ភាពយន្តខ្លាំង៥របស់ពូព្រហ្ម កំណត់ឲ្យបង្ហាញក្នុងមហោស្រពភាពយន្ត
មហោស្រពភាពយន្តថ្នាក់ជាតិដែលនាងធ្វើឡើងនៅថ្ងៃទី៤ រហូតដល់ថ្ងៃទី៩ មិនានេះ ត្រូវគេឃើញភាពយន្តខ្លាំងៗដែលខ្មែរផលិត និងបរទេសផលិតមានតែ៧ប៉ុណ្ណោះ ត្រូវបានជ្រើសអោយដាក់បញ្ចាំងអោយគណកម្មការ និងមហាជនវាយតម្លៃ ខណៈដែលភាពយន្តក្នុងចំណោមភាពយន្តទាំង៧នោះ គឺ៥រឿងត្រូវគេស្គាល់ថាជារឿងដែលចែកចាយដោយក្រុមហ៊ុនពូព្រហ្ម ជាក្រុមហ៊ុនចែកចាយភាពយន្តដ៏ធំនៅកម្ពុជា។ ការដាក់បញ្ចាំងខ្សែរឿងទាំងនេះក្នុងមហោស្រពភាពយន្ត មិនខុសពីបើកឱកាសថ្មីមួយអោយអ្នកមិនបានទស្សនាក្នុងពេលដាក់បញ្ចាំងលក់សំបុត្រ បាន ទស្សនាមិនគិតថ្លៃក្នុងវេទិកាមហោស្រពភាពយន្ត។ ប្រភពពីអ្នករៀបចំកម្មវិធីមហោស្រពភាពយន្ត បានអះអាងថាក្នុងចំណោមភាពយន្តទាំងអស់ដែលត្រូវកំណត់អោយបង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៍មហោស្រពភាពយន្តប្រចាំឆ្នាំ២០១៧នេះ មានរឿងចំនួន៧ ដោយក្នុងចំណោម៥នោះគឺពិតជាមានរឿង៥របស់ក្រុមហ៊ុនពូព្រហ្មត្រូវបានជ្រើសរើសអោយដាក់បង្ហាញ។ រឿងទាំងនោះរួមមានរឿង«ប៉ុបពីទៅហូលីវូដ»ដែលត្រូវគេស្គាល់ថាដឹកនាំផលិតដោយលោក សុខ…