Huawei នឹងប្រកាសចេញស្មាតហ្វូនបំពាក់កាមេរ៉ាក្រោយ ៣ មុនដំបូងគេលើលោក ​នៅប៉ារីសខែក្រោយ

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Huawei បានគូសបញ្ជាក់នៅថ្ងៃពុធ ថានឹងបញ្ចេញទូរសព្ទលំដាប់ខ្ពស់ជំនាន់បន្ទាប់របស់ខ្លួន នៅថ្ងៃទី ២៧ មិនា នៅសាលពិព័រណ៍ និងសារមន្ទីរ Grand Palais នារដ្ឋធានីប៉ារីស នៃប្រទេសបារាំង។ ខុសពីក្រុមហ៊ុន Samsung ដែលបានបង្ហើបឱ្យដឹងថា S9 គឺជាវីរស្មាតហ្វូនថ្មីរបស់ខ្លួន Huawei មិនបានបញ្ជាក់នៅក្នុងលិខិតអញ្ជើញទៅដល់ប្រព័ន្ធផ្សព្វផ្សាយពីអ្វីនោះទេ។…

សម្រាំងវីដេអូគន្លឹះប្រើប្រាស់ទូរសព្ទ Android ល្អៗប្រចាំសប្តាហ៍!

ចំពោះប្រិយមិត្តដែលខកខា​នទស្សនាវីដេអូបង្ហាញស្តីពីគន្លឹះប្រើប្រាស់ទូរសព្ទដៃ Android ល្អៗកន្លងមក អាចចុចលើតំណភ្ជាប់ទៅកាន់ទំព័រ Facebook របស់ Post Tech នៅខាងក្រោម៖ 1- ចង់មើល YouTube និងលេង Facebook ដំណាលគ្នា? Admin មានវិធី! (សម្រាប់តែទូរសព្ទ Android) 2-…

ស្មាតហ្វូន Nokia លក់កើនសរុបដល់ ៨.៤៥ លានគ្រឿងក្នុងឆ្នាំ ២០១៧

យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានឱ្យដឹងថា​ ការលក់ស្មាតហ្វូនម៉ាក Nokia ដើរដោយប្រព័ន្ធ Android របស់ក្រុមហ៊ុន HMD ទទួលបានកំណើនជាបន្តបន្ទាប់ពីមួយត្រីមាសទៅមួយត្រីមាសក្នុងឆ្នាំ ២០១៧។ របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា បន្ទាប់ពីបញ្ចេញ Nokia 6 នៅត្រីមាសទី១ ឆ្នាំមុន ក្នុងទីផ្សារចិន HMD…

ស្ងាត់ៗ Apple លុបកម្មវិធីផ្ញើសារដ៏ពេញនិយម Telegram ចេញពី App Store រួចទើបផ្ញើសារប្រាប់

ក្រុមហ៊ុន Apple បានលុបកម្មវិធី Telegram ចេញពីឃ្លាំងកម្មវិធី App Store របស់ខ្លួនកាលពីថ្ងៃម្សិលមិញ គឺភ្លាមៗក្រោយពីក្រុមហ៊ុន Telegram ប្រកាសចេញកម្មវិធី Telegram X សម្រាប់ប្រព័ន្ធ Android។ ចំពោះកម្មវិធី Telegram X ថ្មីៗនេះ ក៏បានដាក់សាកល្បងនៅលើប្រព័ន្ធ…

របាយការណ៍ថ្មី! មុខងារ Video Chat នឹងចេញលើ Instagram ឆាប់ៗ

យោងតាមរបាយការណ៍មួយចេញផ្សាយនៅថ្ងៃម្សិលមិញបានឱ្យដឹងថា ក្រុមហ៊ុន Instagram កំពុងធ្វើការនៅលើមុខងារពិសេសថ្មីមួយដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការឆ្លើយឆ្លងជជែកកម្សាន្តទៅវិញទៅមកជាមួយមិត្តភក្តិតាមវីដេអូបាន។ របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា រូបតាងសម្រាប់មុខងារនោះ នឹងលេច​ចេញតែនៅលើកម្មវិធីរបស់អ្នកប្រើប្រាស់ទាំងឡាយណាដែលបានបើកមុខងារជជែកកម្សាន្តជាមួយមិត្តភក្តិដែលនឹងចូលរួមក្នុងការជជែកកម្សាន្តតាមវីដេអូប៉ុណ្ណោះ។ ប្រសិនបើអ្នកប្រើប្រាស់ម្នាក់មិនបានចុចយល់ព្រមលើសំណើសម្រាប់ការជជែកកម្សាន្តធម្មតា នោះវានឹងមិនបង្ហាញឡើងឡើយ។ របាយការណ៍ថ្មីនេះបន្ថែមទៀតថា ផ្ទាំងកម្មវិធីប្រើប្រាស់សម្រាប់មុខងារនោះ គឺមិនទាន់ទទួលបាននៅឡើយទេ ដោយសារតែវាទើបឋិតនៅក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ ហើយកាលបរិច្ឆេទដាក់ឱ្យប្រើប្រាស់ក៏នៅវែងឆ្ងាយប្រហែលជាពីរបីខែទៀត។ នៅពេលនោះ វានឹងចេញសម្រាប់ទាំងប្រព័ន្ធ Android និង iOS តែម្តង។…

Vivo Xplay7 អាចជាស្មាតហ្វូន Android ដំបូងបំពាក់ RAM ទំហំ ១០GB

ពីមួយឆ្នាំទៅមួយឆ្នាំ ស្មាតហ្វូនដើរដោយប្រព័ន្ធ Android កាន់តែមានថាមពលខ្លាំងឡើងៗ ជាពិសេសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះតែម្តង។ ក្រុមហ៊ុនផលិតផលិតស្មាតហ្វូនប្រភេទនេះ បានអភិវឌ្ឍសមត្ថភាពរបស់ពួកវាឱ្យកាន់តែខ្ពស់ឡើងៗ រហូតស្ទើរតែអាចដាក់ផ្ទឹមជាមួយកុំព្យូទ័រមួយចំនួនបានទៀតផង។ នៅដើមឆ្នាំ ២០១៨ នេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Vivo ត្រូវបានព័ត៌មានចចាមអារ៉ាមអះអាងថា នឹងពាំនាំស្មាតហ្វូនដំបូងគេបង្អស់ដែលបំពាក់ RAM រហូតដល់ទំហំ ១០ ជីហ្គាបៃយ៍។…

Huawei P9 ទទួលបានកំណែថ្មី ជួយបង្កើនសមត្ថភាពកាមេរ៉ា និងមានបន្ថែមមុខងារចំនួនផ្សេងទៀត

Huawei P9 ដែលមានអាយុ ២ ឆ្នាំទៅហើយនេះ ឥលូវត្រូវបានផ្តល់នូវកំណែប្រព័ន្ធកម្មវិធីថ្មីមួយទៀត ដែលវាមានភ្ជាប់បន្ថែមនូវមុខងារពិសេសៗមួយចំនួន ដូចជា Highlights និង Moving Picture។ បើយោងតាមប្រភពព័ត៌មានពី Android Soul ស្មាតហ្វូនបំពាក់បច្ចេកវិទ្យាកាមេរ៉ា Leica ដំបូងគេរបស់ក្រុមហ៊ុន Huawei នេះ…

តោះមកមើលបញ្ជីឈ្មោះម៉ូឌែលស្មាតហ្វូនដើរលើ Android Oreo 8.0 បច្ចុប្បន្ន និងឆាប់ៗខាងមុខ

មិនដឹងទូរសព្ទ​ Samsung, Huawei, LG, Oppo… លោកអ្នកមានក្នុងនឹងអត់! Android 8.0 Oreo គឺជាប្រព័ន្ធប្រតិបត្តិការចល័តជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Android ដែលវាបានពាំនាំមកនូវមុខងារថ្មីៗ និងកម្មវិធីទំនើបៗដែលសម្បូរបែបជាច្រើន ហើយក្នុងនោះ វាក៏មានបន្ថែមមុខងារជួយធ្វើឱ្យថាមពលថ្មទូរសព្ទប្រើប្រាស់បានកាន់តែយូរផងដែរ។ ទោះយ៉ាងណា រហូតមកទល់ពេលវា មានតែស្មាតហ្វូន ១% ប៉ុណ្ណោះ…

ស្មាតហ្វូន Samsung ទៅថ្ងៃខាងមុខ អាចនឹងបំពាក់កាមេរ៉ាមុខក្រោមអេក្រង់

យោងតាមគំរូប៉ាតង់ថ្មីមួយដែលបានបែកធ្លាយលើគេហទំព័រ LetGoDigital​ បានបង្ហាញថា ក្រុមហ៊ុន Samsung កំពុងធ្វើការលើដំណោះស្រាយថ្មីមួយដែលអាចឱ្យខ្លួនពង្រីកផ្ទៃអេក្រង់ស្មាតហ្វូនឱ្យលាតសន្ធឹងកប់គែមទូរសព្ទ ១០០% តែម្តង។ ពោលគឺ វានឹងគ្របដណ្តប់លើទាំងកាមេរ៉ាមុខសម្រាប់ថតរូប Selfie និង Sensors ផ្សេងទៀត ងស្រុងតែម្តង។ ចំណែកការបង្ហាញរូបភាព គឺវាអាចចេញពេញអេក្រង់ ទាំងជុំវិញបរិវេនភ្នែកកាមេរ៉ាមុខ និង Sensors…

ឡានហ្គេមប្រណាំង Hyundai Veloster ថ្មី! នឹងចេញលក់នៅឆមាសទី២

លោកអ្នកដែលធ្លាប់លេងហ្គេមប្រណាំងរថយន្ត Forza Motorsport 7 ប្រហែលជាធ្លាប់បានសាកល្បងកម្លាំងម៉ាស៊ីន រថយន្តប្រភេទទ្វារបី Hyundai Veloster ហើយ។ ហើយជំនាន់ថ្មីរបស់វា ម៉ូឌែល N ក៏នឹងចេញក្នុងហ្គេមនោះក្នុងសប្តាហ៍នេះផងដែរ មុននឹងវាចេញលក់លើទីផ្សារនៅឆមាសទី ២ ខាងមុខ នៅអាមេរិក។ នៅក្នុងជីវិតជាក់ស្តែង រថយន្តដ៏ស៊ិចស៊ីរបស់ក្រុមហ៊ុន Hyundai…