សហរដ្ឋអាមេរិក បញ្ជាក់ឡើងវិញថាមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ ឡើយ

(តៃប៉ិ)៖ ក្រសួងការបរទេសអាមេរិក បានធ្វើបច្ចុប្បន្នភាព «ពាក្យពេចន៍» ស្ដីពីកោះតៃវ៉ាន់ ដោយអះអាងថាទីក្រុងវ៉ាស៊ីនតោន នឹងមិនគាំទ្រឱ្យតៃវ៉ាន់ ប្រកាសឯករាជ្យជាផ្លូវការពីចិន នោះទេ។ ការធ្វើបច្ចុប្បន្នភាពខាងលើ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក កាលពីខែឧសភាកន្លងទៅ បានកែប្រែពាក្យពេចន៍ព័ត៌មានស្ដីពីតៃវ៉ាន់ នៅលើ គេហទំព័ររបស់ខ្លួន ដោយបានលុបចោទពាក្យពេចន៍ទាំង២ នោះគឺមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ និងការទទួលស្គាល់ជំហររបស់ទីក្រុងប៉េកាំងដែល ថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ដែលនេះបានធ្វើឱ្យចិនខឹងសម្បារជាខ្លាំង។…

ស្ទង់មតិ៖ ប្រជាជនជប៉ុន ៩០ភាគរយ ជឿថាជប៉ុនគួរតែត្រៀមខ្លួន សម្រាប់ការវាយប្រហាររបស់ចិន លើតៃវ៉ាន់

(តូក្យូ)៖ ការស្ទង់មតិមួយធ្វើឡើងដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថាប្រជាជនជប៉ុន ៩នាក់ ក្នុងចំណោម ១០នាក់ ឬ ៩១ភាគរយ ជឿជាក់ថាជប៉ុនគួរតែត្រៀមខ្លួន សម្រាប់ការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ ខណៈ៤១ភាគរយ គាំទ្រឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឱ្យប្រទេសរបស់ពួកគេអាចធ្វើអន្តរាគមន៍យោធា។ ការស្ទង់មតិខាងលើរបស់សារព័ត៌មានជប៉ុន Nikkei Asia ធ្វើឡើងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩…

លោក ចូ បៃដិន ប្រកាសបញ្ជូនអាវុធបន្ថែម ក្នុងទំហំទឹកប្រាក់ ៧០០លានដុល្លារ ឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសផ្ដល់ជំនួយយោធាថ្មី មួយក្នុងទំហំទឹកប្រាក់ ៧០០លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដែលអាចវាយប្រហារ លើគោលដៅក្នុងចម្ងាយ៨០គីឡូម៉ែត្រ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ចូ បៃដិន បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកនឹងឈរជាមួយអ៊ុយក្រែនដៃគូរបស់យើង…

កងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៉ី ធ្វើសមយុទ្ធនៅក្នុងខេត្ត Ivanovo

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃពុធនេះថា កងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី កំពុងធ្វើសមយុទ្ធប្រតិបត្តិការនៅក្នុងខេត្ត អ៉ីវ៉ាន់ណូវ៉ូ (Ivanovo) ដែលស្ថិតនៅភាគឦសាន នៃទីក្រុងមូស្គូ។ ទីភ្នាក់ងារសារព័ត៌មាន Interfax ដោយផ្អែកលើការស្រង់សម្ដីពីក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងទៀតថា ទាហានរុស្ស៉ីប្រហែល ១០០០នាក់ បានចូលរួមក្នុង សមយុទ្ធ ដោយប្រើយានយន្ដយោធាជាង ១០០គ្រឿង រួមទាំងប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីបយ៉ាស់…

រុស្ស៉ី គំរាមលោកខាងលិច ជុំវិញការផ្តល់អាវុធបាញ់រយៈចម្ងាយឆ្ងាយ ឱ្យអ៊ុយក្រែន

(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បានធ្វើការព្រមានដល់ប្រទេសលោកខាងលិចប្រឆាំងនឹងការផ្គត់ផ្គង់អ៊ុយក្រែន នូវអាវុធ ដែលមានសមត្ថភាពវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី ដោយលើកឡើងថា ទង្វើបែបនេះនឹងក្លាយជាការបោះជំហានទៅរកការបង្កជម្លោះកាន់តែធ្ងន់ធ្ងរ មិនអាចទទួលយកបាន។ ការកត់សម្គាល់របស់លោក ឡារ៉ូវ ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសារព័ត៌មានរុស្ស៉ី Tass ស្របពេលដែលមានរបាយការណ៍ថា សហរដ្ឋអាមេរិក…

ចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូដំណោះស្រាយដាក់ទណ្ឌកម្មកូរ៉េខាងជើង ស្នើឡើងដោយសហរដ្ឋអាមេរិក

(យូអិន)៖ ចិន និងរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតវ៉េតូលើសេចក្ដីព្រាងដំណោះស្រាយស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បី ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលផ្លោងឡើងវិញ ប៉ុន្មានខែកន្លងមកនេះ។ នៅក្នុងបោះឆ្នោត សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ១៣ បានបោះឆ្នោតគាំទ្រលើសេចក្ដីព្រាងដំណោះស្រាយរបស់ សហរដ្ឋអាមេរិក ដោយមានគោលដៅហាមឃាត់ការនាំចេញថ្នាំជក់ និងប្រេង ទៅកាន់កូរ៉េខាងជើង ព្រមទាំងដាក់បញ្ចូលក្រុម Hacker ឈ្មោះឡាហ្សារុស…

កម្លាំងនគរបាលស្រុករតនមណ្ឌល បង្ក្រាបករណីចោរកម្មមួយករណី ឃាត់ខ្លួនជនសង័្សយម្នាក់

បាត់ដំបងៈ កាលពីថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលា ម៉ោង១១ និង០០នាទី អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក…

UN នឹងបោះឆ្នោត ជុំវិញដំណោះស្រាយដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង

(UN)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងធ្វើការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លើសេចក្ដព្រាងដំណោះស្រាយមួយរបស់សហរដ្ឋអាមេរិក ដែលស្នើឱ្យមានការពង្រឹងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ជុំវិញការបាញ់សាកល្បងមីស៊ីលផ្លោងឡើងវិញ ខណៈចិនដែលមានអំណាចវេតូនោះ បានលើកឡើងថាទណ្ឌកម្មមិនអាចដោះស្រាយបញ្ហាបានឡើយ។ ការបោះឆ្នោតនេះ នឹងធ្វើឡើង១ថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចំនួន៣គ្រាប់ ដែលក្នុងចំណោមនោះអាចមានមីស៊ីលផ្លោងអន្តរទ្វីប ICBM ដ៏ធំ បំផុតរបស់ខ្លួនផងដែរ ក្រោយលោក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី។…

សហរដ្ឋអាមេរិក៖ ខ្មាន់កាំភ្លើង បាញ់សម្លាប់សិស្សសាលា ១៨នាក់ និងគ្រូបង្រៀនម្នាក់ ក្នុងរដ្ឋតិចសាស់

(តិចសាស់)៖ មន្រ្តីប្រចាំតំបន់ បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្មាន់កាំភ្លើងវ័យជំទង់ម្នាក់ បានបើកការបាញ់ប្រហារ ក្នុងសាលាបឋមសិក្សាមួយកន្លែង ស្ថិតនៅភាគខាងត្បូងរដ្ឋតិចសាស់ ដោយបានសម្លាប់កុមារចំនួន ១៨នាក់ និងគ្រូបង្រៀនម្នាក់ មុនពេល ខ្មាន់កាំភ្លើងរូបនេះត្រូវប៉ូលិសបាញ់សម្លាប់។ ការបាញ់ប្រហារខាងលើ គឺជាការសម្លាប់រង្គាលថ្មីមួយទៀត ខណៈសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថាកំពុងប្រឈមមុខនឹងការកើនឡើង នូវអំពើហិង្សាដោយការប្រើប្រាស់កាំភ្លើង។ អភិបាលរដ្ឋតិចសាស់ លោក ហ្រ្គេច…

កូរ៉េខាងជើង ធ្វើតេស្ដមីស៊ីលផ្លោងចំនួន ៣គ្រាប់ ជូនដំណើរលោក ចូ បៃដិន ចាកចេញពីតំបន់អាស៊ី

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៣គ្រាប់ ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន តែប៉ុន្មាន ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្វើដំណើរចាកចេញពីតំបន់អាស៊ី ក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន។ បើតាមនាយសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង, មីស៊ីលផ្លោងទាំង៣គ្រាប់ខាងលើ ត្រូវបានកូរ៉េខាងជើងបានចេញពីតំបន់ Sunan នៃភាគជើងរដ្ឋធានីព្យុងយ៉ាង។…