ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋប្រហារតួកគី: ដកហូតអាជ្ញាប័ណ្ណប៉ុស្តិ៍វិទ្យុនិងទូរទស្សន៍ ២៤ គ្រាដែលដកមន្ត្រីអប់រំ ១៥.២០០នាក់ចេញពីការងារ

តួកគី: រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ មនុស្សចំនួន ៤៥.០០០នាក់ត្រូវបានបណ្តេញ ចេញឬការផ្អាកពីការងាររបស់ពួកគេ ដោយរដ្ឋាភិបាលរបស់ប្រទេសតួកគី បន្ទាប់ពីការធ្វើរដ្ឋប្រហារបរាជ័យក្នុងសប្តាហ៍មុន នេះ។ កាលពីថ្ងៃអង្គារ៍ម្សិលមិញ បទប្បញ្ញត្តិបណ្តាញផ្សព្វផ្សាយរបស់តួកគី បានដកហូតអាជ្ញាប័ណ្ណប៉ុស្តិ៍វិទ្យុនិងទូរទស្សន៍ ចំនួន២៤ ដែលបានចោទប្រកាន់ជាប់ពាក់ព័ន្ធជាមួយលោក Gulen។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២០ កក្កដា ឆ្នាំ២០១៦នេះ។

ទន្ទឹមនឹងនេះដែរ ការបង្ក្រាបរបស់រដ្ឋាភិបាលតួកគីបានកើនឡើង រួមបញ្ចូលវិស័យអប់រំនិងការិយាល័យរដ្ឋាភិបាលផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយតួកគីបានប្រកាសថា គ្រូបង្រៀននិងបុគ្គលិកអប់រំចំនួន ១៥.២០០នាក់ត្រូវបានបណ្តេញចេញពីការងារ, ព្រឹទ្ធបុរសសាកលវិទ្យាល័យចំនួន ១.៥៧៧នាក់ ត្រូវបានបង្ខំឱ្យលាលែងពីតំណែង, មន្ត្រីរាជការក្រសួងមហាផ្ទៃចំនួន ៨.៧៧៧នាក់ ត្រូវបានបណ្តេញចេញពីការងារ, បុគ្គលិកចំនួន ១.៥០០នាក់ ក្នុងក្រសួងហិរញ្ញវត្ថុត្រូវបានបណ្តេញចេញពីការងារ និងមនុស្សចំនួន ២៥៧នាក់ កំពុងធ្វើការនៅក្នុងការិយាល័យរបស់នាយករដ្ឋមន្ត្រី ត្រូវបានគេបណ្តេញចេញពីការងារ។

ដំណឹងនេះបានកើតឡើងនៅពេលដែលមានការចាប់ខ្លួនមន្ត្រីយោធាផ្ទាល់ខ្លួនជាង ៦.០០០ នាក់និងការបណ្តេញមន្រ្តីនគរបាលជិត ៩.០០០នាក់។ ហើយចៅក្រុម (អ្នកកាត់ក្តី) ប្រមាណជា ៣.០០០នាក់ ត្រូវបានព្យួរការងារ។

ការធ្វើបរិសុទ្ធកម្ម (ជម្រោះចោល) នៃអ្នកដែលចាត់ទុកថាតិចជាងការស្មោះត្រង់នឹងលោកប្រធានាធិបតីលោក Recep Tayyip Erdogan បានកើនឡើងកាលពីថ្ងៃអង្គារ រួមបញ្ចូលគ្រូបង្រៀន ព្រឹទ្ធបុរសមហាវិទ្យាល័យនិងប្រព័ន្ធផ្សព្វផ្សាយ។

ការបណ្តេញមន្ត្រីរាជការចេញពីការងារនៃមនុស្សរាប់ពាន់នាក់ បានធ្វើឲ្យអ្នកសង្កេតការណ៍អន្តរជាតិដោយមានអង្គការសហប្រជាជាតិជំរុញឱ្យប្រទេសតួកគី លើកកម្ពស់នីតិរដ្ឋនិងការពារសិទ្ធិមនុស្ស។ ការជជែកពិភាក្សាគ្នាជុំវិញការស្ដារឡើងវិញការពិន័យដល់ការស្លាប់នេះគឺ “គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង”។ សហភាពអឺរ៉ុបបានព្រមានថា ការធ្វើបែបនេះនឹងបញ្ចប់ការចូលរួមការពិភាក្សាលើបញ្ហាប្រទេសទួកគីជាមួយប្លុកអឺរ៉ុប។

សូមញ្ជាក់ថា បើយោងតាមតួលេខជាផ្លូវការដែលជាការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីយប់ថ្ងៃសុក្រ បានបណ្តាលឲ្យមនុស្សជិត ៣០០នាក់ស្លាប់និងមនុស្ស ១.៥៤១នាក់រងរបួស៕

Turkey military Turkey people Turkey

មតិយោបល់