ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌ កម្រិតស្រាលក្រសួងមហាផ្ទៃ ឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញ លោកព្រះរាជអាជ្ញារង រៀល សុភិន បានសម្រេចដោះលែង បុរសជាជនសង្ស័យ ម្នាក់ដែលអគ្គនាយកក្រុមហ៊ុន ប្រតិបត្តករឥណទានប្រសិទ្ធ ឲ្យមានសេរីភាពវិញហើយ។
ជនសង្ស័យដែលត្រូវលោកព្រះរាជអាជ្ញារង រៀល សុភិន បញ្ជាឲ្យចាប់ និងបញ្ជាឲ្យលែងវិញនោះ មានទួន សុវណ្ណា ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរអគ្គនាយក ក្រុមហ៊ុន ប្រតិបត្តករឥណទានប្រសិទ្ធ មានទីលំនៅផ្ទះលេខ៤៥F១ ផ្លូវវត្តអង្គតាមិញ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា ការដោះលែងជនសង្ស័យខាងលើនេះ ត្រូវបានលោក ព្រះរាជអាជ្ញារង រៀល សុភិន ធ្វើឡើងបន្ទាប់ពីមានអន្តរាគមន៍ និងបទបញ្ជាពីមន្ត្រីនគរបាល ពាក់ស័ក្តិ៤កន្លះម្នាក់ ដែលមានឥទ្ធិពល និងអំណាចបំផុត ប្រចាំនៅសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ ទួន សុវណ្ណា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចផ្លូវវេងស្រេងម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ លោក រៀល សុភិន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងកំហែងយកប្រាក់ និង គំរាមកំហែងប្តឹងបរិហា៕
មតិយោបល់