អត្ថប្រយោជន៍សំខាន់ៗ៣យ៉ាង ដែលអ្នកជំនាញដាស់តឿនឲ្យរាល់គ្នាញ៉ាំម្នាស់ជាប្រចាំ

ម្នាស់ មិនត្រឹមតែជាបង្អែមលាងមាត់ក្រោយពេលទទួលទានបាយនោះទេ វាក៏នាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផងដែរ។ ខាងក្រោមនេះ គឺជាមូលហេតុដែលក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យមនុស្សគ្រប់រូបបន្លែមផ្លែម្នាស់ ទៅក្នុងរបបអាហារជាប្រចាំ៖ ១.សម្បូរវីតាមីន C ទឹកម្នាស់មួយពែងផ្តល់នូវវីតាមីន C ច្រើនជាង ១០០ភាគរយ ដែលរាងកាយរបស់អ្នកត្រូវការជារៀងរាល់ថ្ងៃ។ វីតាមីន C អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ និងដើរតួនាទីយ៉ាងសំខាន់ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារកោសិកាពីភាពចាស់ ជំងឺមហារីក…

អត្ថប្រយោជន៍ដែលគ្រប់គ្នាពុំធ្លាប់ដឹងពីមុន នៃការទទួលទានសត្វចង្រិត

តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រអាមេរិក បានរកឃើញថា ចង្រិត គឺជាសត្វល្អិតមួយប្រភេទដែលមានអត្ថប្រយោជន៍ខ្លាំងបំផុតចំពោះពោះ វៀនរបស់មនុស្ស ហើយការសិក្សានេះផងដែរត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Science Report។ មនុស្សជាង ២លាននាក់នៅជុំវិញពិភពលោកបានទទួលទានសត្វចង្រិត ទៀងទាត់ ព្រោះវាជាប្រភពប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ និងខ្លាញ់ដ៏ល្អសម្រាប់រាងកាយ។ លោក Tiffany Weir ជាសាស្ត្រាចារ្យផ្នែកចំណីអាហារ នៅសាលកវិទ្យាល័យ…

ពេលវេលាដែលអ្នកគួរទទួលទាន និងមិនគួរទទួលទានតែបៃតង

តែបៃតង គឺជាភេសជ្ជៈដែលមានអត្ថប្រយោជន៍អស្ចារ្យបំផុតសម្រាប់សុខភាព បើធៀបទៅនឹងតែ ឬឱសថថែរក្សាសុខភាពដទៃទៀត។ តែបៃតង ត្រូវបានគេប្រើប្រាស់សម្រាប់សម្រកទម្ងន់ និងបណ្តេញជាតិពុលចេញពីរាងកាយ។ តែបៃតង មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចបង្កើនប្រព័ន្ធភាពស៊ាំ ប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះ ក៏ល្អសម្រាប់ស្បែក និងសក់ផងដែរ។ ទោះជាយ៉ាងណា ទន្ទឹមនឹងផ្តល់ប្រយោជន៍ដល់សុខភាព អ្នកគួរតែស្វែងយល់ពីពេលវេលាដែលគួរទទួលទាន និងមិនគួរទទួលទាន ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់សុខភាព។ កុំទទួលទាននៅពេលព្រឹក…

មិនគួរឲ្យជឿ ទឹកម្នាស់ជាថ្នាំកម្ចាត់ក្អកពូកែយ៉ាងនេះសោះ

ម្នាស់ គឺជាផ្លែឈើមួយប្រភេទដែលមានអត្ថប្រយោជន៍បំផុតចំពោះសុខភាព។ ក្រៅពីផ្ទុកបរិមាណវីតាមីន C ដ៏ច្រើនសម្បើម ម្នាស់នៅមានអស់ស៊ីមដែលអាចប្រយុទ្ធប្រឆាំងនឹងការរលាក សម្លាប់បាក់តេរីដែលបណ្តោលឲ្យឈឺបំពង់ក និងអាការៈក្អកយ៉ាងមានប្រសិទ្ធភាព។ របៀបផ្សំទឹកម្នាស់ដើម្បីកម្ចាត់អាការក្អក ទឹកម្នាស់ស្រស់ ១ពែង ទឹកដោះគោស្រស់ ¼ ក្នុងមួយពែង ខ្ញីមួយដុំ ប្រហែលជា ៧សង់ទីម៉ែត្រ(ហាន់ឲ្យម៉ត់) ទឹកឃ្មុំ ១ស្លាបព្រា ម្ទេសម៉ត់…

ឃើញតូចៗប៉ុនកូនដៃកុំមើលងាយ តាមពិតវាមានប្រយោជន៍លើសពីការស្មាន

សណ្តែកដី ត្រូវបានគេចាត់ទុកជាអាហារដ៏ពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សទូទៅ ព្រោះវាមិនត្រឹមតែមានរស់ជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ វាក៏ផ្តល់នូវអត្ថប្រយោជន៍យ៉ាងអស្ចារ្យសម្រាប់សុខភាពផងដែរ។ សណ្តែកដី អាចផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនសម្រាប់រាងកាយ កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាម និងជួយគ្រប់គ្រងភាពធាត់។ លើសពីនេះ ខ្លាញ់នៅក្នុងសណ្តែកដី រួមផ្សំជាមួយនឹងសារធាតុរ៉ែដូចជា វីតាមីន E ហ្វូលិក ប្រូតេអ៊ីន និងម៉ង់ហ្គាណែស អាចជួយរក្សាសរសៃឈាមបេះដូងឲ្យមានសុខភាពល្អ។ ការស្រាវជ្រាវថ្មីៗជាច្រើនបានបង្ហាញថា មើមឈើមួយប្រភេទនេះ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម…

អត្ថប្រយោជន៍នៃការរួមភេទ នាពេលព្រឹកព្រលឹម

ជាធម្មតា គូស្នេហ៍ភាគច្រើនតែងតែមានទម្លាប់រួមភេទនៅពេលយប់ ព្រោះយល់ថាជាពេលស្ងប់ស្ងាត់ ហើយគ្មានការរំខានឡើយ។ ក៏ប៉ុន្តែអ្នកជំនាញបានបង្ហាញថា នេះមិនមែនជាពេលល្អបំផុតនោះទេ ពេលដែលសមគួរ ហើយធ្វើឲ្យគូស្នេហ៍ទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យ គឺពេលព្រឹកព្រលឹម។ តើការរួមភេទនៅពេលព្រឹកព្រលឹមមានប្រយោជន៍អ្វីខ្លះ? ធ្វើឲ្យមានអារម្មណ៍ល្អ បន្ទាប់ពីសម្រាកពេញមួយយប់ ប្រសិនបើអ្នកចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍ រាងកាយនឹងបញ្ចេញអ័រម៉ូន អុកស៊ីតូស៊ីន ដែលអាចជួយបំបាត់ភាពធុញថប់ក្នុងអារម្មណ៍ និងធ្វើឲ្យគូស្នេហ៍មានអារម្មណ៍រីករាយសម្រាប់ថ្ងៃថ្មី។ ជួយឲ្យស្បែកស្រស់ថ្លា បើយោងតាមការសិក្សារបស់ចក្រភពអង់គ្លេស បានបង្ហាញថា…

អត្ថប្រយោជន៍គ្មានអ្នកដឹង នៃគ្រាប់ល្ពៅចំពោះសុខភាពបុរស

ល្ពៅ គឺជាបន្លែពណ៌លឿងមួយប្រភេទដែលគេនិយមប្រើប្រាស់សម្រាប់ធ្វើជាអាហារផ្សេងៗ រួមទាំងបង្អែមផងដែរ។ មិនថាសាច់ ឬគ្រាប់ល្ពៅនោះទេ សុទ្ធតែមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ដូចគ្នាសម្រាប់សុខភាព ក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ មនុស្សភាគច្រើនតែងតែទម្លាប់បោះចោលគ្រាប់របស់វា ព្រោះយល់ថាគ្មានតម្លៃ។ បើយោងតាមអ្នកជំនាញបានបង្ហាញថា គ្រាប់ល្ពៅ គឺជាឱសថដ៏ល្អបំផុតសម្រាប់កែខៃសុខភាពបុរសឲ្យមានភាពប្រសើរឡើង។ ពង្រឹងសុខភាពក្រពេញប្រូស្តាត បើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញអាមេរិក បានបង្ហាញថា គ្រាប់ល្ពៅចំនួន ២០ ទៅ ២៥គ្រាប់(ឬទម្ងន់ប្រហែលជា ៦៨មីលីក្រាម)…

រតនៈ វិសិដ្ឋ និង ទឹម រដ្ឋា ស្របទស្សនៈអ្នកជំនាញសុខភាព២រូប

អ្នកជំនាញផ្នែកសុខភាព២រូបបានបង្ហាញពីអត្ថប្រយោជន៍ក្នុងការស្ទីម ម៉ាស្សា និងហាត់ប្រាណ ដែលជាគុណប្រយោជន៍មិនអាចខ្វះបានរបស់បុគ្គលដែលស្រឡាញ់សុខភាព ជាពិសេសសម្រាប់តារាសិល្បៈ ដែលត្រូវការទាំងសុខភាព និងរូបរាងស្រស់សង្ហា។ លោករតនៈ វិសិដ្ឋ និងកញ្ញា ទឹម រដ្ឋា បានទទួលស្គាល់នូវការលើកឡើងនូវអត្ថប្រយោជន៍នោះ ទើបលោក និងកញ្ញា ប្រកាសថាខ្លួនមិនដែលចោលសកម្មភាពហាត់ប្រាណ និងស្ទីមនោះទេ ដោយសារតែខ្លួនចង់ស្អាត និងចង់បានសុខភាពផ្នែកខាងមុខអោយកាន់តែក្មេង។ លោករតនៈ…

តាមពិតគ្រាប់ខ្នុរ មានប្រយោជន៍ដល់ម្លឹង តែគ្មានអ្នកដឹង

ភាគច្រើន យើងតែងតែមានទម្លាប់បោះចោលគ្រាប់ខ្នុរ បន្ទាប់ពីទទួលទានសាច់របស់វារួច ព្រោះយល់ថា ក្រៅពីស្ងោរទទួលទានលេង វាគ្មានប្រយោជន៍អ្វីទៀតទេ។ ប៉ុន្តែគ្រាប់ខ្នុរ ត្រូវបានគេរកឃើញមានផ្ទុកម្សៅ ៧០ភាគរយ ប្រូតេអ៊ីន ៥.២ភាគរយ លីពីត០.៦២ភាគរយ សារធាតុរ៉ែ១.៤ភាគរយ… ដែលល្អបំផុតសម្រាប់សុខភាព និងសម្រស់។ ដូច្នេះ ប្រសិនបើអ្នកទទួលទានគ្រាប់ខ្នុរ បានទៀងទាត់ អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗមួយចំនួន៖ ១.ការពារបញ្ហាទល់លាមក…

អត្ថប្រយោជន៍មិនគួរឲ្យជឿ បានមកពីការទទួលទានទឹកការ៉ុត រាល់ថ្ងៃ

ការ៉ុត ត្រូវបានគេចាត់ទុកជាបន្លែដែលមានភាពពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សមួយចំនួន ព្រោះវាអាចញ៉ាំទាំងឆៅក៏បាន ឆ្អិនក៏បាន។ ក្រៅពីមានរសជាតិផ្អែមតិចៗគួរឲ្យចង់បរិភោគ ការរ៉ុត មានផ្ទុកវីតាមីន A, C, B1, B6, K, E, D រួមជាមួយនឹងសារធាតុចិញ្ចឹមមួយចំនួនទៀត ដែលល្អបំផុតសម្រាប់សុខភាព។ ខាងក្រោមនេះ គឺជាហេតុផល ដែលអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យគ្រប់គ្នាទទួលទានទឹកការ៉ុត…