាក់ចរាចរណ៍រវាងេដយន្តនិងម៉ូតូ នៅលើ​​ផ្លូវជាតិលេខ៤៤ ភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​។ ​​រថយន្តម៉ាកតូយ៉ូតា១បាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាក​លេខ ខ.ម​០៥ ២-៨៤២០ អ្នកបើករថយន្តឈ្មោះឈុន ស្រេង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅផ្សារសាមគ្គី…

រថយន្តស្លាកលេខ ខ.ម បុកម៉ូតូ បុរសចំណាស់ម្នាក់របួសធ្ងន់!

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសចំណាស់ម្នាក់រងរបួសធ្ងន់។ កើតហេតុនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តុបតូតាល់ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំពោះករណីនេះ សមត្ថកិច្ចកំពុងអន្តរាគមន៍ដោះស្រាយ ហើយមិនទាន់ស្គាល់អត្តសញ្ញាណភាគីទាំងសងខាងនៅឡើយទេ៕

ឃុំខ្លួនលោកយោធាម្នាក់ នៅក្នុងគុកសិន កុំឲ្យប្រើប្រាស់រថយន្តពណ៌ត្រីអ៊ី និងក្លែងស្លាកលេខរថយន្ត តទៅទៀត

ភ្នំពេញៈ ទីបំផុតទៅ លោក លាង សំណាត់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួន មន្ត្រីយោធាម្នាក់ ដែលបានប្រើប្រាស់រថយន្តពណ៌ត្រីអ៊ី និងក្លែងស្លាកលេខរថយន្ត ជាបណ្តោះអាសន្ននៅពន្ធនាគារ ដើម្បីបន្តនីតិវិធីនាពេលក្រោយ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា លោក…

បញ្ជូន ខ្លួនលោកយោធាម្នាក់ ដែលប្រើប្រាស់រថយន្តព័ណ៌ត្រីអ៉ី និងក្លែងស្លាកលេខរថយន្ត ទៅតុលាការនៅព្រឹកនេះ

ភ្នំពេញៈ បើយោងតាមការបញ្ជាក់របស់មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា សមត្ថកិច្ច បានបញ្ជូនខ្លួន ជនសង្ស័យ ជាយោធា ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធី ពាក់ព័ន្ធសំណុំរឿងប្រើប្រាស់រថយន្តព័ណ៌ត្រីអ៉ី និងក្លែងស្លាកលេខរថយន្ត។ យោងតាមប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះ យឹម សុកាន ភេទប្រុស អាយុ ៣៥ឆ្នាំ…