ចន ច័ន្ទលក្ខិណា ប្រកាសសារមួយ ល្មមអោយអ្នកសិល្បៈស្រឡាំងកាំង
ក្នុងពិធីសម្ពោធរឿង «ទារុណកម្មខ្មោច» របស់អ្នកនាងចន ច័ន្ទលក្ខិណា កាលពីល្ងាចថ្ងៃទី២៥ កម្ភៈ នៅផ្សារទំនើបអ៊ីអន១ សិល្បការិនីរូបនេះ បានអះអាងថា ភាពយន្តខ្មែរនាពេលចុងក្រោយមានការថយកម្លាំងយ៉ាងគំហុក ដោយសារតែខ្វះការជ្រោមជ្រែង និងយកចិត្តទុកដាក់ពីអ្នកសិល្បៈដូចគ្នា ជាពិសេសចំពោះតារាសិល្បៈ ដែលយល់ថាខ្លួនមិនបានចូលរួមសម្ដែង គឺមិនគួរនឹងចូលរួមលើកស្ទួយស្នាដៃ រឿងនោះតែម្ដង។ អ្នកនាងថា មានតែអ្នកសិល្បៈប៉ុណ្ណោះ ដែលជួយបំផុស និងលើកស្ទួយអោយភាពយន្តមួយ…