លោក ហួរ ម៉េងវ៉ា អធិការខណ្ឌសែនសុខ៖ « ពុំមានករណីបាញ់សម្លាប់មនុស្ស ក្នុងផ្សារទំនើប AEON2 នោះទេ»

ភ្នំពេញៈ យោងតាមផេកលោក ហួរ ម៉េងវ៉ា អធិការនគរបាលខណ្ឌសែនសុខ បានបំភ្លឺថា ករណីបាញ់សម្លាប់មនុស្ស ក្នុងផ្សារទំនើប AEON2 គឺពុំមាននោះទេ សូមអស់លោកមុន នឹងផ្សាយសូមឲ្យមានមូលដ្ឋានពត៌មានអោយច្បាស់លាស់ផង កុំចេះតែផ្សាយដើម្បីបំប៉ោងសភាពការណ៍ ។ សូមបងប្អូនជួយ SHARE អោយបងប្អូនបានដឹងផង ហើយកុំយល់ច្រឡំទៀត៕

Update៖ ប្រពន្ធ ផ្ញើ សារ ទៅ ប្តី ថា « លា ហើយ !»… ស្រាប់តែ ផ្អើល ផ្សារ AEON ទាំង ព្រឹក

ភ្នំពេញៈ ស្ត្រីម្នាក់បានលោតសម្លាប់ខ្លួនពីលើអគារផ្សារទំនើប AEON 2 សែនសុខ បណ្តាយអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលស្ថិតនៅក្នុងផ្សារទំនើប AEON 2 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបង្កការភ្ញាក់ផ្អើលកាកពីវេលាម៉ោង១២ និង០០នាទី ថ្ងៃត្រង់ទី១៧ ខែសីហា ឆ្នាំ២០១៩។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា នេះជាករណីធ្វើអត្តឃាតដោយខ្លួនឯង…

ជួបគ្នានៅផ្សារទំនើបអ៊ីអនម៉លសែនសុខ(AEON2)កម្មវិធីអប់រំដោយឥតគិតថ្លៃ…

ភ្នំពេញៈ យោងតាមផេកក្រសួងសាធារណនិងដឹកជញ្ជូនបានឲ្យដឹងថា នឹងមានការចូលរួមដោយឥតគិតថ្លៃក្នុងកម្មវិធីអប់រំផ្សព្វផ្សាយ ស្តីអំពីការចុះបញ្ជីនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ នៃគម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជីនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(MVRI)ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ដល់ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៩វេលាម៉ោង៩ព្រឹកដល់ម៉ោង៩យប់នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ(AEON2)(ជាន់ផ្ទាល់ដី)ខាងមុខនេះ៕

​សន្តិសុខ​ផ្សារទំនើប​AEON2ម្នាក់ ចេញពីការងារឆ្លៀតលួចម៉ូតូគេ ត្រូវអាវុធហត្ថឃាត់ខ្លួន​ បញ្ជូនទៅតុលាការ!

ភ្នំពេញៈ យោងតាមផេកអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោស។ ពួកគេទាំង​២នាក់ ជាចោរ២ផ្សេងគ្នា ក្នុងនោះម្នាក់​ជាចោរលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើសមិនរាងចាល ទោះបីធ្លាប់ជាប់ពន្ធនាគារព្រៃ០២ដង ក្នុងរយៈពេលយូរឆ្នាំក៏ដោយ តែយ៉ាងណាក្តីអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កសាងសុំណុំរឿងបញ្ជូនពួកគេទាំង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមទាំងអាវុធ និងវត្ថុតាងជាច្រើន..ជាមុខសញ្ញាជួញដូរគ្រឿងញៀង

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៣ និង៥២នាទីរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដោយមានការបញ្ជាពីលោក មាសច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដឹកនាំសហការដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត…

គ្រាន់តែរឿងប្រពន្ធហៅទៅផ្ទះសោះ ផឹក​ស៊ី​ស្រវឹងទាស់សម្តីគ្នាហៅបក្ខពួកមកវាយដល់តូប​

ភ្នំពេញៈ បុរស៣នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបន្ទាប់ពីផឹកស៊ីជាមួយគ្នាហើយក៏បង្កជាហិង្សារងរបួសស្នាម ព្រោះតែរឿងប្រពន្ធមកហៅទៅផ្ទះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ កណ្តាលអធ្រាត្រថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចតូបប៉ះកង់និងលក់ភេសជ្ជៈមួយកន្លែង នៅខាងមុខផ្សារទំនើបAEON តាមបណ្តោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមសម្តីពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលផឹកស៊ីស្រវឹងទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើទី១មានឈ្មោះ សាន រី ភេទប្រុស អាយុ៣៨ឆ្នាំ…

បុគ្គលិកAeon2ជិះម៉ូតូឌុបសង្សារ​ ត្រូវក្រុមចោរវាយប្លន់យកម៉ូតូបានសម្រេចដោយសុវត្ថិភាព នៅខណ្ឌសែនសុខ!..

​ភ្នំពេញៈ កាលពីវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគូស្នេហ៍វ័យក្មេងមួយគូជិះម៉ូតូនិចមួយគ្រឿងឌុបគ្នាបំណងចូលផ្ទះ ខណៈដែលជិះជិតដល់ផ្ទះហើយក៏ត្រូវក្រុមចោរប្រុសស្រីមួយក្រុមធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច នៅមុខក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ SCG តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនរងគ្រោះមានឈ្មោះ ស.ទ ភេទប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិកផ្សារទំនើបAeon2 ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ​។ បើតាមសម្តីពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់និងសង្សាររបស់គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក…

ផ្សារទំនើប អ៊ីអនម៉ល២ នឹងបើកដំណើរការ នៅថ្ងៃទី ៣០ ខែឧសភា ខាងមុខនេះ

ផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី នឹងបើកដំណើរការ ចាប់ពីថ្ងៃទី ៣០ ខែឧសភា ខាងមុខនេះតទៅហើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ គេហទំព័រ AEON MALL។ ការរះឡើងនៃផ្សារទំនើប អ៊ីអនម៉ល ២ បានហុចផលប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យអចលនទ្រព្យ នៅតំបន់នោះ ដែលមានទីតាំងស្ថិតនៅ គម្រោងទីក្រុងពោងពាយ…

JETRO សន្យាកៀរគអ្នកវិនិយោគជប៉ុនមកកម្ពុជាបន្ថែមទៀត

ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុនបានសន្យាថា នឹងកៀរ​គ​អ្នក​វិនិយោគជប៉ុន មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងមាន​សុខ​សន្តិភាពពេញលេញ។ លោក Masashi KANO ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន ហៅ​កាត់​ថា ​(JETRO) បានមានឱ្យដឹងថា វិនិយោគិនជប៉ុនបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេស​ដែលមាន​ទីផ្សារ​បើក​ចំហរ​ខ្លាំង​ និងមានបរិយាកាសវិនិយោគអំណោយផលច្រើន ដែលជាកត្តាជំរុញ និងលើកទឹកចិត្តវិនិយោគិន បរទេស​ទាំង​អស់ មិនថាតែជប៉ុនឱ្យមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារ…

The Penthouse Resident តម្លៃ ៣០លានដុល្លារ ទល់មុខ AEON ជិតបញ្ចប់ការសាងសង់

អគារខុនដូដ៏ប្រណិតកម្ពស់ ៣៦ជាន់ ដែលបានបោះទុនវិនិយោគ ប្រមាណ ៣០លានដុល្លារអាមេរិក ស្ថិតនៅទល់ផ្សារទំនើបអ៊ីអនទី ១ គ្រោងនឹងបញ្ចប់ការសាងសង់ជាផ្លូវការ នៅចុងឆ្នាំ ២០១៨នេះហើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ លោកឧកញ៉ា លី ហុង ម្ចាស់គម្រោង The Penthouse Resident បានមានប្រសាសន៍ថា គម្រោងខុនដូស្នាក់នៅ…