អ្នកជំនាញកំពូលអាមេរិកផ្នែកជំងឺឆ្លង លោក Anthony Fauci ឆ្លងកូវីដ១៩

(វ៉ាស៉ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងនៅសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៉ី (Anthony Fauci) បានធ្វើតេស្តវិជ្ជមានចំពោះ ជំងឺ COVID-19។ បើតាមសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធសប្ដាហ៍នេះពីវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង (NIAID), លោក Fauci ដែលបានទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៤ដូសរួចរាល់ហើយនោះមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ។…

រុស្ស៉ីថាលោកខាងលិច យកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង ដោយសារអ៊ុយក្រែន

(មូស្គូ)៖ រុស្ស៉ី បាននិយាយ នៅថ្ងៃពុធសប្តាហ៍នេះថា លោកខាងលិច «ប្រៀបដូចជាបានយកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង» តាមរយៈការរឹតត្បិតលើ ការនាំចូលថាមពលប្រេង និងឧស្ម័នពីតំបន់ស៉ីបេរី ដោយសារតែបញ្ហាជម្លោះនៅអ៊ុយក្រែន ផ្ទុយស្រឡះពីចិនដែលត្រូវបានគេរាយការណ៍ថាបាន បង្កើនការទិញថាមពលពីរុស្ស៉ី។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានលើកឡើងថាភាពជាដៃគូ…

សេតវិមាន ទទួលស្គាល់ថា លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ច ទៅកាន់អារ៉ាប៊ីសាអូឌីត ខណៈព្យាយាមបញ្ចុះតម្លៃប្រេង

(វ៉ាស៉ីនតោន)៖ សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានបញ្ជាក់ពីព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចលើកដំបូងរបស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទៅកាន់តំបន់មជ្ឈិមបូព៌ាហើយ រួមទាំងអារ៉ាប៊ីសាអូឌីតផងដែរ ដោយរំពឹងថានឹងជួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន (Mohammed bin Salman)។ រដ្ឋបាលលោក…

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ប្រាប់ចិនពីកង្វល់ ជុំវិញបញ្ហាកូរ៉េខាងជើង

(វ៉ាស៉ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានលើកឡើងពីកង្វល់ជាមួយមន្រ្តីការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) ជុំវិញការបោះឆ្នោតវេតូរបស់ទីក្រុងប៉េកាំង នៅក្នុងអង្គការសហប្រជាជាតិលើដំណោះស្រាយដាក់ទណ្ឌកម្មបន្ថែមប្រឆាំងកូរ៉េខាងជើង ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានក្នុងកំលុងការធ្វើបទបង្ហាញខ្លីមួយពីកិច្ចប្រជុំរយៈពេល ៤ម៉ោងកន្លះ…

ចិន ថារង់ចាំមើលប្រតិកម្ម UN ចំពោះការធ្វើតេស្ដនុយក្លេអ៊ែរ ក្រោយវ៉េតូទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង

(យូអិន)៖ អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក ចាង ជុន (Zhang Jun) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាទីក្រុងប៉េកាំង មិនចង់ឃើញកូរ៉េខាងជើង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាថ្មីឡើងវិញនោះទេ ឆ្លើយតបទៅនឹងការរិះគន់របស់សហរដ្ឋអាមេរិក ដែលចោទសួរថាតើ ហេតុអ្វីបានជា ចិនបោះឆ្នោតវេតូដំណោះស្រាយដាក់ទណ្ឌកម្មកូរ៉េខាងជើង។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក ចាង ជុន…

តុលាការក្រិក លុបចោលសាលក្រម ដែលអនុញ្ញាតឱ្យអាមេរិក រឹបអូសកប៉ាល់ដឹកប្រេងអ៉ីរ៉ង់

(អាថែន)៖ តុលាការនៅក្នុងប្រទេសក្រិក នៅថ្ងៃពុធសប្តាហ៍នេះ បានលុបចោលសាលក្រមសម្រេចកាលពីមុនរបស់ខ្លួន ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិក អាចរឹបអូសកប៉ាល់ដឹកប្រេងរបស់អ៉ីរ៉ង់ នៅក្នុងដែនទឹករបស់ក្រិក។ ជុំវិញការរឹបអូសកប៉ាល់ខាងលើ អ៉ីរ៉ង់បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការក្រិក និងបានចាត់វិធានការឆ្លើយតបកាលពីខែឧសភា តាមរយៈ ការរឹបអូសកប៉ាល់ដឹកប្រេង២គ្រឿងរបស់ក្រិក នៅក្នុងតំបន់ឈូងសមុទ្រពែក្ស។ តែទោះយ៉ាងណា វាមិនទាន់ច្បាស់ទេថាតើរដ្ឋាភិបាលសហរដ្ឋអាមេរិក ឬក្រិក នឹងជំទាស់ទៅនឹងសេចក្តីសម្រេចនេះឬក៏យ៉ាងណា។ ដោយឡែក លទ្ធផលនៃបណ្ដឹងតវ៉ាក៏មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយ ដែរ។…

អាមេរិកថាពិភពលោកនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

(សេអ៊ូល)៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វិនឌី សឺមែន (Wendy Sherman) នៅថ្ងៃអង្គារនេះបាននិយាយថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមទាំងពិភពលោកនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ លោកស្រី Wendy Sherman ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោក ឆូ យ៉ុន ដុង…

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោង៨គ្រាប់ ក្រោយអាមេរិក និងកូរ៉េខាងត្បូង បិទបញ្ចប់សមយុទ្ធយោធា

(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ៨គ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួននៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២នេះ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងរបស់ពួកគេដែលមាន ការចូលរួមពីនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងពិតជាបាញ់សាកល្បងមីស៊ីល នៅម៉ោងចន្លោះពី៩៖០៨នាទី…

លោក ពូទីន៖ កងកម្លាំងប្រឆាំងយន្ដហោះចម្បាំងរុស្ស៉ី កម្ទេចអាវុធសត្រូវ ដូចបំបែកសណ្ដែកដី

(កៀវ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថាកងកម្លាំងប្រឆាំងយន្ដហោះចម្បាំងរបស់រុស្ស៉ី បានបាញ់ទម្លាក់អាវុធរបស់អ៊ុយក្រែន ហើយកម្ទេចអាវុធទាំងនោះដូចជា «បំបែកសណ្ដែកដី»។ ការអះអាងខាងលើរបស់លោក ពូទីន ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងការបញ្ជូនអាវុធរបស់សហរដ្ឋអាមេរិកឱ្យអ៊ុយក្រែន នៅក្នុង កិច្ចសម្ភាសន៍មួយដែលត្រូវបានដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ បើតាមលោក ពូទីន រុស្ស៉ីបានកម្ទេចអាវុធទាំងនោះរាប់សិបគ្រឿងយ៉ាងងាយស្រួល ដោយសង្កត់ធ្ងន់យ៉ាងខ្លីដូច្នេះថា «ប្រព័ន្ធអាវុធប្រឆាំងយន្ដហោះចម្បាំងរបស់ពួកយើង…

ប្រមុខ NATO ព្រមានលោកខាងលិច ពី «សង្គ្រាមរ៉ាំរ៉ៃ» នៅអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រមុខអង្គការ NATO លោក ជែន ស្ដូលធិនប៊ឺគ (Jens Stoltenberg) ព្រមានថាបណ្ដាប្រទេសលោកខាងលិចចាំបាច់ត្រៀមខ្លួន សម្រាប់ «សង្គ្រាមរ៉ាំរ៉ៃ» នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចបញ្ជូនមីស៊ីលចម្ងាយឆ្ងាយឱ្យទីក្រុងកៀវ។ លោក ស្ដូលធិនប៊ឺគ ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន ក្រោយជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន…