ថ្ងៃនេះ អាជ្ញាធរអគ្គិសនី ផ្ទេរភ្លើងពីអគ្គិសនីវៀតណាម មកអគ្គិសនីកំពង់ចាម

ភ្នំពេញៈ អគ្គិសនីកំពង់ចាម បានជូនដំណឹងពីការផ្ទេរចរន្តបណ្ដោះអាសន្នពីអគ្គិសនីវៀតណាម មកប្រើអគ្គិសនីកំពង់ចាម ដើម្បីឲ្យអគ្គិសនីវៀតណាម ធ្វើការជួសជុលកែលម្អប្រព័ន្ធខ្សែបណ្ដាញអគ្គិសនីនៅប្រទេសវៀតណាម។ តាមសេចក្ដីជូនដំណឹង បន្តឲ្យដឹងថា អគ្គិសនីកំពង់ចាម សាខាពញាក្រែក សូមធ្វើការផ្ទេរចរន្តអគ្គិសនី ដែលកំពុងប្រើប្រភពប្រទេសវៀតណាម មកប្រើពីប្រភពអគ្គិសនីកំពង់ចាម វិញចំនួន១ថ្ងៃ គឺនៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៦៖០០នាទីល្ងាច។…

ថ្លៃលក់ប្រេង រយៈពេល១០ថ្ងៃ នៅទូទាំងប្រទេស

ភ្នំពេញៈ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ឲ្យដឹងថា ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់រយៈពេល១០ថ្ងៃ មានដូចតទៅ គឺប្រេងសាំងស៊ុបពែរ ថ្លៃ៣៣០០រៀល ក្នុងមួយលីត្រ ប្រេងសាំងធម្មតា ថ្លៃ៣២០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ថ្លៃ៣០៥០រៀល ក្នុងមួយលីត។ តម្លៃលក់រាយនូវប្រេងឥន្ធនៈនេះ ត្រូវដាក់ឲ្យអនុវត្តនៅគ្រប់ស្ថានីយប្រេងឥន្ធនៈទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា…

ផ្ទេរភ្លើងពីអគ្គិសនីវៀតណាម មកអគ្គិសនីកំពង់ចាម នៅថ្ងៃ២៣កក្កដា

ភ្នំពេញៈ អគ្គិសនីកំពង់ចាម នៅរសៀលថ្ងៃទី២០ ខែកក្កដានេះ បានជូនដំណឹងពីការផ្ទេរចរន្តបណ្ដោះអាសន្នពីអគ្គិសនីវៀតណាម មកប្រើអគ្គិសនីកំពង់ចាម ដើម្បីឲ្យអគ្គិសនីវៀតណាម ធ្វើការជួសជុលកែលម្អប្រព័ន្ធខ្សែបណ្ដាញអគ្គិសនីនៅប្រទេសវៀតណាម។ តាមសេចក្ដីជូនដំណឹង បន្តឲ្យដឹងថា អគ្គិសនីកំពង់ចាម សាខាពញាក្រែក សូមធ្វើការផ្ទេរចរន្តអគ្គិសនី ដែលកំពុងប្រើប្រភពប្រទេសវៀតណាម មកប្រើពីប្រភពអគ្គិសនីកំពង់ចាម វិញចំនួន១ថ្ងៃ គឺនៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦…

ថ្ងៃនេះ អគ្គិសនីកំពង់ចាម ផ្ដាច់ភ្លើង៣ម៉ោង នៅស្រុកកំពង់សៀម

ភ្នំពេញៈ ចាប់ពីម៉ោង២៖០០នាទី រហូតដល់ម៉ោង៥៖០០នាទី ល្ងាចថ្ងៃទី២០ ខែកក្កដានេះ អគ្គិសនីកំពង់ចាម នឹងផ្ដាច់ភ្លើងបណ្ដោះអាសន្ន ដើម្បីភ្ជាប់ប្រព័ន្ធនាឡិកាស្ទង់ MV លើបណ្ដាញបញ្ជូនរង២២គីឡូវ៉ុល ជូនសេវាករ មេគង្គស្មាតផៅវ័រ នៅក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នេះជាការជូនដំណឹងរបស់អគ្គិសនីកំពង់ចាម មុននេះ៣០នាទី។ សេចក្ដីជូនដំណឹង បន្តឲ្យដឹងថា អគ្គិសនីកំពង់ចាម…

ត្រួតពិនិត្យយានយន្ដគ្រប់ប្រភេទ ដែលបានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

កណ្ដាលៈ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ នេះនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកឧត្ដមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលភស្ដុភារ ហិរញ្ញវត្ថុ តំណាងលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល លោកនាយការិយាល័យផែនការគណនេយ្យ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមពិនិត្យផ្ទៀងផ្ទាត់យានយន្ដគ្រប់ប្រភេទ ដែលបានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ពាក់ស្លាកលេខនគរបាល…

ព្យុះទី១ ប្រចាំឆ្នាំ២០១៦ មិនមានឥទ្ធិពលលើកម្ពុជា

ភ្នំពេញៈ តាមការបញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយម នៅមុននេះ១០នាទី ឲ្យដឹងថា ព្យុះទី១ ឈ្មោះ NEPARTAK ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននៅប្រទេសហ្វីលីពីនោះ បច្ចុប្បន្ន បាន និងកំពុងធ្វើដំណើរទៅទិសពាយ័ព្យ ប៉ុន្តែព្យុះនេះ មិនមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ឡើយ។ ទោះយ៉ាងណា សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលចេញផ្សាយនៅរសៀលថ្ងៃទី៦ ខែកក្កដានេះ ក៏បញ្ជាក់ផងដែរថា…

Update: ដាច់ភ្លើងពីច្បារអំពៅ ដល់ព្រែកឯង ពលរដ្ឋមានភ្លើងប្រើឡើងវិញនៅម៉ោង១២

ភ្នំពេញៈ សេចក្ដីជូនដំណឹងបន្ថែមពីករណីដាច់ភ្លើងនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីសង្កាត់ច្បារអំពៅ រហូតដល់សង្កាត់ព្រែកឯង រាជធានីភ្នំពេញ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់មុននេះ៥នាទីថា ប្រពលរដ្ឋនឹងមានចរន្តភ្លើងប្រើប្រាស់ឡើងវិញ នៅមុនម៉ោង១២៖០០នាទី ថ្ងៃត្រង់នេះ។ អគ្គិសនីកម្ពុជា បញ្ជាក់ថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F4A) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីចំនុចគល់ស្ពានច្បារអំពៅខាងកើត សង្កាត់ច្បារអំពៅ រហូតដល់រោងចក្រស្រាបៀរថៃហ្គ័រ សង្កាត់ព្រែកឯង…

ករណីដាច់ភ្លើងនៅខណ្ឌសែនសុខ និងពោធិ៍សែនជ័យ ពលរដ្ឋអាចមានភ្លើងប្រើនៅម៉ោង៥៖៣០ល្ងាច

ភ្នំពេញៈ សេចក្ដីជូនដំណឹងបន្ថែមពីអគ្គិសនីកម្ពុជា បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងខណ្ឌសែនសុខ និងពោធិ៍សែនជ័យ អាចមានភ្លើងប្រើប្រាស់ឡើងវិញនៅម៉ោង៥៖៣០នាទីល្ងាចនេះ។ មុននេះបន្តិច អគ្គិសនីកម្ពុជា បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F4) ពេលនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបានធ្លាក់គងលើ Cross Arm ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៥៖៣០នាទីល្ងាច។ គួរជម្រាបថា…

ថ្ងៃនេះ ខណ្ឌចំនួន៤ នៅរាជធានីភ្នំពេញ នឹងអត់ភ្លើងប្រើចាប់ពីម៉ោង៩ព្រឹក-៥ល្ងាច

ភ្នំពេញៈ នៅថ្ងៃនេះ តំបន់មួយចំនួនក្នុងខណ្ឌចំនួន៤ រួមមាន ខណ្ឌទួលគោក សែនសុខ ពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ នឹងមិនមានភ្លើងប្រើប្រាស់ឡើយ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ បញ្ហាខាងលើនេះ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ថា ខ្លួនត្រូវការផ្អាកការផ្គត់ផ្គង់ចរន្តបណ្ដោះអាស្ន ដើម្បីអនុវត្តការងារជួសជុលផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា…

ក្រុមហ៊ុន Mitsubishi ប្រមូលរថយន្តតូយ៉ូតា ៨៥០.០០០ គ្រឿងមកវិញ នៅទូទាំងប្រទេសអូស្ត្រាលី ដោយសារព្រួយបារម្ភពីសុវត្ថិភាព

អូស្ត្រាលីៈ ដោយសារការព្រួយបារម្ភពីសុវត្ថិភាពអ្នកបើកបរ ក្រុមហ៊ុន Mitsubishi បានប្រមូលរថយន្ត តូយ៉ូតាជាង ៨០០.០០០ គ្រឿងមកវិញ ដែលផលិតនៅប្រទេសជប៉ុន រួមទាំងរថយន្តម៉ូដែល ដែលលក់ក្នុងប្រទេសអូស្រ្តាលី អស់រយៈពេលមួយទសវត្សរ៍កន្លងមក ក្នុងរយៈពេលពីរថ្ងៃ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ ក្រុមហ៊ុនផលិត Mitsubishi…