Pepe ​ប្ដូរ​ចិត្ត​ពីចិន ​ដោយ​អាច​​ទៅលេងនៅ​អង់គ្លេស​ឬ​បារាំង​វិញ

ខ្សែ​ការពារ Pepe ​នឹង​ត្រូវ​ចាកចេញ​ពី​ក្រុម Real Madrid ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ហើយ ​ដោយ​កាល​ពី​លើក​មុន​រូបគេ​បាន​បញ្ជាក់​ថា​អាច​នឹង​ទៅ​លេង​ឱ្យ​ក្លឹប Hebei Fortune ​ក្នុង​លីគ​កំពូល​របស់​ប្រទស​ចិន។ យ៉ាងណាមិញ ​ពេល​នេះ​កីឡាករ​ដើម​កំណើត​ព័រទុយហ្គាល់​ខាង​លើ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ថ្មី​ម្ដង​ទៀត​ហើយ។ ​ដោយ​រូបគេ​បាន​បញ្ជាក់​ថា​អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ​លីគ​កំពូល​អង់គ្លេស ​ឬ​បារាំង​ជាមួយ​ក្រុម PSG ​វិញ ​មិន​ទៅ​លេង​នៅ​លីគ​ចិន​នោះ​ទេ។ ដោយ​ការ​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​គោល​ដៅ​នេះ​ដែរ គឺ​ក្រោយ​ពី​មាន​ការ​លើក​ទឹក​ចិត្ត​ពី​លោក Fernando…

អ្នក​ចាត់ការ​ក្រុម Barca ​ថា Messi ​ត្រូវ​គេ​ពិន័យ​នៅ​ជម្រើស​ជាតិ​គឺ​ជា​រឿង​ល្អ​បំផុត

លោក Luis Enrique ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​នៅ​ពេល​ដឹង​ថា Lionel Messi ​ត្រូវ​គេ​ពិន័យ ​មិន​អាច​ចួល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ដល់​ទៅ​៣​ប្រកួត​ ទៀត។ Messi ​ត្រូវ FIFA ​ពិន័យ​មិន​ឱ្យ​ចូល​លេង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​រហូត​ដល់​ទៅ​៣​ប្រកួត​ទៀត​ឯ​ណោះ ដូច្នេះ​រូប​គេ​នឹង​មាន​ពេល​ទំនេរ​ច្រើន​ក្នុង​ការ​លេង​ឱ្យ​ក្រុម​ Barcelona ​ក្នុង​ពាន​រង្វាន់ La…

ឡូយ! ប្រដាល់បាយ័នសប្តាហ៍នេះមានអន្តរជាតិដល់ទៅ៤គូក្នុងមួយកម្មវិធី

ជាធម្មតាការប្រកួតប្រដាល់អន្តរជាតិនៅកម្ពុជាតែងមានតែ២គូប៉ុណ្ណោះក្នុងមួយកម្មវិធី ឬយូរៗម្តងមាន៣គូរ ប៉ុន្តែសប្តាហ៍នេះបើកឆាកសង្វៀនគូបូតារបស់ទូរទស្សន៍បាយ័នមានគូអន្តរជាតិវិលជុំដណ្តើមខ្សែក្រវ៉ាត់ដល់ទៅ៤គូឯណោះ។ ប្រដាល់គូបូតាដែលប្តូរមកយប់ថ្ងៃសុក្រ វេលាម៉ោង ៧-៩ នៅថ្ងៃទី៧ ខែមេសាខាងមុខជើងខ្លាំង សេង ស្រឿន ប៉ះ PETCHNGARM MOR.PHUWANA ចាន់ ប៊ុនលាភ ស្វាគមន៍ PETCHCHHARTCHAI ខណៈ ផាន់ គ្រាន់…

អ្នក​ចាត់ការ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ ​ក្រោយ​រៀប​ចំ​លទ្ធផល​ទុក​ចាញ់​ក្រុម Barcelona B

លោក Filippo di Pierro ​អ្នក​ចាត់ការ​ក្រុម​ Eldense ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន ​ក្រោយ​ពី​រក​ឃើញ​ថា​បុរស​ម្នាក់​នេះ​រៀប​ចំ​លទ្ធផល​ទុក​មុន ​ក្នុង​ការ​ប្រកួត​ចាញ់​ក្រុម Barcelona B ​ដល់​ទៅ ១២-០។ ការ​ប្រកួត​នេះ ​ជា​ប្រកួត​ដែល​ចាញ់​ច្រើន​បំផុត​ក្នុង​លីគ​លំដាប់​ទី​៣​របស់​អេស្ប៉ាញ ​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​កន្លង​មក​នេះ ត្បិត​អី ​Eldense ​ជា​ក្រុម​ល្អ​មួយ​តែ​បែរ​ជា​ចាញ់​ក្រុម Barcelona…

ទីតាំងស្ទូឌីយ៉ូប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍ទាំងអស់នៅកម្ពុជា

សម្រាប់អ្នកគាំទ្រមួយចំនួន ដែលចង់ទស្សនាការប្រកួតដោយផ្ទាល់តែមិនស្គាល់ស្ទូឌីយ៉ូទូរទស្សន៍នីមួយៗ។ ឥឡូវ Post Sport សូមជម្រាបជូនពីទីទាំងទាំងនោះភ្ជាក់ជាមួយតំណភ្ជាប់ទៅ Google Map ដើម្បីអោយកាន់តែងាយស្រួលស្វែងរក។ ១. បាយ័នស្ទឹងមានជ័យ: នៅតាមបណ្តោយផ្លូវសូឡាឆ្ពោះទៅផ្លូវវេងស្រេងនៅពីក្រោយមន្ទីររាជអាវុធហ័ត្ថរាជធានីភ្នំពេញ។ បើធ្វើដំណើរតាមច្រមុះជ្រូកស្ទឹងមានជ័យវិញ គឺបត់តាមបណ្តោយផ្លូវវេងស្រេង ប្រហែល៣០០ម៉ែត្របត់ស្តាំតាមការ៉ាស់សាំងតេលា ទៅត្រង់ប្រហែល៣០០ម៉ែត្រទៀត។ https://goo.gl/gu14F0 ២. បាយ័នបឹងស្នោ: នៅតាមបណ្តោយផ្លូវជាតិលេខ១…

Mourinho ​ចង់​បាន​កីឡាករ​តម្លៃ​៤០​លាន​ផោន ​ទៅ​ដាក់​កន្លែង​ខ្វះខាត

លោក Jose Mourinho ​ចង់​បាន​កីឡាករ​២​នាក់​បន្ថែម​ទៀត​នៅ​រដូវក្ដៅ​ខាង​មុខ​នេះ ​ដើម្បី​មក​បន្ថែម​កន្លែង​ខ្វះខាត​នៅ​ក្នុង​ក្រុម​បិសាច​ក្រហម Manchester United ​។ Eric Dier ​និង​ Tiemoue Bakayoko ​ជា​គោលដៅ​ចំបង​របស់​ក្រុម​ Man Utd ​ទិញ​យក​នៅ​រដូវ​ក្ដៅ​ខាង​មុខ ​ក្រោយ​ពី​លោក Jose ​មើល​ឃើញ​កន្លែង​ដែល​ក្រុម​របស់​ខ្លួន​កំពុង​តែ​ខ្សោយ​ខ្លាំង​មែនទែន។…

អ្នក​គាំទ្រ Arsenal ​វាយ​គ្នា​ឯង ​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ

ក្រុម​អ្នក​គាំទ្រ Arsenal ​បាន​វាយ​គ្នា​ឯង​ក្នុង​ការ​ប្រកួត​ជាមួយ Manchester City ​កាល​ពី​​យប់មិញ​នេះ ដោយសារ​តែ​រឿង Arsene Wenger ​ត្រូវ​ចាកចេញ​ឬ​មិន​ចាកចេញ។ Arsenal ​បាន​ប្រកួត​ស្មើ​ជាមួយ Manchester City ​កាល​ពី​យប់មិញ ​ក្នុង​លទ្ធផល ២-២ ។ ដោយ​លទ្ធផល​នេះ ​ហាក់​កាន់​តែ​ដាក់​សម្ពាធ​ដល់​លោក…

Leonardo Vitorino មានក្តីប្រាថ្នាមួយក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា

លោក Leonardo Vitorino បានបង្ហើបក្តីប្រាថ្នាមួយក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គឹចង់អោយខ្លាំងដូចប្រទេសកាតា និងប្រេហ្ស៊ីលបច្ចុប្បន្ន។ កាលពីម្សិលមិញនៅកីឡដ្ឋាន RSN អតីតគ្រូ Lanexang រូបនេះបាននិយាយថា លោកចង់ប្រើកីឡាករក្មេងៗអោយបានច្រើន និងបណ្តុះឆន្ទៈអោយហ៊ានលេងមិនខ្វល់ពីលទ្ធផល ដូចប្រទេសបាល់ទាត់រីកចម្រើនទាំងពីរដែលសុទ្ធតែធ្លាប់ធ្វើដូចនេះ។ « មែន យើងចាញ់ ប៉ុន្តែបាល់ទាត់គឺបែបនេះ។ កីឡាករក្មេងៗរបស់យើង ត្រូវការបទពិសោធន៍លើទីលាន ហើយពួកគេត្រូវលេងតាមការរៀបចំអោយបានល្អ…

Neymar ​ជាប់​ឈ្មោះ​ជា​កីឡាករ​ទាត់​ចូល​១០០​គ្រាប់​ដូច Messi ​និង Suarez ​ដែរ

ខ្សែ​ប្រយុទ្ធ Neymar ​ជាប់​ឈ្មោះ​ជា​កីឡាករ​ទាត់​ចូល​បាន​១០០​គ្រាប់​នៅ​ក្លឹប FC Barcelona ​ដូច​មិត្ត​រួម​ក្រុម Lionel Messi ​និង Luiz Suarez ​ដែរ​ហើយ ក្រោយ​ពី​ធ្វើ​បាន​កាល​ពី​យប់មិញ​១​គ្រាប់​។ Neymar ​បាន​បង្ហា​ខ្លួន​ឱ្យ FC Barcelona ​ចំនួន​១៧៧​ប្រកួត​មក​ហើយ ​ដោយ​រក​បាន​ចំនួន​១០០​គ្រាប់​ផង​ដែរ ពី​ការ​ប្រកួត​ទាំង​នោះ។…

ពហុកីឡដ្ឋានមរតកតេជោ រចនាបទខ្មែរ ស្នាដៃកូនខ្មែរដំណាក់កាល់ទី១សាងសង់រួចរាល់

ពហុកីឡដ្ឋានមរតកតេជោ មានសាងសង់រួចរាល់នូវដំណាក់កាលទី១ហើយ ដោយអគារទាំងអស់បង្កប់សុទ្ធតែរចនាបថខ្មែរ និងសាងសង់ដោយកូនខ្មែរទាំងអស់។ ក្នុងគម្រោងនេះ សាលហែលទឹកមានជំហំធំជាងគេ ដោយមានអាងហែលមួយ កំដៅសាច់ដុំមួយ និងអាងលោតមួយ។ បន្ទាប់មកពីអគារកីឡាក្នុងសាល ដែលប្រើសម្រាប់កីឡាលេងក្នុងសាលបានដូចជា ប្រដាល់ បាល់ទះ សី ជាដើម។ ចំណែកសមិទ្ធីផលមួយចុងក្រោយគឺ អគារស្នាក់នៅសម្រាប់កីឡាករ ពេលប្រមូលផ្តុំហ្វឹកហាត់ឬប្រកួត។ លាតសន្ធឹងលើដីតំបន់អភិវឌ្ឍព្រែកព្នៅ ការសាងសង់ដំណាក់កាលទី១នេះនឹងធ្វើការសម្ភោធន៍នៅថ្ងៃទី…