មីយ៉ាន់ម៉ាក្តៅស្លឹកត្រចៀក ក្រោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីធ្វើការតវ៉ារឿងរ៉ូហ៊ីងយ៉ា

ម៉ាឡេស៊ីៈ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ណាជីបរ៉ាហ្សាក់ នៅថ្ងៃអាទិត្យនេះ បានប្រើពាក្យខ្លាំងៗក្នុងការប្រមូលផ្តុំមួយនៅក្នុងទីក្រុងកូឡាឡាំពួ ដោយស្តីបន្ទោសរដ្ឋមន្រ្តីមីយ៉ាន់ម៉ា អ្នកស្រី អ៊ុងសានស៊ូជី និងរដ្ឋាភិបាលរបស់អ្នកស្រី ចំពោះការធ្វើបាបជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦។ លោក ណាជីបរ៉ាហ្សាក់ បាននិយាយទៅកាន់មនុស្សរាប់ពាន់នាក់ក្នុងការប្រមូលផ្តុំមួយក្នុងរាជធានីគូឡាឡាំពួថា ការបង្ក្រាបយ៉ាងឃោរឃៅទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដោយកងទ័ពរបស់ប្រទេសមីយ៉ាន់ម៉ា…

នៅព្រលានយន្តហោះអេស្ប៉ាញ បុគ្គលិកបោសសម្អាតសំរាម កំពុងនាំគ្នាធ្វើកូតកម្ម ដើម្បី…

អេស្ប៉ាញៈ នៅថ្ងៃសុក្រនេះ បុគ្គលិកបោសសម្អាតសំរាម កំពុងធ្វើកូតកម្មតវ៉ា នៅព្រលានយន្តហោះ សម្រាប់រយៈពេល២ថ្ងៃ ដោយនាំគ្នាចោលសំរាម និងក្រដាសពាស ពេញព្រលានយន្តហោះ ដើម្បីប្រឆាំងនឹងការកាត់បន្ថយថវិកា ១.៣លានដុល្លារ ក្នុងការចំណាយចំពោះបុគ្គលិក នៅឯព្រលានយន្តហោះអន្តរជាតិ El Prat​ របស់ក្រុមហ៊ុនប្រតិបត្តិការព្រលានយន្តហោះ AENA នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ​។…

Update៖ ស្លាប់៧៥ នាក់ និងរងរបួស ៦ នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ដឹកក្រុមកីឡាករប្រេស៊ីលនៅកូឡុំប៊ី

កូឡុំប៊ីៈ យន្តហោះមួយគ្រឿង ដែលដឹកអ្នកដំណើរ​ ៨១ នាក់ ក្នុង នោះរួមមានក្រុមកីឡាបាល់ទាត់ Chapecoense កំពូលរបស់ប្រទេសប្រេស៊ីល ដែលបានធ្លាក់នៅក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី បានសម្លាប់មនុស្ស ៧៥ នាក់ និង ៦ នាក់ទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មាន…

របាយការណ៍កូឡុំប៊ី៖ ករណីធ្លាក់យន្តហោះ ដឹកកីទ្បាករប្រេស៊ីល ក្នុងនោះមានអ្នកជិះ ៨១ នាក់

កូឡុំប៊ីៈ បើតាមអាជ្ញាធរកូឡុំប៊ី បានឲ្យដឹងថា យន្តហោះដឹកក្រុមកីឡាករប្រេស៊ីល បានធ្លាក់នៅក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិច នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦៕ តាមការបញ្ជាក់ពីអាជ្ញាធរកូឡុំប៊ី បានឲ្យដឹងថា យន្តហោះធ្លាក់នេះ មានអ្នកជិះនៅលើនោះ ៨១នាក់ ហើយនៅមិនទាន់ដឹងច្បាស់ថា…

មេក្រុមផ្ដាច់ខ្លួន KLF នៅឥណ្ឌារួចខ្លួនចេញពីពន្ធនាគារ ក្រោយការហែកគុក

ឥណ្ឌាៈ បុរសប្រដាប់អាវុធយ៉ាងហោចណាស់១០នាក់ បានក្លែងធ្វើជាប៉ូលិស ដើម្បីធ្វើការវាយប្រហារពន្ធនាគារ ដែលមានសន្តិសុខតឹងរឹងបំផុត នៅក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា បានបណ្តាលឲ្យឆ្មាំពន្ធនាគារជាច្រើននាក់រងរបួស និងមេបញ្ជាការកំពូលក្រុមប្រដាប់អាវុធ KLF ម្នាក់ និងបក្សពួកបួននាក់ផ្សេងទៀត រួចខ្លួនកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ មន្រ្តីក្នុងតំបន់…

ពលរដ្ឋកូរ៉េ ដង្ហែរក្បួន រាប់លាននាក់ ទាមទារឲ្យដោះលែង​អ្នកដឹកនាំផលិត បទ Gangnam Syle

នាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍មកថា មានប្រជាជនរាប់លាននាក់ នៅប្រទេសកូរ៉េខាងត្បូង បានឈរត្រៀបត្រានៅមុខវិមានប្រធានាធិតីកូរ៉េ ក្នុងកំឡុងរដូវបុណ្យ Christmas ដើម្បីទាមទារ ក្នុងការស្នើសុំឲ្យដោះលែងអ្នកដឹកនាំ របស់ផលិតកម្មដែលធ្លាប់បានស៊ើបអង្កេតពាក់ព័ន្ធករណីមានអំពើពុករលួយ ។ អ្នកដឹកនាំក្រុមចម្រៀងល្បីៗនៅកូរ៉េ លោក ឆា អ៊ីនថេក ដែលអ្នកដឹកនាំផលិតបទ…

រដ្ឋ Wisconsin កំពុងរៀបចំរាប់សន្លឹកឆ្នោតឡើងវិញ ក្រោយដូណាល់ ត្រាំ ឈ្នះឆ្នោត

BBC: ក្រុមមន្រ្តីនៅក្នុងរដ្ឋ Wisconsin សហរដ្ឋអាម៉េរិក កំពុងរៀបចំដើម្បីរាប់សន្លឹកឆ្នោតឡើងវិញទាំងអស់ នៅក្នុងរដ្ឋនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានយកឈ្នះលើលោកស្រី គ្លីនតុន យ៉ាងប្រផិតប្រផើយ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា សំណើផ្លូវការចំពោះការសុំឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនេះ ត្រូវបានដាក់ដោយលោកស្រី…

រថភ្លើងបុកគ្នានៅអ៉ឺរ៉ង់ ស្លាប់ និងរបួសជាង ១០០នាក់

ប៊ីប៊ីស៊ីៈ មន្រ្តីអ៉ីរ៉ង់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣១នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរបួស នៅក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅភាគខាងជើងប្រទេស អ៉ីរ៉ង់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ហេតុការណ៍រថភ្លើងបុកគ្នានេះ បានកើតឡើងកាលពីព្រឹកថ្ងៃសុក្រ នៅចម្ងាយប្រហែល ២៥០គីឡូម៉ែត្រពីភាគខាងកើតរដ្ឋធានី តេហេរ៉ង់ ដោយបានបណ្តាលឲ្យទូរថភ្លើងចំនួន ៤ធ្លាក់ចេញពីផ្លូវ…

Gerrard ៖​បើ​ខ្ញុំ​ស្លាប់ សូម្បីកុំ​យក​ខ្ញុំ​ទៅ​ពេទ្យ ​យក​ខ្ញុំ​ទៅ​ដាក់​នៅ Anfield ​ចុះ​

  កីឡាករ Steven Gerrard បានប្រកាសចូលនិវត្តន៏ពីវិស័យបាល់ទាត់ហើយ ក្រោយពីចំណាយពេល១៩ឆ្នាំ ឈ្នះពានធំៗចំនួន៨ ជាមួយក្លឹប Liverpool ។ Gerrard វ័យ៣៦ឆ្នាំ ធ្លាប់លេងឱ្យក្លឹប Liverpool ចំនួន៧១០ប្រកួត ប៉ុន្តែរដូវកាលចុងក្រោយរបស់គេគឺនៅជាមួយក្លឹប LA Galaxy របស់លីគអាមេរិក ក្រោយពីចាកចេញពីទឹកដី…

មនុស្សក្នុងចំណោម ៧៧នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារ IS នៅអ៊ីរ៉ាក់

អ៊ីរ៉ាក់ៈ បើតាមក្រុមមន្ត្រី បាននិយាយថា ក្នុងចំណោមមនុស្ស ៧៧ នាក់ ដែលភាគច្រើនជាអ្នកធ្វើធម្មយាត្រាស៊ីអ៊ីត មកពីប្រទេសអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់ក្នុងការវាយប្រហារ បំផ្ទុះគ្រាប់បែកក្នុងរថយន្តដឹកទំនិញមួយ នៅអ៊ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ ហេតុការណ៍នេះ បានកើតឡើងនៅស្ថានីយប្រេង…