ប្រធានាធិបតីតួកគីគាំទ្រឲ្យមានច្បាប់កាត់ទោសប្រហារជីវិតឡើងវិញ

តួកគីៈ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រាប់នៅក្នុង ការប្រមួលផ្តុំដ៏ធំមួយនៅ ក្នុងទីក្រុង Istanbul កាលពីម្សិលមិញថា លោកនឹងអនុម័តលើ ច្បាប់ស្តីអំពីការដាក់ឲ្យមានទោស ប្រហារជីវិតឡើងវិញប្រសិន បើមានការគាំទ្រពីសភា និងប្រជាពលរដ្ឋ។នេះបើយោងតាមសារព័ត៌មានBBC ចុះផ្សាយនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៦។…

អ៊ីរ៉ាក់ព្យួរកអ្នកទោស២០នាក់ ពីបទវាយប្រហារប្រដាប់អាវុធ

អ៊ីរ៉ាក់ៈ អ៊ីរ៉ាក់បានព្យួរក អ្នកទោស Sunni Muslim ២០នាក់ ដោយចោទថាបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារប្រដាប់អាវុធ ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៦។ ប្រព័ន្ធផ្សាព្វផ្សាយរបស់រដ្ឋបានឲ្យដឹងថា អ្នកទោសមួយក្រុមនេះត្រូវបានគេប្រហារជីវិតកាលពីថ្ងៃអង្គារ ដើម្បីទទួលខុសត្រូវចំពោះការសម្លាប់ស្ត្រី និងកុមារចន្លោះ ឆ្នាំ២០០៩ ដល់…

Update: ករណីផ្ទុះឆេះយន្តហោះ Emirates ស្លាប់និងរបួស១៤នាក់នៅឌូបៃ

ឌូបៃ: អ្នកដំណើរទាំងអស់ ៣០០នាក់នៅលើយន្តហោះ​របស់ក្រុមហ៊ុនអាកាស​ចរណ៍ Emirates អាចគេចផុតពីសេចក្តីស្លាប់នៃការផ្ទុះឆេះម្សិលមិញនេះ នៅពេលដែល​យន្តហោះនេះកំពុងធ្វើការចុះចត ប៉ុន្តែអ្នកពន្លត់អគ្គិភ័យម្នាក់បានស្លាប់នៅពេលដែលបានព្យាយាម​ជួយ​ពន្លត់​អណ្តាភ្លើង ស្របពេលដែលមនុស្ស ១៣នាក់ផ្សេងទៀតបានរងរបួសស្រាល។ នេះបើយោងតាម​ការចេញ​ផ្សាយ​ដោយសារព័ត៌មាន BBC នៅថ្ងៃទី០៤ សីហា ឆ្នាំ២០១៦នេះ។ យន្តហោះប្រភេទ Boeing 777 នេះបានបង្ហាញខ្លួនឡើង ដើម្បីធ្វើការចុះចតក៏បានក្រឡាប់ផ្ងាពោះ​របស់វា​និងផ្ទុះឆេះតែម្តង ហើយរូបភាពបានបង្ហាញពីផ្សែងខ្មៅក្រាស់កើនឡើងទៅលើមេឃ។…

វាយប្រហារដោយកាំបិត សម្លាប់ស្ត្រីម្នាក់ និងរងរបួស៦នាក់នៅកណ្តាលទីក្រុងឡុងដ៏

អង់គ្លេសៈ មុននេះបន្តិចសារព័ត៌មាន BBC បានរាយការណ៍ថា ស្ត្រីម្នាក់ស្លាប់ និងរបួស៦នាក់ផ្សេងទៀតក្នុងការវាយប្រហារដោយកាំបិតនៅក្នុងឧទ្យាន Russel Quare កណ្តាលទីក្រុងឡុងដ៏។ ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលបន្តិចទៀតនេះ៕

អាមេរិកបើកការវាយប្រហារដែនអាកាសលើពួកសកម្មប្រយុទ្ធ IS នៅលីប៊ី

លីប៊ីៈ អាមេរិកបានអនុវត្តការវាយប្រហារផ្លូវអាកាស លើទីតាំងរដ្ឋអ៊ិស្លាម (IS) នៅក្នុងប្រទេសលីប៊ី បន្ទាប់ពីមានការស្នើសុំពីរដ្ឋាភិបាល ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦។ ការវាយប្រហារនេះ បានកំណត់គោលដៅទីតាំងក្នុងទីក្រុងកំពង់ផែ Sirte ដែលជាបន្ទាយរបស់ពួកសកម្ម ប្រយុទ្ធ IS។ ក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍…

មនុស្សរាប់ម៉ឺននាក់ដើរក្បួននៅអាល្លឺម៉ង់ គាំទ្រលោកប្រធានាធិបតីតួកគី

អាល្លឺម៉ង់: ប្រជាជនរាប់ម៉ឺននាក់នៅក្នុងប្រទេសអាល្លឺម៉ង់​ បានចេញមុខ​គាំទ្រ​លោក​ប្រធានាធិបតីតួកគី Recep Tayyip Erdogan នៅក្នុងការជួបជុំមួយ​ដែលបង្កើន​ភាព​តានតឹងផ្នែកការទូត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី០១ សីហា ឆ្នាំ២០១៦នេះ។ លោក Erdogan គ្រោងនឹងថ្លែងសន្ទកថាមួយនៅក្នុងទីក្រុង Cologne ដើម្បីបរិហារការប៉ុនប៉ងធ្វើ​រដ្ឋ​ប្រហារ​ពីរសប្តាហ៍​កន្លងមកតាមរយៈវីដេអូផងដែេរ។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ តុលាការធម្មនុញ្ញអាល្លឺម៉ង់​ បានហាមឃាត់ការបញ្ចេញមតិនោះពីការចាក់ផ្សាយ។ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានឱ្យដឹងថា…

Update: គ្មានអ្នកណាម្នាក់នៅរស់ទេ ក្នុងចំណោមអ្នកជិះ១៦នាក់ លើគោមហោះ ធ្លាក់នៅរដ្ឋតិចសាស់

អាមេរិកៈប៉ូលិសនៅក្នុងតំបន់និយាយថា គោមហោះដោយប្រើថាមពលខ្យល់ក្តៅ ប្រហែលជាកំពុងសម្លាប់អ្នកជិះទាំង១៦នាក់។នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅព្រឹកថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៦នៅកម្ពុជា។ មន្ត្រីអាកាសចរណ៍និយាយថា គោមហោះបានធ្លាក់ចុះនៅក្បែរតំបន់ Lockhart ភាគខាងត្បូងនៃទីក្រុង Austin បន្ទាប់ពីត្រូវភ្លើងឆេះ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA)បាននិយាយនៅក្នុងសេចក្តីថ្លែងការថា គោមហោះបានធ្លាក់ចុះនៅកន្លែងមួយកាលពីម៉ោង ៧ និង ៤០នាទី…

First News: គោមហោះប្រើខ្យល់ក្តៅផ្ទុកមនុស្ស១៦នាក់ធ្លាក់នៅរដ្ឋ តិចសាស់ សហរដ្ឋ អាមេរិក

អាមេរិកៈនៅមុននេះ២នាទី សារព័ត៌មាន BBC បានរាយការណ៍ថាគោមហោះប្រើខ្យល់ក្តៅផ្ទុកមនុស្ស១៦នាក់បានធ្លាក់នៅរដ្ឋ តិចសាស់ សហរដ្ឋ អាម៉េរិក។ ព័ត៌មានលម្អិត Post News នឹងផ្សាយជួននាពេលបន្តិចទៀតនេះ ៕    

ក្លីនតុន ក្លាយជាស្ត្រីដំបូងទទួលការតែងតាំងជាបេក្ខភាពប្រធានាធិបតី

អាមេរិកៈ លោកស្រី ហ៊ីលឡារី គ្លីនតុន ជាស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រ ដែលនឹងក្លាយជាបេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។ នៅឯសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ លោកស្រីក្លីនតុន ទទួលបានការបោះឆ្នោតគ្រាំទ្រមកពី ពលប្រជាជនចំនួន ៥០ រដ្ឋ។ លោកស្រីគ្លីនតុន…

Update៖ បុរសប្រដាប់អាវុធពីរនាក់ ដែលចាប់ចំណាប់ខ្មាន់នៅព្រះវិហារមួយ ជិតទីក្រុង Rouen ត្រូវបានបាញ់សម្លាប់

បារាំងៈ ប៉ូលិសក្នុងក្រុង បានរាយការណ៍ថា បុរសប្រដាប់អាវុធពីរនាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ បន្ទាប់ពួកគេ បានចាប់ចំណាប់ខ្មាន់ជាច្រើននាក់ នៅព្រះវិហារមួយជិតទីក្រុង Rouen ប្រទេសបារាំង។ នេះបើយោងតាមរយៈ សារព័តមាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦៕