អាងទឹកតាម៉ុក ភ្លៀងធ្លាក់ពីរថ្ងៃជាប់គ្នា បណ្តាលឲ្យហូរចូល លើសកម្រិតត្រូវតម្កល់ទឹកទុក

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេសនៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងកម្រិតកម្ពស់ ៨៨,១០ មម តាមបណ្ដោយជួរភ្នំដងរ៉ែកក្នុងភូមិសាស្រ្តស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បរិមាណទឹកបានហូរចូលក្នុងអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង លើសកម្រិតកម្ពស់អតិបរិមាដែលត្រូវតម្កល់ទុក និងបន្តហូរចូលអាងទឹកថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង…

ទឹកភ្លៀងកម្ពស់ ១០០.៦០បណ្តាលឲ្យមានការជន់លិចនៅក្នុងក្រុងសៀមរាប

សៀមរាបៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថៃ្ងទី១៤ ខែមិថុនា ឆ្នាំ២០២០ ល្ងាច បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិតកម្ពស់ ១០០.៦០ មម បណ្តាលឲ្យការដោះទឹកមិនទាន់បង្កឲ្យមានការជន់លិចនៅក្នុងក្រុងសៀមរាប ដោយកន្លែង៕  

ជំនន់ទឹកភ្លៀង បណ្ដាលឲ្យលិចតំបន់មួយចំនួន នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ ចាប់ពីថ្ងៃទី២១ ដល់២២ ខែកញ្ញា ឆ្នាំ២០១៩ បរិមាណទឹកភ្លៀង ដែលបានធ្លាក់កម្រិតពី៦០-១៣០ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិច ហូរកាត់ផ្លូវលំនៅតំបន់មួយចំនួន ក្នុងភូមិសាស្រ្តឃុំពង្រ ឃុំចុងកាល់ ឃុំជើងទៀន ស្រុកចុងកាល់ និងឃុំគោកខ្ពស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តែមិនប៉ះពាល់ដល់លំនៅដ្ឋាន ប្រជាពលរដ្ឋនោះទេ៕

ភ្លៀងធ្លាក់ឥតដាច់ ធ្វើឲ្យមានជំនន់ទឹកភ្លៀង ជន់លិចលើកំណាត់ជាតិ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថៃ្ងទី៤ ខែកញ្ញា ឆ្នាំ២០១៩ បរិមាណទឹកភ្លៀង ដែលបានធ្លាក់កម្ពស់ ១១០ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀង ជន់លិចលើកំណាត់ជាតិ ប្រវែង ១០០ម៉ែត្រ ស្ថិតនៅភូមិត្រាំប៉ោង និងផ្លូវលំ ភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ…

ភ្លៀងធ្លាក់មួយមេ កោះកុងលិច

កោះកុងៈ យោងតាមផេកព័ត៌មានខេត្តកោះកុង បានឲ្យដឹងថា ផ្លូវមួយចំនួន និង ផ្ទះប្រជាពលរដ្ឋ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងរងការជនលិច ព្រោះតែទឹកភ្លៀងធ្លាក់ បរិមាណច្រើនឥតឈប់តាំងម៉ោង១២យប់។ ប្រជាពលរដ្ឋរស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដាថា ជាលើកដំបូង ដែលរងការជនលិចទឹកភ្លៀង ហើយបានបង្កការ លំបាកតាំងពីម៉ោង៣ជិតភ្លឺ។…

ភ្លៀងធ្លាក់ ០៣ ថ្ងៃជាប់គ្នា បង្កឲ្យមានទឹកជំនន់លិចលង់ដីស្រែ ប្រជាកសិករប្រមាណ ១០០ ហិកតា នៅក្រចេះ

ក្រចេះ: យោងតាមផេកហ្វេសបុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ ០៣ ថ្ងៃជាប់គ្នា នៅក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ ខេត្តក្រចេះ គឺនៅថ្ងៃទី ២៥-២៦-២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្នុងកម្រិតសរុប ២៣៦ មីលីម៉ែត្រ បានបង្កឲ្យមានជំនន់ទឹកភ្លៀងលិចលង់ដីស្រែប្រជាកសិករប្រមាណ ១០០ ហិកតា…

ខេត្តត្បូងឃ្មុំ ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកហូរកាត់ពីលើផ្លូវជាតិលេខ ៧ ចំនួន ០២ កន្លែង

ត្បូងឃ្មុំៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ចាប់ពីវេលាយប់ថ្ងៃទី ២៥ រហូតមកដល់ព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ ក្នុងកម្រិត ១២៥ មម បានបង្កឲ្យមានទឹកហូរកាត់ពីលើផ្លូវជាតិលេខ ៧ ចំនួន ០២…

ភ្លៀងធ្លាក់នៅកំពត បណ្ដាលឲ្យផ្លូវក្នុងក្រុងមួយចំនួន រងការលិចលង់

កំពតៈ យោងតាមផេកហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ ក្នុងភូមិសាស្ត្រក្រុងកំពត ចាប់តាំងពីវេលាយប់ថ្ងៃទី ១៩ មកដល់ម៉ោង ៧ ព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨ នេះ ក្នុងកម្រិត ១០០,២ មីលីម៉ែត្រ បានបង្កឲ្យផ្លូវក្នុងក្រុងមួយចំនួន…

អាជ្ញាធរក្រុងប៉ោយប៉ែត សម្រេចកាត់ផ្តាច់តួទំនប់ ដើម្បីរំដោះធារទឹកមួយចំនួនចេញ ពីក្នុងអាងអូរខៃដន

បន្ទាយមានជ័យៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិតពី ៦៧ ទៅ ៧៤ មីលីម៉ែត្រ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើឲ្យទឹកក្នុងអាងអូរខៃដន កើនឡើងដល់កម្ពស់ ១៥ ម៉ែត្រ ដែលជាកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ។ ដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរ ក្រុមការងារអន្តរាគមន៍ចម្រុះ ដែលមានមន្ទីរធនធានទឹក…

ទឹកស្ទឹងសំរោង ផ្លូវជាតិលេខ ៤ ជន់ឡើងជាថ្មី

ព្រះសីហនុៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិត ១១៧ មីលីម៉ែត្រ នៅក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានធ្វើឲ្យទឹកស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ហក់ឡើងជាថ្មី នាព្រឹកថ្ងៃទី ១៧…