សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីលួចកាច់ផ្លាកលេខរថយន្តប្រជាពលរដ្ឋ…

ភ្នំពេញ:នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចកាច់ផ្លាកលេខរថយន្ត ប្រព្រឹត្តនៅចំណុចផ្ទះលេខ៥៩ ផ្លូវ៣៥៥ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖ ១-ឈ្មោះគៀង ចៅសំ ភេទប្រុស មានទីលំនៅបន្ទប់ជួល…

អាសូរណាស់!ករណីរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ នៅស្រុកកោះញែក…

មណ្ឌលគិរី:នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២១ និង១២នាទី លើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ ២១៦-២១៧ ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង។ ១.អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់បន្សល់ទុក រថយន្តនៅនឹងកន្លែងកើតហេតុ។ +រថយន្តម៉ាក វេអង ពណ៍ស…

មុខសញ្ញាវ៉ៃធាក់ប្លន់យកម៉ូតូ ០១នាក់ត្រូវបានឃាត់ខ្លួន ខណៈកម្លាំងអាវុធហត្ថ ០២នាក់រងរបួស…

ភ្នំពេញ:ប្រភពយោងតាមផេកPhnom Penh Gendarmerieបានអោយដឹងថា នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការចុះល្បាតប្រចាំថ្ងៃ និងពួនស្ទាក់ក្នុងភូមិសាស្រ្ត ពីម៉ោង១៨និង០០នាទីយប់ ដល់ម៉ោង០៦និង០០នាទីព្រលឹម ដូចធម្មតា រហូតដល់ម៉ោង ២១និង១០នាទី ត្រង់ចំណុចស្តុបឫស្សីសាញ់ ក៏បានប្រទះឃើញ យុវជនចំនួន ០៥នាក់ ជិះម៉ូតូ…

ករណីកម្មករ​បេះផ្លែស្វាយជួបគ្រោះថ្នាក់​ចរាចរណ៍​នៅស្រុកភ្នំស្រួចរវាងរថយន្តបុករថយន្ត​ បណ្ដាលឱ្យ​រងរបួស​ជាច្រើន​នាក់​…

កំពង់ស្ពឺ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា កម្មករ​បេះផ្លែស្វាយជួបគ្រោះថ្នាក់​ចរាចរណ៍​នៅស្រុកភ្នំស្រួចរវាងរថយន្តបុករថយន្ត​ បណ្ដាលឱ្យ​រងរបួស​ជាច្រើន​នាក់​ នាព្រឹកថៃ្ងទី​ ០៦​ វិច្ឆិកា​ ២០២៣នេះ​ យោងតាម​ព័ត៌មាន​ពី​ ជំនាញ​នគរបាល​ចរាចរណ៍​ស្រុក​ភ្នំស្រួច​ បានរាយការណ៍​នៅថ្ងៃទី០៦​ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៦នឹង០០នាទី ថាមានករណីគ្រោះថ្នាក់ចរាចរ​ណ៍ មួយបានកើតឡើងលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡេីងដោយ​…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចម៉ូតូប្រជាពលរដ្ឋ នៅក្រុងក្រចេះ…

ក្រចេះ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងក្រចេះបានអោយដឹងថា នៅថ្ងៃទី០១ ខែវិច្ឆិកា​ ឆ្នាំ២០២៣ នៅម៉ោង១៦.៣០នាទី កម្លាំងអធិការក្រុងបានធ្វេីការ​ឃាត់ខ្លួន​ ជនសង្ស័យឈ្មោះ​ ដួង​ សុង​ ភេទប្រុស​ អាយុ៣០ឆ្នាំ​​ ពាក់ព័ន្ធករណី​:​ លួចមានស្ថានទម្ងន់ទោស​ (លួចម៉ូតូ)។ ដកហូតរថយន្តចំនួន ០១គ្រឿង ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស។

ម្ចាស់ផ្ទះទៅវត្តធ្វើបុណ្យជនសង្ស័យធ្វើសកម្មភាពគាស់យកគ្រឿងអលង្ការនិងទឹកប្រាក់អស់ជាច្រើនមុឺនដុល្លាត្រូវសមត្ថកិច្ចឃាត់…

កំពង់ស្ពឺ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា កាលពីថ្ងទី១៤.១០.២០២៣​ វេលាម៉ោ​ង១២និង​៤០​នាទី នៅចំណុចផ្ទះឈ្មោះ​ ប៊ុន ប៊ុនធឿន ភេទប្រុសអា​យុ៤៤ឆ្នាំ​ និងប្រពន្ធឈ្មោះ​ បេងឡាំ​អុីម​ អាយុ៣៤ឆ្នាំ​ ភូមិមនោរម្យ ឃុំមនោរម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ​ មា​នក្រុម​ជនសង្ស័យ​ ធ្វើ​សកម្មភាព​គាស់ផ្ទះយកគ្រឿងអលង្ការ អស់​មួយចំនួន​ ពេលម្ចាស់ផ្ទះទៅវត្ដធ្វេីបុណ្យ។ ក្រោយកេីតហេតុ​…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបណ្តាលអោយរងរបួសធ្ងន់ស្រាល៣នាក់ នៅក្រុងតាខ្មៅ…

កណ្តាល:ប្រភពយោងតាមផេកHotline117បានអោយដឹងថា ករណី’’ គ្រោះថ្នាក់ចរាចរណ៍ ’’ រវាងរថយន្ត និងរថយន្ត បណ្តាលអោយរងរបួសធ្ងន់ ០៣នាក់ ស្រាល ០១នាក់ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។ នៅវេលាម៉ោង ០៩:១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ …

ករណីឆេះឃ្លាំងលក់មួយកន្លែងបណ្ដាលអោយរថយន្ដរងការខូចខាតអស់ជាច្រេីនគ្រឿង…

កំពង់ស្ពឺ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា នៅចំណុចអូរវែង​ ឃុំកាហែង​ ស្រុកសំរោងទង​ យប់ថ្ងៃទី​០១​ វិច្ឆិកា​ ២០២៣ វេលាម៉ោង០០និង៤៥នាទី ស្ថិតនៅចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ករណីអគ្គិភ័យឆេះការ៉ាស់ជួសជុលរថយន្ដទំហំ២០គុណ៣៤ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលស័ង្កសី ម្ចាស់ឈ្មោះ មុយ ចាន់ណារី ភេទប្រុស អា​យុ៤១ឆ្នាំ ប្រពន្ធឈ្មោះ…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយមនុស្ស២នាក់ស្លាប់ តាមបណ្តោយផ្លូវលេខ១៤០…

កំពង់ស្ពឺ:ថ្ងៃទី27ខែតុលា ឆ្នាំ2023 វេលាម៉ោង 16 និង15នាទី លើផ្លូវលេខ140 ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត 1គ្រឿងម៉ាក ហុីយិននដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-3129 សណ្តោងសឺមីរុឺម៉ក ពាក់ផ្លាកលេខភ្នំពេញ 4A-6247 អ្នកបើកបរឈ្មោះពឿន សុន …

ម្ចាស់បានចាក់សោរទ្វារផ្ទះរួចឡើងទៅសំរាកស្រាប់តែជនសង្ស័យផ្លោះរបងចូលលួចត្រូវសមត្ថកិច្ចឃាត់…

ភ្នំពេញ:ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯកអ៊ុក​ បូនីន​ អធិការនគរបាលខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ឃាត់ខ្លួន​ជនសង្ស័យ​២នាក់ ករណីអំពើលួច (យកទ្រព្យសម្បត្តិ) នៅវេលាម៉ោង២២.៣០នាទី ថ្ងៃទី២៣.១០.២០២៣ នៅ ចំណុច ផ្ទះលេខ១៥៥B ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។ _ទី១ជនសង្ស័យឈ្មោះ ពូក សុភ័ណ្ឌ ភេទប្រុស…