នៅភ្នំពេញ អគ្គិសនីកម្ពុជា នឹងផ្ដាច់ភ្លើង៤ថ្ងៃជាប់ៗគ្នា

ភ្នំពេញៈ តាមការជូនដំណឹងបានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងពីការផ្ដាច់ភ្លើងបណ្ដោះអាសន្នទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

ថ្លៃលក់ប្រេង រយៈពេល០៩ថ្ងៃ សាំងធម្មតា៣១៥០រៀល ស៊ុបពែរ៣២០០រៀល ម៉ាស៊ូត២៩០០រៀល

ភ្នំពេញៈ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់អនុវត្ត ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ឲ្យដឹងថា ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់រយៈពេល០៩ថ្ងៃ មានដូចតទៅ គឺប្រេងសាំងស៊ុបពែរ ថ្លៃ៣២០០រៀល ក្នុងមួយលីត្រ ប្រេងសាំងធម្មតា ថ្លៃ៣១៥០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ថ្លៃ២៩០០រៀល ក្នុងមួយលីត្រ។ តម្លៃលក់រាយនូវប្រេងឥន្ធនៈនេះ ត្រូវដាក់ឲ្យអនុវត្តនៅគ្រប់ស្ថានីយប្រេងឥន្ធនៈទាំងអស់…

អ្នកភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីស្អែកទៅ នឹងអត់ភ្លើងប្រើ៤ថ្ងៃ

ភ្នំពេញៈ តាមការជូនដំណឹងបានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ដែលបណ្ដាលឲ្យប្រជាពលរដ្ឋនឹងមិនមានភ្លើងប្រើបណ្ដោះអាសន្ន។ ករណីនេះ ត្រូវអគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុថា ដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងពីការផ្ដាច់ភ្លើងបណ្ដោះអាសន្នទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

ចាប់ពីថ្ងៃស្អែក អគ្គិសនីកម្ពុជា នឹងផ្ដាច់ភ្លើង៤ថ្ងៃ នៅភ្នំពេញ និងខេត្តកណ្ដាល

ភ្នំពេញៈ តាមការជូនដំណឹងបានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងពីការផ្ដាច់ភ្លើងបណ្ដោះអាសន្នទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

ថ្លៃលក់ប្រេង រយៈពេល១០ថ្ងៃ សាំងធម្មតា៣១៥០រៀល ស៊ុបពែរ៣២៥០រៀល ម៉ាស៊ូត២៩៥០រៀល

ភ្នំពេញៈ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ឲ្យដឹងថា ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់រយៈពេល១០ថ្ងៃ មានដូចតទៅ គឺប្រេងសាំងស៊ុបពែរ ថ្លៃ៣២៥០រៀល ក្នុងមួយលីត្រ ប្រេងសាំងធម្មតា ថ្លៃ៣១៥០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ថ្លៃ២៩៥០រៀល ក្នុងមួយលីត្រ។ តម្លៃលក់រាយនូវប្រេងឥន្ធនៈនេះ ត្រូវដាក់ឲ្យអនុវត្តនៅគ្រប់ស្ថានីយប្រេងឥន្ធនៈទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា…

ថ្ងៃនេះ ផ្ដាច់ភ្លើងពីខេត្តត្បូងឃ្មុំ ដល់ក្រចេះ ពេញមួយព្រឹក

ភ្នំពេញៈ តាមការជូនដំណឹង នៅថ្ងៃទី៣០ ខែកក្កដានេះ អគ្គិសនីកំពង់ចាម នឹងផ្ដាច់ភ្លើងចាប់ពីម៉ោង៨៖០០នាទី រហូតដល់ម៉ោង១១៖០០នាទីព្រឹក ចាប់ពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកស្នួល ខេត្តក្រចេះ។ ការផ្ដាច់ភ្លើងបណ្ដោះអាសន្ននេះ គឺដើម្បីអូសខ្សែបណ្ដាញបញ្ជូនរង២២គីឡូវ៉ុលថ្មី (ដំឡើងត្រង់ស្វូរម៉ាទ័រ 1000KVA និងកាប់សម្អាតមែកឈើ)។ សេចក្ដីជូនដំណឹងរបស់អគ្គិសនីកំពង់ចាម ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដានេះ បន្តឲ្យដឹងថា…

ថ្ងៃស្អែក ផ្ដាច់ភ្លើងពីខេត្តត្បូងឃ្មុំ ដល់ក្រចេះ ពេញមួយព្រឹក

ភ្នំពេញៈ តាមការជូនដំណឹង នៅថ្ងៃទី៣០ ខែកក្កដាស្អែកនេះ អគ្គិសនីកំពង់ចាម នឹងផ្ដាច់ភ្លើងចាប់ពីម៉ោង៨៖០០នាទី រហូតដល់ម៉ោង១១៖០០នាទីព្រឹក ចាប់ពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកស្នួល ខេត្តក្រចេះ។ ការផ្ដាច់ភ្លើងបណ្ដោះអាសន្ននេះ គឺដើម្បីអូសខ្សែបណ្ដាញបញ្ជូនរង២២គីឡូវ៉ុលថ្មី(ដំឡើងត្រង់ស្វូរម៉ាទ័រ 1000KVA និងកាប់សម្អាតមែកឈើ)។ សេចក្ដីជូនដំណឹងរបស់អគ្គិសនីកំពង់ចាម ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដានេះ បន្តឲ្យដឹងថា អង្គភាពមួយនេះ…

ផ្ដាច់ភ្លើងពីខេត្តត្បូងឃ្មុំ ដល់ក្រចេះ មួយថ្ងៃពេញ

ភ្នំពេញៈ អគ្គិសនីកំពុងចាម នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០១៦ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច ដើម្បីដំឡើងឧបករណ៍កែតម្រូវតង់ស្យុង(AVR) នៅលើបណ្ដាញបញ្ជូនរង២២គីឡូវ៉ុល ត្រង់ចំណុចវិទ្យាល័យហ៊ុនសែនខ្នា។ នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។ សេចក្ដីជូនដំណឹងបន្តឲ្យដឹងថា ការផ្អាកការផ្គត់ផ្គង់ភ្លើងនេះ នឹងធ្វើឡើងនៅតំបន់ភ្លើងមួយចំនួនទៅតាមទីន្លែង រួមមាន –…

រយៈពេល១ខែ ACU ទទួលបាន៦៤ពាក្យបណ្ដឹង

ភ្នំពេញៈ ត្រឹមរយៈតែរយៈពេល១ខែ អង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU ទទួលបាន៦៤ពាក្យបណ្ដឹង ក្នុងនោះ មានបណ្ដឹងអនាមិក២៣ និង១៧ពាក្យប្ដឹង ដែលអង្គភាពអះអាងថា មិនពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់អង្គភាពខ្លួន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ ខែកក្កដានេះ។ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងក្នុងកិច្ចប្រជុំលើកទី១៣ អាណត្តិទី២…

អគ្គិសនីសៀមរាប នឹងផ្ដាច់ភ្លើងនៅថ្ងៃទី ២៦ ដល់ ២៩ ដើម្បីធ្វើការកែលម្អប្រព័ន្ធ

ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គីសនីសៀមរាប បានឲ្យដឹងថា អគ្គីសនីកម្ពុជា ប្រចាំសៀមរាប នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅថ្ងៃទី ២៦ ដល់ ២៩ ខែកក្កដា ខាងមុខដើម្បីការកែលម្អប្រព័ន្ធ ទៅតាមតំបន់ និងពេលវេលាដូចខាងក្រោម៖