ច្បាស់ហើយ! Huawei ត្រកូល P ថ្មី ឈ្មោះ P20

ការដាក់ឈ្មោះឱ្យស្មាតហ្វូនលំដាប់ថ្នាក់ខ្ពស់ស៊េរី P របស់ក្រុមហ៊ុន Huawei ឥឡូវនេះលែងស្រពិចស្រពិលហើយ។ លែងស្រពិចស្រពិលក៏ដោយសារតែឈ្មោះរបស់វា ត្រូវបានលេចត្រដែតយ៉ាងច្បាស់នៅលើផ្ទាំងបាដាផ្សព្វផ្សាយមួយ អំពីព្រឹត្តិការណ៍បើកបង្ហាញ​របស់ក្រុមហ៊ុន ក្នុងទីក្រុង Barcelena សម្រាប់ថ្ងៃ ២៧ មីនា។ ទោះយ៉ាងនេះក្តី គេនៅមានមន្ទិលនៅឡើយទាក់ទងទៅនឹងថាតើ សមាជិក P20 មួយណានឹងបំពាក់កាមេរ៉ាក្រោយភ្លោះបីនោះ ព្រោះព័ត៌មានចចាមអារ៉ាមកន្លងមកហាក់បង្ហាញភាពមិនច្បាស់លាស់នៅឡើយ។ តែយើងអាចសន្មិតថា…

Galaxy S9 មើលមិនខុសពី S8 តែគ្រឿងក្នុងខ្លាំងជាងមុនច្រើន

បើយើងក្រឡេកមើល Galaxy S9 និង S9+ ដែលទើប្រកាសចេញប៉ុន្មានថ្ងៃមុននេះ គឺវាមានរូបរាង និងរចនាបទមិនខុសពីជំនាន់មុនរបស់វាប៉ុន្មានទេ។ អ្វីដេលអាចកត់សម្គាល់បាននោះគឺ បន្ទះស្គេនក្រយៅដៃត្រូវបានប្តូរទីតាំងមកនៅចំកណ្តាល ពីក្រោមកាមេរ៉ាក្រោយវិញ។ Galaxy ត្រកូល S ស៊េរីថ្មី ទាំងពីរម៉ូឌែល អ្វីដែលជាលក្ខណៈពិសេសថ្មីនោះគឺ មុខងារ AR, កាមេរ៉ា…

Google Lens នឹងចេញសម្រាប់ iPhone និង Android លំដាប់ខ្ពស់ៗ!

កម្មវិធីកាមេរ៉ាដើរដោយប្រព័ន្ធបច្ចេកវិទ្យា AI និង AR របស់ក្រុមហ៊ុន Google គឺ​ជាកម្មវិធីដ៏ពិសេសមួយ ដែលទើបតែបញ្ចេញសម្រាប់ស្មាតហ្វូនសែស្រឡាយ Pixel របស់ Google។ វាផ្តល់នូវមធ្យោបាយដល់លោកអ្នកអាចប្រើកាមេរ៉ាទូរសព្ទដើម្បីស្វែងរកអ្វីមួយជំនួសឱ្យការប្រើសំឡេង និងម្រាមដៃ។ ពោលគឺ អ្វីក៏ដោយដែលលោកអ្នកប្រើ Google Lens ដើម្បីផ្តិតយក វានឹងក្លាយជាកម្មវត្ថុនៃការស្រាវជ្រាវលើ​អិុន​ធើ​ណែត ហើយវាគឺជាបច្ចេកវិទ្យាពិសេសមួយដែល…

Huawei បញ្ចេញ MediaPad ជាមួយរច​នាបទស្តើង និងម៉ូឌឹម 4G

Huawei នឹងមិនឧទេ្ទសនាមស្មាតហ្វូនលំដាប់ខ្ពស់ម៉ូឌែលថ្មីរបស់ខ្លួននៅឯ MWC 2018 នោះទេ ប៉ុន្តែ ក្រុមហ៊ុនបានបញ្ចេញនូវថេបប្លេតស៊េរីថ្មី MediaPad ដែលមានសមត្ថភាពខ្ពស់មិនធ្លាប់មានពីមុន។ MediaPad M5 ប្រើអេក្រង់ប្រភេទ IPS ទំហំ ៨.៤ អីុង និង ១០.៨ អីុញ ជាមួយខ្នាតបញ្ចាំងរូបភាពខ្នាត…

Galaxy Tab S4 10.5″ នឹងប្រើបន្ទះឈីប Snapdragon 835 និង Android 8 ចេញពីប្រអប់

យោងតាម Bendmark បែកធ្លាយថ្មីៗនេះបានបង្ហាញថា ថេប្លេតលំដាប់ខ្ពស់ជំនាន់ទី៤ របស់ក្រុមហ៊ុន Samsung នឹងបំពាក់បន្ទះឈីបជំនាន់ Snapdragon 835 ព្រមទាំងប្រព័ន្ធ Android Oreo 8.0 ចេញពីប្រអប់តែម្តង។ ព័ត៌មានលើ Bendmark នោះបានឱ្យដឹងបន្ថែមថា Galaxy Tab S4…

Fan ប្រេន Nokia អាចនឹងលង់នឹងរូបរាង 7 Plus ទើបបែកធ្លាយក្តៅៗ

ខណៈស្មាតហ្វូនប្រេន Nokia ម៉ូឌែលថ្មី ត្រូវគេរំពឹងថានឹងលេចមុខក្នុងព្រឹត្តិការណ៍សាមាជ WMC 2018 ​រូបថត Nokia 7 Plus ដ៏ស៊ីចស៊ី និងគួរឱ្យទាក់ទាញថ្មីមួយសន្លឹក ត្រូវបានគេទម្លាយឱ្យឃើញយ៉ាងច្បាស់ក្រឡែត និងត្រូវបានគេហទំព័រជាច្រើនយកមកចុះផ្សាយព្រោងព្រាត។ តាមរយៈរូបថត និងព័ត៌មានភ្ជាប់មកជាមួយ 7 Plus នោះ ត្រូវបានរចនាឡើងជាមួយអេក្រង់គុណភាពកម្រិត…

កំណែ Android Oreo សម្រាប់ Galaxy S8 ត្រូវបានផ្អាកភ្លាមៗ​ ក្រោយធ្វើឱ្យទូរសព្ទរលត់ឆេះៗ

ក្រុមហ៊ុន Samsung បានសម្រេចបញ្ឈប់ការបើកឱ្យអ្នកប្រើប្រាស់ទូរសព្ទ Galaxy S8 និង S8 Plus ទាញ​យក​នូវកំណែ Android Oreo 8 ដែលទើបតែដាក់ចេញកាលពីថ្ងៃចន្ទ បន្ទាប់ពីខ្លួនរកឃើញថា វាធ្វើឱ្យម៉ាស៊ីនទូរសព្ទមួយចំនួនមានបញ្ហា Restart ដោយគ្មានមូលហេតុ។ នេះបើយោងតាមសេចក្តីថ្លែងមួយរបស់ក្រុមហ៊ុនផ្តល់ដល់គេហទំព័រ SamMobile។ បញ្ហានោះ…

Sony Xperia XZ2 Pro បំពាក់អេក្រង់ 4K ខ្នាត 18:9 និង Android 8.1…?

សមាសភាពស្មាតហ្វូនរបស់ក្រុមហ៊ុន Sony ថ្មីមួយត្រូវបានគេទម្លាយឱ្យឃើញតាមរយៈរូបថតអេក្រង់កម្មវិធីសាកល្បង HTML មួយ ដែលបង្ហាញថាវាជា Xperia XZ2 Pro ដើរដោយប្រព័ន្ធ Android ជំនាន់ចុងក្រោយបង្អស់ 8.1 និងប្រើប្រាស់អេក្រង់ខ្នាត 18:9 ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ ជាមួយគ្នានោះដែរ វាក៏បង្ហាញពីលេខកូដម៉ូឌែល H8116 ដែលដូចគ្នាទៅនឹងលេខកូដម៉ូឌែលទូរសព្ទ…

LG Mobile អាចនឹងចាកចេញពីទីផ្សារប្រទេសចិន

យោងតាមរបាយការណ៍ចេញពីប្រភពនៅក្នុងប្រទេសចិនបានឱ្យដឹងថា ក្រុមហ៊ុន LG គ្រោងនឹងដកអាជីវកម្មស្មាតហ្វូនរបស់ខ្លួនចេញពីប្រទេសចិន ដែលជាទីផ្សារស្មាតហ្វូនធំបំផុតរបស់ពិភពលោក ដោយសារបញ្ហាហិរញ្ញវត្ថុ។ គួរបញ្ជាក់ថា LG មិនមែនជាតួអង្គប្រកួតប្រជែងសំខាន់នៅក្នុងទីផ្សារប្រទេស ចិននោះទេ ខណៈប្រទេសមហាយក្សមួយនេះ ពោរពេញទៅដោយក្រុមហ៊ុនគ្រាក់ៗជាច្រើនដូចជា Xiaomi, Huawei, Oppo និង Vivo ជាដើម។ បន្ថែមពីលើនេះ កាលពីឆ្នាំមុនក្រុមហ៊ុនមិនបានធ្វើការប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនស៊េរី…

កូនបាស់ HomePod របស់ Apple ទាល់តែមាន iPhone ឬ iPad ទើបប្រើការបាន!

បើសិនជាលោកអ្នកពេញចិត្តកូនធុងបាស់វៃឆ្លាតឥតខ្សែរបស់ក្រុមហ៊ុន Apple ដែលទើបប្រកាសចេញលក់ថ្មីៗនេះ និងចង់ទិញវាមកប្រើតែឯង ដូចជាធុងបាស់ដទៃនោះ សូមគិតឡើងវិញសារជាថ្មីទៅ។ HomePod ប្រេនរូបផ្លែប៉ោមនេះ មិនអាចបើកដំណើរការដោយឯករាជ្យបានឡើយ ហើយក៏មិនអាចប្រើជាមួយទូរសព្ទ ឬឧបករណ៍ដើរដោយប្រព័ន្ធ Android ដែរ។ ពោលគឺ វាត្រូវការចាំបាច់ iOS Devices (iPhone/iPad/iPod Touch) មួយ…