First News៖ បុរសប្រដាប់អាវុធពីរនាក់ ចាប់ចំណាប់ខ្មាន់ជាច្រើននាក់ នៅព្រះវិហារមួយជិតទីក្រុង Rouen

បារាំងៈ មុននេះបន្តិច ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានរាយការណ៍ថា បុរសប្រដាប់អាវុធពីរនាក់ បានចាប់ជាចំណាប់ខ្មាន់ជាច្រើននាក់ នៅព្រះវិហារមួយជិតទីក្រុង Rouenប្រទេសបារាំង។ នេះបើយោងតាមរយៈ សារព័តមាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦៕

Update៖ មនុស្សស្លាប់កើនទ្បើងដល់ ១០នាក់ ក្នុងករណីផ្ទុះគ្រាប់បែកនៅក្បែរព្រលានយន្តហោះ ក្នុងទីក្រុង Mogadishu

សូម៉ាលីៈ បើតាមមន្ត្រីប៉ូលិស បានឲ្យដឹងថា ផ្ទុះគ្រាប់បែកនៅក្បែរព្រលានយន្តហោះ ក្នុងទីក្រុង Mogadishu នៅរដ្ឋធានីសូម៉ាលី មនុស្សស្លាប់បានកើនទ្បើងដល់ ១០ នាក់ ក្នុងនោះមានសន្តិសុខ UN ៧ នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៦នេះ។ កាសែតក្នុងស្រុក…

Update៖ បំផ្ទុះគ្រាប់បែក នៅក្បែរព្រលានយន្តហោះ ទីក្រុង Mogadishu សម្លាប់មនុស្ស ៨នាក់

សូម៉ាលី: ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានរាយការណ៍មកថា មនុស្សស្លាប់ ៨នាក់ ក្នុងការបំផ្ទុះគ្រាប់បែកនៅក្បែរព្រលានយន្តហោះ ក្នុងទីក្រុង Mogadishu នៅរដ្ឋធានីសូម៉ាលី។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៦នេះ។ កាសែតក្នុងស្រុក បានឲ្យដឹងបន្ថែមថា ការផ្ទុះនេះត្រូវបានបង្កឡើងដោយគ្រាប់បែកចំនួនពីរ៕

First News: មានករណីបំផ្ទុះគ្រាប់បែកនៅក្បែរព្រលានយន្តហោះ ក្នុងទីក្រុង Mogadishu នៅរដ្ឋធានីសូម៉ាលី

សូម៉ាលី: នៅមុននេះបន្តិច របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយ ការណ៍មកថា មានករណីបំផ្ទុះគ្រាប់បែកនៅក្បែរព្រលានយន្តហោះ ក្នុងទីក្រុង Mogadishu នៅរដ្ឋធានី​សូម៉ាលី។ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថាតើមានមនុស្សស្លាប់​ឬរងរបួសប៉ុន្មាន​នាក់នៅ​ឡើយ​ទេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៦នេះ។ បន្តិចទៀតនេះ Post News នឹងធ្វើសេចក្តីលម្អិតបន្តទៀតថាតើករណីខាងលើនេះបណ្តាលមកពីអ្វី៕

យន្តហោះដើរដោយថាមពលព្រះអាទិត្យ បានបញ្ចប់ដំណើរជុំវិញពិភពលោកជាប្រវត្តិសាស្រ្ត

ជើងយន្តហោះដើរដោយថាមពលព្រះអាទិត្យជុំវិញពិភពលោកលើកដំបូង ត្រូវបានបញ្ចប់បេសកកម្មធ្វើ​ដំណើរ​រយៈចម្ងាយ ៣៥.០០០គីឡូម៉ែត្រ បន្ទាប់ពីយន្តហោះ Solar Impulse បានចុះចតនៅក្នុងទីក្រុង Abu Dhabi។ នេះបើយោងតាមការចញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៦នេះ។ លោក Bertrand Piccard បានសាកល្បងបើកយន្ដហោះនេះ​សម្រាប់ពេលវេលាចុងក្រោយ ដែលបាន​ទៅដល់គោលដៅដោយសុវត្ថិភាពពីរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប…

ស្លាប់ និងរបួស ៦៤ នាក់ ដោយចាក់នឹងកាំបិត

ជប៉ុនៈ យ៉ាងហោចណាស់មនុស្ស ១៩ នាក់ស្លាប់ និង ៤៥នាក់ផ្សេងទៀតរងរបួស ដោយសារការវាយប្រហារ ចាក់សម្លាប់នឹកកាំបិត នៅឯមជ្ឈមណ្ឌលថែទាំសុខភាព ក្នុងទីក្រុង Sagamihara ប្រទេសជប៉ុន។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។ ជនសង្ស័យបុរសវ័យ ២០…

អ្នករាយការណ៍ព័ត៌មាន BBC ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយនៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា: តាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានរាយការណ៍នៅថ្ងៃសុក្រនេះថា អ្នករាយការណ៍សារព័ត៌មាន ម្នាក់របស់ BBC ជាខេមភាសាមីយ៉ាន់ម៉ាដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកាលពីចុងខែមិថុនា កន្លងទៅនោះ ត្រូវបានគេ ដោះលែងឱ្យមានសេរីភាពវិញហើយ ពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៦នេះ។ អ្នករាយការណ៍ BBC លោក Nay Myo…

មនុស្សដប់នាក់ ត្រូវចាប់ខ្លួន ចោទប្រកាន់ពីបទគ្រោងធ្វើ “ភេរវកម្ម” នៅប្រេស៊ីល

ប្រេស៊ីលៈ ក្រុមប៉ូលិសបានចាប់ខ្លួន សមាជិកនៃក្រុមរៀបចំទ្បើងចំនួន ១០ នាក់ ដោយចោទប្រកាន់ពីបទ គ្រោងធ្វើភេរវកម្ម ពីរសប្តាហ៍មុនពេលការចាប់ផ្តើមនៃការប្រកួតកីឡាអូឡាំពិក ក្នុងប្រទេសប្រេស៊ីល។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។ ពួកគេមិនមែនជាសមាជិកដែលហៅខ្លួនគេថា រដ្ឋអ៊ិស្លាមនោះទេ ប៉ុន្តែពួកគេបានព្យាយាម ដើម្បីធ្វើឲ្យខ្លួនមានទំនាក់ទំនងជាមួយក្រុមនោះ នេះមន្ត្រីបាននិយាយថា។…

រដ្ឋប្រហារតួកគី: ដកហូតអាជ្ញាប័ណ្ណប៉ុស្តិ៍វិទ្យុនិងទូរទស្សន៍ ២៤ គ្រាដែលដកមន្ត្រីអប់រំ ១៥.២០០នាក់ចេញពីការងារ

តួកគី: រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ មនុស្សចំនួន ៤៥.០០០នាក់ត្រូវបានបណ្តេញ ចេញឬការផ្អាកពីការងាររបស់ពួកគេ ដោយរដ្ឋាភិបាលរបស់ប្រទេសតួកគី បន្ទាប់ពីការធ្វើរដ្ឋប្រហារបរាជ័យក្នុងសប្តាហ៍មុន នេះ។ កាលពីថ្ងៃអង្គារ៍ម្សិលមិញ បទប្បញ្ញត្តិបណ្តាញផ្សព្វផ្សាយរបស់តួកគី បានដកហូតអាជ្ញាប័ណ្ណប៉ុស្តិ៍វិទ្យុនិងទូរទស្សន៍ ចំនួន២៤ ដែលបានចោទប្រកាន់ជាប់ពាក់ព័ន្ធជាមួយលោក Gulen។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២០ កក្កដា ឆ្នាំ២០១៦នេះ។…

Update: ក្រុមរដ្ឋអ៊ីស្លាមចេញមុខទទួលខុសត្រូវលើការវាយប្រហារដោយកាំបិតនិងពូថៅ

អាល្លឺម៉ង់: ក្រុមរដ្ឋអ៊ីស្លាមចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនៅលើរថភ្លើង ដោយកាំបិតនិង​ពូថៅ នៅភាគខាងត្បូង ប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការ Updated របស់ BBC នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦វនេះ។ ជនភៀសខ្លួនអាហ្វហ្គានីស្ថានវ័យជំទង់ម្នាក់នេះ មានអាយុ ១៧ឆ្នាំ ដែលបានរស់នៅក្នុងទីក្រុង Ochsenfurt ដោយដៃកាន់ពូថៅ​និងកាំបិត បានវាយប្រហារមនុស្សរងរបួសធ្ងន់ស្រាលបួននាក់ នៅលើរថភ្លើងមុនពេល…