ការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែសង្ឈឹមតិច​តួច​ណាស់

ជាងមួយ ​ឆ្នាំ​ក្រោយទៅហើយ កិច្ចចរចា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ជាប់គាំង ប្រទេស​មហា​អំណាច​ទាំង​៦ (អាមេរិក​បារាំង រុស្ស៊ី ចិន អង់គ្លេស និង​អាល្លឺម៉ង់) បាន​ត្រលប់​ចូល​មក​ចរចា​ជាថ្មី ជាមួយ​អ៊ីរ៉ង់ កាលពីថ្ងៃ​សៅរ៍កន្លងទៅ​នេះ នៅទីក្រុង​អ៊ីស្តង់ប៊ូល ក្នុង​ប្រទេស​តួកគី។ ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក​ជឿថា អ៊ីរ៉ង់​កំពុង​ចម្រើនធាតុ​អ៊ុយរ៉ានីញូម​ក្នុង​កម្រិតខ្ពស់​ដើម្បី​យកទៅ​ផលិត ​អាវុធ​នុយក្លេអ៊ែរ។ ការចោទ​ប្រកាន់​ដែល​ ទីក្រុង​តេអេរ៉ង់…

ពិធី​គម្រប់​៣០ឆ្នាំ​នៃ​ការ​លុកលុយ​កោះ​ម៉ាលវីន

ប្រទេស​អង់គ្លេស​ នៅ​ថ្ងៃ​ចន្ទ​២មេសា​កន្លងទៅថ្មីៗនេះ​បាន​​ ប្រារព្ធ​ខួប​គម្រប់​៣០ឆ្នាំ​នៃ​ការដែល​ប្រទេស​អារហ្សង់ទីន​បាន​លុក​លុយ​កោះ​ម៉ាលវីន​ពី​ខែ​មេសា​ដល់​ខែ​មិថុនា​ឆ្នាំ​១៩៨២​។​ ពិធី​រំលឹក​ខួប​៣០ឆ្នាំ​នេះ​គ្រោង​ធ្វើ​យ៉ាង​ស្ងប់ស្ងាត់​ បន្ទាប់​ពី​មាន​ភាពតានតឹង​ខ្លាំង​និង​សង្គ្រាម​ពាក្យសំដី​ជា​ច្រើន​ខែ​រវាង​រដ្ឋាភិបាល​ក្រុង​Londres​និង​Buenos​ Aires​។​ ការ​នេះ​ពុំ​ឃាត់​ឃាំង​រដ្ឋាភិបាល​អង់គ្លេស​ឱ្យ​នៅ​តែ​រក្សា​យ៉ាង​ម៉ឺងម៉ាត់​អធិបតេយ្យ​របស់​ខ្លួន​លើ​ដែនដី​ដែល​សង្គ្រាម​បាន​ធ្វើ​ឱ្យ​ដែន​ដី​នេះ​មាន​លក្ខណៈ​កាន់​តែ​ថ្លៃ​ថ្លា​ថែម​ទៀត​៕ ប្រែសម្រួលដោយ៖ បុរ​សដំណឹង

និន្នាការសិល្បៈ​បច្ចុប្បន្នកំពុង​តែ​បង្រៀន​យុវវ័យ​​ឲ្យ​ខូច​

សិល្បៈ​របស់ខ្មែរ​កំពុង​តែ​ជ្រោង​នូវ​ភាពរីក​ដុះ​ដាល​ លើ​គ្រប់​ផ្នែក​ ដោយ​ក្នុងនោះ​សិល្បៈ​ជា​ច្រើន​កំពុងតែរិះរក​នូវអ្វីដែល​ថ្មីដើម្បី​ជា​ចំណីចក្ខុ​គ្រាន់កំដរ​អារម្មណ៍​​ទស្សនិកជន។ ភាព​រីកដុះដាលនេះ​ជា​សញ្ញាមួយ​ប្រាប់ថា សិល្បៈ​ រួម​មាន តន្រ្តី ចម្រៀង ខ្សែ​ភាព​យន្ត កំពុង​តែ​ជ្រោង​មុខ​មាត់សង្គម​ជាតិ​ឲ្យ​ជាតិ​សាសន៍​ជា​ច្រើ​ន​លើ​សកល​លោក​ទទួល​ស្គាល់ថា សិល្បៈយើង​អាច​នឹង​មាន​ភាពរីកដុះដាល​ជាង​​នេះ ។ ទន្ទឹម​នឹង​មានភាពរីកចម្រើន​នេះ​ដែរ មាន​មហាជ​ន​ជា​ច្រើន​ខ្លះទទួល​ស្គាល់​ចំពោះ​ស្នាដៃ​ដែល​កូន​ខ្មែរ​ផលិត​ឡើង ហើយ​អ្នកខ្លះ​ទៀត​យល់​ដោយឡែក​ពីនេះ ។ ប្រភព​មតិរិះគន់ដដែល​ៗ​នៅ​ចំពោះ​មុខ​បាន​ប្រាប់​ដល់​គេហទំព័រ ដំណឹង ថា “តន្ត្រី​…

2NE1 ចេញ​បទថ្មីមានវត្តមាន Dj Will i am

នៅ​ពេលថ្មីៗ​កន្លងមក​នេះ ​​ក្រុម 2NE1 បាន​ផ្សព្វផ្សាយនូវ​វីដេអូឃ្លិប​របស់​ខ្លួន ដែល​មា​វត្ត​មា​របស់ Dj​ Will i am ហើយ​នឹង Dj Poet ​ដែល​ដាក់​បញ្ចូល​ក្នុង​Audio ដែល​ជាបទ​ថ្មី​របស់​ពួកគេ​ក្នុងចម្រៀង “Take The world On” ។​សម្រាប់​បទ​ចម្រៀងនេះ​ដែរ ដែលជាវីដេអូឃ្លិបចាប់​ផ្តើម​ដោយ…

Anna Tsuchiya​ សប្បាយ​ចិត្ត​បាន​បញ្ចូល​សំ​ឡេងឲ្យ​ Rhianna ជា​ភាសា​ជប៉ុន

តារា​ចម្រៀង​ និង​សម្តែង Anna Tsuchiya ស្ថិត​ក្នុងវ័យ ២៨ ឆ្នាំ​បាន​និ​យាយថា នាង​មាន​ការ​រំភើប​ណាស់ចំពោះ ​ដែល​បាន​បញ្ចូលសម្លេងឲ្យ​តារាក្នុងវ័យ ២៤ ឆ្នាំ​ នោះ​គឺ​នាង Rhianna ក្នុង​សាច់រឿង​ថ្មី ដែល​ត្រូវ​បក​ប្រែ​ និង​បញ្ចូល​សម្លេង​ជា​ភាសាជប៉ុន នោះ​គឺ​រឿង “Battleship” ដែល​ដឹកនាំ​សម្តែងដោយ Peter…

G-Dragonនិង ​T.O.P ចេញវ៉ុលរួមគ្នា​ ជាមួយតារាអង់គ្លេស Pixie Lott

សារព័ត៌មានផ្សេងគ្នាជាច្រើន​បាននិយាយថា G-Dragon របស់ Bingbang និង ​T.O.P បានចេញនូវអាលប៊ុម​រួម​​​គ្នាថ្មីជាមួយនឹង​តារាចម្រៀង Pixie Lott ។ ក្នុងការចាប់ដៃគូនេះពួកគេកំពុងតែសាកល្បងសម្លេងតាមរយៈបទ “Dancing on My Own ” ចំណែក​អាលប៊ុម​ជាភាសាជប៉ុនរបស់ Pixie Lott ដែល​ជាអាប៊ុមថ្មីនឹង​ចេញនៅថ្ងៃទី…

new iPad ​ត្រូវ​បាន​កំណត់​ថ្ងៃ​ប្រកាស​ជា​ផ្លូវ​ការ

កាលពីម្សិលមិញការិយាល័យរបស់ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការថា​ new iPad នឹងដំណើរការនៅម៉ោង ៨ ព្រឹក ម៉ោង​ក្នុងស្រុក ត្រូវនឹងថ្ងៃសុក្រ នៅឯសហរដ្ឋអាមេរិក។ ស្របពេលជាមួយគ្នានឹងការ​ដំណើរការនូវ new iPad ក្រុមហ៊ុន Apple ​ក៏​បាន​បង្ហាញនូវ Store ថ្មីដែលស្ថិតនៅ Highland…

ពិពណ៌ឆ្កែឆ្នាំ ​២០១២ ​នៅ​ចក្រភព​អង់គ្លេស

Crufts គឺជាព្រឹតិ្តការណ៍ពិពណ៌សត្វឆ្កែមួយធំជាងគេនៅក្នុងចក្រភពអង់គ្លេស និងនៅក្នុងពិភពលោក។ ឆ្នាំនេះ Crufts ប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ដែលមានសត្វឆ្កែរហូតដល់ទៅ ២២,០០០ ចូលរួមធ្វើការប្រកួតប្រជែង។ គួរបញ្ជាក់ផងដែរថា Crufts ត្រូវបានគេធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ១៨៩១។ ខាងក្រោមនេះគឺជាសកម្មភាពមួយចំនួននៃថ្ងៃ Crufts ក្នុង​ឆ្នាំ​នេះ៖  

អតីតពិធីការនីរបស់​ស្ថានីយ៍ទូរទស្សន៍ Asahi ស្លាប់ដោយរោគ​គាំង​បេះ​ដូង

អតីត​ពិធីការិនីរបស់​ស្ថានីយ៍​ទូរទស្សន៍មួយ​ក្នុង​ប្រទេស​ជប៉ុន ឈ្មោះអ្នកស្រី Mie Yamaguchi ក្នុង​វ័យ ៥១ ឆ្នាំ ​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​ពិធីការនី​រូប​នេះ បាន​ប្រទះ​ឃើញនាង​ដេក​ស្លាប់នៅ​ក្នុង​ផ្ទះ កាល​ពីថ្ងៃ ព្រហស្បតិ៍ ។ ភ្នាក់​ងារ​គ្រប់គ្រង​ការងារ​របស់​នាង​បាន​ប្រកាស​ពី​មរណៈ​ភាព​របស់​នាងកាល​ពីថ្ងៃ សុក្រ។ មូល​ហេតុ​នៃការ​ស្លាប់​របស់​នាង​គឺ​បណ្តាលមក​ពី​រោគ​គាំង​បេះ​ដូង នេះ បើ​តាម​អ្នករួមការ​ងារ​ជា​មួយនឹងនាង បាន​ប្រាប់អ្នកសារព័ត៌មាន ។ ភ្នាកងារ​ព័ត៌មា​ន​…

​គេង​ជាមួយ​ម្តាយ​ ល្អ​សម្រាប់​បេះដូង​កុមារ

បេះដូង​កុមារ​រីកចម្រើន​ល្អ​ជាង ​ពេល​បាន​គេង​ជាមួយ​ម្តាយ ​រហូត​ដល់អាយុ​ ៣​ឆ្នាំ ។​ ​ ​ការសន្និដ្ឋាន​នេះ ត្រូវបាន​លើក​ឡើង​ក្រោយ​ពេល​បណ្ឌិត Nils Bergman, មហាវិទ្យាល័យ Cape Town,​អាហ្វ្រិក​ខាងត្បូង ប្រៀបធៀប​គុណភាព​ដំណេករបស់​ទារក​ទើប​កើត​បាន ​២​ថ្ងៃ ចំនួន​ ១៦នាក់ ពេល​វា​គេង​ដោយឡែកនិង​ពេលគេង​ផ្អឹប​ទៅក្នុង​ទ្រូង​ម្តាយ ។…