គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បាណនអៀន សម្រេចបាន២១,០៥% ហើយ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១នេះ

បន្ទាយមានជ័យ៖ ថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់អគាររដ្ឋបាល…

World Bank ​ បានអនុម័ត​កញ្ចប់​ឥណទាន​ ដែលមានទឹកប្រាក់​ចំនួន​ ២០០លានដុល្លារ​​ ដល់ប្រទេស​កម្ពុជា ដើម្បីស្តារ​សេដ្ឋកិច្ច​ឡើងវិញ

ទឹកប្រាក់ឥណទានចំនួន ២០០លានដុល្លារ របស់ធនាគារពិភាពលោក(World Bank) ត្រូវបានបញ្ជាក់ថា គម្រោងនេះនឹងជួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូវីដ-១៩ តាមរយៈកិច្ច​អន្តរាគមន៍សង្គ្រោះ​ទាន់ពេលវេលា និង​ចំគោលដៅ​សម្រាប់ពលរដ្ឋ​ងាយរងគ្រោះ ការ​សម្រួល​ឲ្យសេដ្ឋកិច្ច​រើបឡើងវិញដោយស្វាហាប់​តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និង​ការកសាងភាពធន់សម្រាប់ទប់ទល់ទៅនឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។ ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសង្គមដែលមិនធ្លាប់មាន ខណៈកំណើន​សេដ្ឋកិច្ច​ប្រទេសនេះកាលពី​ឆ្នាំ​២០២០ បានរួញទំហំអស់ ៣,១% ហើយពេលនេះ កម្ពុជា​កំពុងស្ថិតនៅ​កណ្តាល​ស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ-១៩។ វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុត និងជាវិស័យដែលផ្តល់ការងារច្រើនជាងគេនោះរួមមាន…

កម្ពុជានិងអង់គ្លេសគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ មិត្តភាពនិងភាពជាដៃគូរវាងប្រទេសទាំងពីរ

រដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ មិត្តភាពនិងភាពជាដៃគូជាមួយកម្ពុជា និងបាន អបអរសាទរចំពោះដំណើរការអភិវឌ្ឍដែលកម្ពុជាសម្រេចបាន និងលើកឡើងថាតើចក្រភពអង់គ្លេសអាចនឹងជួយអ្វីកម្ពុជាបន្ថែមទៀតដើម្បីធ្វើឱ្យកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខទៀត។ ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា។…

ឯកឧត្តម នេត្រ ភក្ត្រា៖ ការបោះជំហានក្នុងទីផ្សារឥណទានកាបូន បញ្ជាក់ពីភាពប្រសើរឡើងនៃកិច្ចការពារតំបន់ការពារធម្មជាតិរបស់កម្ពុជា

(ព្រះវិហារ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការបោះជំហានចូលទៅក្នុងទីផ្សារលក់ឥណទានកាបូនដោយស័្មគ្រចិត្តកន្លងមក និងបន្តសិក្សាបន្ថែមទៀត គឺបញ្ជាក់ពីភាពប្រសើរឡើង នៃកិច្ចការពារតំបន់ធម្មជាតិរបស់កម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង…

មន្ត្រីឥណទាន អិលអូអិលស៊ី សាខាខេត្តព្រះវិហារម្នាក់ ត្រូវរថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ

ព្រះវិហារៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៣និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង០១ករណី បង្កឡើងដោយរថយន្តបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា លើផ្លូវជាតិលេខ៦៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៦-១០៧ ត្រង់ចំណុចផ្លូវកោងចុងភូមិដាន ក្នុងភូមិសាស្ត្រភូមិដាន ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។ អ្នកបើកបររថយន្តបង្កមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តរត់គេចពីកន្លែងកើតហេតុ មកឈប់រថយន្តប្លុងចោល…

ជនសង្ស័យ ៦នាក់ ត្រូវអស់លក្ខណ៍ ក្រោយសមត្ថកិច្ច​ ឃាត់ខ្លួនបានជាបន្តបន្ទាប់…

កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅទីតាំងផ្សេងគ្នា ពាក់ព័ន្ធជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។ តាមរបាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២៤និង ១០នាទីកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុង កំពង់ចាម បានទទួលព័ត៌មានពីប្រជាពលរដ្ឋ មានករណីសង្ស័យ ជួញដូរ…

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៣ ក្នុងភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះឈ្មោះ ថាភាវ ស្រ៊ុន មុខរបរកាប់ជ្រូកលក់ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង…

ភ្នាក់ងារឥណទានអម្រឹតម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

កណ្ដាលៈ យោងតាមផេក​ ស្នងការដ្ឋានគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១២និង៣០នាទី​ មានករណី ភ្នាក់ងារឥណទានអម្រឹតម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត នៅត្រង់ចំណុចភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ ជនរងគ្រោះ១.ឈ្មោះ រុន តារា ភេទប្រុស អាយុ៣៤ឆ្នាំ…

មន្រ្តីឥណទានម្នាក់ ជិះម៉ូតូបុករថយន្តខេមរភូមិន្ទ បណ្តាលឲ្យបាត់បង់ជីវិត នៅកន្លែងកើតហេតុ

សៀមរាបៈ ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៤និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូលេខ ២៩៥-២៩៦ នៅចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកបាសាទបាគង ខេត្តសៀមរាប រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់…

បុគ្គលិកមន្ត្រីឥណទានសហគ្រិនម្នាក់ចង.កសម្លាប់ខ្លួនដោយសារស្រលាញ់កូនមិនស្មើគ្នា

កណ្តាលៈ ករណីអត្តឃាតដោយចង.ក​ សម្លាប់ខ្លួនកើតហេតុថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទីចំណុចកើតហេតុ លើដើមជ្រៃខាងក្រោយវត្តទួលសំពៅរាជក្នុងភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះគីម សំខាន់ ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ត្រីឥណទានសហគ្រិនភាព មានទីលំនៅបច្ចុប្បន្នភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ស្នាក់នៅកន្លែងធ្វើការ(សហគ្រិនភាព)ក្នុងភូមិគគីរឃំុគគីរស្រុកកៀនស្វាយខេត្តកណ្តាល (ស្លាប់)…