សូមជួយShare! គ្រឹះស្ថានឥណទានជនបទចំនួន២៦ ត្រូវធនាគារជាតិនៃកម្ពុជា បញ្ឈប់ប្រតិបត្តិការ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័មេត្តាជ្រាបថា ធនាគារជាតិនៃកម្ពុជា សមម្រេចដកហូតវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីរបស់គ្រឹះស្ថានឥណទានជនបទ (ប្រតិបត្តិករឥណទានជនបទ) ចំនួន២ និងអនុញ្ញាតឲ្យគ្រឹះស្ថានឥណទានជនបទចំនួន២៤ បញ្ឈប់ប្រតិបត្តិការជាគ្រឹះស្ថានឥណទានជនបទតាមការស្នើសុំរបស់គ្រឹះស្ថាន ដែលមានដូចខាងក្រោម៖

រើសដុំថ្មគប់ឆ្កែ តែបែរជាខ្ទាតត្រូវចំថ្គាមមនុស្ស បណ្ដាឲ្យសន្លប់..សមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្រើហិង្សា ដោយអចេតនា ខណៈរូបគេបាន រើសដុំថ្មគប់ឆ្កែ តែបែរជាទៅត្រូវផ្លូវបេតុងខ្ទាត ត្រូវចំថ្គាមមនុស្ស បណ្តាលឲ្យសន្លប់ស្ដូកឆឹង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៥៥នាទីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨​ នៅចំណុចផ្លូវបេតុង ក្រុមទី​៧ ភូ​មិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ​។…

រថយន្តរបស់មន្ត្រីរាជការមួយរូប បើកបុកជាមួយម៉ូតូមន្ត្រីឥណទាន បណ្តាលឲ្យរបួសធ្ងន់

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមន្ត្រីឥណទានម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលំគ្រួសក្រហម ក្នុងភូមិអង្គរនាប ឃុំ ត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីសRX300…

ក្តៅៗ! ធនាគារជាតិ នៃកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន

ភ្នំពេញៈ ធនាគារជាតិ នៃកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន ដែលមានខ្លឹមសារដូចខាងក្រោម៖

តុលាការចេញដីការក្សាការពារ គណនីធនាគារ របស់ ម្ចាស់ក្រុមហ៊ុនប្រតិបត្តិករឥណទានប្រសិទ្ធ ៤នាក់

ភ្នំពេញៈ យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ បានចេញដីកាសម្រេចរក្សាការពារ គណនីធនាគារ របស់ម្ចាស់ភាគហ៊ុន ស្ថាប័នមីក្រូហិរញ្ញវត្ថុ ឈ្មោះ ប្រតិបត្តិករឥណទានប្រសិទ្ធ ប្រុសស្រី ចំនួន ៤នាក់។ ប្រភពបញ្ជាក់ថា ដីកាសម្រេចរក្សាការពារ…

ចិន គ្រោងនឹងសាងសង់កំពង់ផែថ្មី នៅខេត្តកំពត

ឯកឧត្ដម Chen Wu អភិបាលតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បា​ន​​លើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជា នឹង​មាន​ការចុះហត្ថលេខាលើអនុស្សរណៈយោគយលគ្នាលើ ការកសាងកំពង់ផែថ្មីមួយ នៅក្នុង​ខេ​ត្ត​កំពតផងដែរ។ ​ឯកឧត្ដមអភិបាលតំបន់សយ័តក្វាងស៊ី ក៏បានជម្រាប​ជូន​ស​ម្ដេ​ច​តេ​ជោផងដែរអំពី កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងខេត្តក្វាងស៊ី និងព្រះរាជាណាចក្រកម្ពុជា​ នា​ពេលកន្លងមក ដោយអនុវត្តន៍តាមសេចក្ដីសម្រេច និងការព្រមព្រៀងគ្នារវាង​សម្ដេចតេជោ​នាយ​ក​រដ្ឋមន្ត្រី ជាមួយនិងឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជិនពីន…

ព្រះរាជអាជ្ញារង រៀល សុភិន ដោះលែងអគ្គនាយកក្រុមហ៊ុនម្នាក់ ដែលពាក់ព័ន្ធករណីកំហែងទារប្រាក់ពលរដ្ឋ

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌ កម្រិតស្រាលក្រសួងមហាផ្ទៃ ឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញ លោកព្រះរាជអាជ្ញារង រៀល សុភិន បានសម្រេចដោះលែង បុរសជាជនសង្ស័យ ម្នាក់ដែលអគ្គនាយកក្រុមហ៊ុន ប្រតិបត្តករឥណទានប្រសិទ្ធ ឲ្យមានសេរីភាពវិញហើយ។ ជនសង្ស័យដែលត្រូវលោកព្រះរាជអាជ្ញារង រៀល សុភិន បញ្ជាឲ្យចាប់…

សមត្ថកិច្ចចាប់ខ្លួនអគ្គនាយកក្រុមហ៊ុនប្រតិបត្តករឥណទានប្រសិទ្ធ ម្នាក់ តាមដីកាពាក់ព័ន្ធរឿង កំហែងយកប្រាក់ពីពលរដ្ឋ

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន អគ្គនាយកក្រុមហ៊ុន ម្នាក់តាមដីការបស់ លោក រៀល សុភិន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី កំហែងយកប្រាក់ និង គំរាមកំហែងប្តឹងបរិហា។ យោងតាមប្រភពដដែលបាន បន្ថែមថា…

កំណើនសេដ្ឋកិច្ចនៅប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកនៅមានភាពរឹងមាំ

របាយការណ៍​ចុងក្រោយ​របស់​ធនាគារពិភពលោក​ស្តីពី​ស្ថាន​ភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​ បាន​ឱ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេសដែលកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​បន្ត​រក្សា​ភាពរឹងមាំ​ដដែល ហើយ​កំណើន​នេះ​នឹង​មាន​ដល់​ទៅ​ ៦.៣ភាគរយ ក្នុង​ឆ្នាំ​២០១៨។ ការ​រំពឹង​ទុក​ថា​សេដ្ឋកិច្ច​សាកលលោក ​នឹង​បន្ត​​ងើប​ឡើងទូលំទូលាយ ហើយ​តម្រូវ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​នឹង​នៅ​តែ​រក្សាបាន​​ភាពរស់​រវើក​ ដែលជាមូលដ្ឋាននាំ​ឱ្យ​មាន​ការ​ប្រមើល​​អនាគតនៃសេដ្ឋកិច្ចប្រកប​ដោយ​ភាព​វិជ្ជមានបែបនេះ។ យ៉ាងណា​ក៏ដោយ ហានិភ័យ​កំពុង​កើត​ឡើង​ថ្មីៗ​ចំពោះ​ស្ថិរភាព និង​កំណើន​ប្រកប​ដោយ​ចីរភាព​ តម្រូវ​ឱ្យ​មាន​ការយកចិត្តទុកដាក់​ឱ្យ​បាន​ដិត​ដល់។ របាយការណ៍​ដែលមាន​ចំណងជើងថា «បង្កើន​សក្តា​នុពល» (Enhancing Potential) ​ជា​ការ​ចេញ​ផ្សាយខែ​មេសា…

ADB៖ សេដ្ឋកិច្ចកម្ពុជា រក្សាកំណើន ៧% ក្នុងឆ្នាំ ២០១៨ និង ២០១៩

សេដ្ឋកិច្ច​របស់ប្រទេស​​កម្ពុជា​នឹងមានកំណើន​ ៧% ក្នុងឆ្នាំ​ ២០១៨ និង​ ២០១៩ ដោយសារ​ភាព​រឹងមាំនៃកំណើនសេដ្ឋកិច្ចសកលលោក នេះ​បើតាមការលើក​ឡើងពី​របាយការណ៍ស្ដីពីទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ដែលជា​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំឆ្នាំរបស់ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយ​នៅ​ថ្ងៃនេះ។ លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់​របស់​ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍​ថា «កំណើន​សេដ្ឋកិច្ចដ៏រឹងមាំ​របស់​កម្ពុជាក្នុងរយៈពេលខ្លី បានមកពីការនាំចេញដ៏រឹងមាំ និងកំណើន​​លំហូរចូលនៃការវិនិយោគដោយផ្ទាល់ពីបរទេស សកម្មភាពក្នុងវិស័យ​ទេសចរណ៍ និង​តម្រូវការ​ក្នុងស្រុក។…