Al Nassr ក្លឹបយក្សអារ៉ាប់ផ្តល់សំណើរសុំទិញ Aubameyang

បរទេស៖ ទោះបីជាបានទទួលសំណើរមួយចំនួនបូកទាំងសំណើរពីក្លឹបនៅអារ៉ាប៊ីសាអូឌីតក្តីប៉ុន្តែមកដល់ពេលនេះក្លឹបកាំភ្លើងធំ Arsenalនៅមិនទាន់បានធ្វើការឆ្លើយតបណាមួយដើម្បីអាចអនុញ្ញាតិឲ្យប្រធានក្រុមកីឡាករ Aubameyang ចាកចេញនោះទេ។ Al Nassr ក្លឹបយក្សមកពីអារ៉ាប៊ីសាអូឌីតហាក់ដូចជាបានកំពុងខិតខំប្រឹងប្រែងខ្លាំងជាងគេតាមរយៈសំណើរសុំចរចាក្នុងតម្លៃខ្លួនប្រមាណជា៦,៧លានផោនក្រោយបានទទួលដំណឹងថាកីឡាកររូបនេះបានបាត់បង់តំណែងជាជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោកMikel Artetaទៅហើយនោះ។ Al Nassr នឹងទទួលយកកុងត្រាកំចីកីឡាករជាមុនសិនមុនពេលដែលអាចទិញយកកីឡាកររូបនេះក្នុងតម្លៃខ្លួន៦,៧លានផោននេះនៅរដូវក្តៅខាងមុខប៉ុន្តែArsenal នៅមិនទាន់ធ្វើការឆ្លើយតបចំពោះកីឡាករខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរបស់ខ្លួនរូបនេះនៅឡើយទេ៕

Update៖ អាណិតណាស់បន្សល់ទុកកូន២នាក់ឲ្យកំព្រា ស្រ្តីម្នាក់បានស្លាប់ក្រោយពីចោរឆក់កាបូបដួលផុងលលាដ៍

ភ្នំពេញៈ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ ក្រោយពីជនសង្ស័យធ្វើសកម្មភាពឆក់កាបូប ខណៈពេលដែលគាត់កំពុងជិះម៉ូតូតាមផ្លូវ ទៅរកទិញអីវ៉ាន់នៅផ្សារអូរឫស្សី ដើម្បីយកមកលក់នៅផ្ទះ បណ្តាលឱ្យដួលម៉ូតូបោកក្បាលទៅនឹងថ្នល់ផុងលលាដ៍ រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពី៤ថ្ងៃមុនកន្លងទៅនេះ ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ…

ហ្វូងកូនសត្វក្រពើភ្នំជាប្រភេទសត្វកម្រ ត្រូវបានប្រទះឃើញក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី

កូនសត្វក្រពើភ្នំដែលជាប្រភេទសត្វដ៏កម្របំផុតសរុបចំនួន ៩ក្បាល និងមេមួយក្បាល ត្រូវបានប្រទះឃើញកាលពីសប្តាហ៍មុន កំពុងហែលនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវានៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។ នៅក្នុងការបន្តតាមដានស្ថានភាពសត្វក្រពើភ្នំនៅក្នុងតំបន់នៃដែនជម្រក ក្រុមអ្នកស្រាវជ្រាវសត្វព្រៃមកពីក្រសួងបរិស្ថាន និងអង្គការ WWF បានអះអាងសាជាថ្មីអំពីវត្តមានរបស់ហ្វូងកូនសត្វក្រពើភ្នំដែលត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុកវត្តមានរបស់ពួកវាជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ។ យោងតាមអ្នកជំនាញសត្វព្រៃរបស់អង្គការ WWF កូនសត្វក្រពើភ្នំទាំងនេះមានអាយុប្រមាណចន្លោះពី៧ ទៅ ៨ខែ ហើយពួកវាមានល័ក្ខខ័ណ្ឌសុខភាពល្អ។ អ្នកវិទ្យាសាស្រ្តក៏បានស្វាគមន៍នូវដំណឹងដ៏ល្អនៃការរស់រាន…

ឃើញមិត្តសិល្បៈការជិតអស់ ពេលនេះ ទឹម រដ្ឋា បង្ហាញតម្រុយត្រៀមចូលរោងការ ជាមួយបុរសបរទេស

(ភ្នំពេញ)៖ តារាសម្ដែង និងបង្ហាញម៉ូដ ទឹម រដ្ឋា ត្រូវបានគេដឹងថា មានចំណងស្នេហាជាមួយបុរសម្នាក់ ដែលជាអ្នកជំនួញដីធ្លីដ៏ប៉ិនប្រសព្វម្នាក់ អស់រយៈពេល៥ឆ្នាំហើយ។ ដោយសារស្ថានភាពកូវីដ១៩ បានប្រសើរហើយ ហើយគូស្នេហានានាក៏កំពុងដឹកដៃគ្នាចូលរោងការជាបន្តបន្ទាប់នោះ ពេលនេះស្រាប់ធ្លាយដំណឹងថា ស្រីស្អាត ទឹម រដ្ឋា ក៏មានគម្រោចូលរោងការនឹងគេដែរ ដើម្បីបញ្ចប់ភាពនៅលីវ។ ទឹម រដ្ឋា…

ត្រៀមអាវភ្លៀង! ចាប់ពីស្អែក តំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់រហូតដល់ថ្ងៃ…

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃទី ១៩ ខែមករា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ។ ដោយឡែក នៅថ្ងៃទី ២០-២៥ ខែមករា ឥទ្ធិពលជម្រាបនៃសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖…

អង្គភាពការពារកុមារ (CPU) ប្រើឆ្កែជំនាញរយៈពេល ២ម៉ោង ក្នុងការស្វែងរកសាកសពកុមារម្នាក់ ដែលបាត់ខ្លួនរយៈពេល២ថ្ងៃ

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង១០ព្រឹក នារីម្នាក់រស់នៅឃុំឆ្នុងទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានរាយការណ៍អំពីការបាត់ខ្លួនរបស់កូនប្រុសអាយុ ៣ឆ្នាំ ពីមុខផ្ទះរបស់ខ្លួន។ ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងអ្នកភូមិបាននាំគ្នាស្វែងរកកុមារដែលបាត់ខ្លួននោះ តែមិនទទួលបានជោគជ័យទេ។ ក្នុងករណីនេះ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ អង្គភាពការពារកុមារ (CPU)…

ជម្ងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ បណ្ដាលឲ្យបុរសម្នាក់សម្រេចចិត្តចង.កសម្លាប់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ០៣និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ដោយចងក សពមានសភាពហើមស្អុយ នៅចំណុចតាណុបតាជៃ ខាងលិចភូមិគោកសំរោងលិច ចម្ងាយប្រមាណ២,៥០០ ម៉ែត្រ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នគរបាលបាននិយាយថា សពមិនត្រូវបានគេស្គាល់អត្តសញ្ញាណភេទប្រុស អាយុប្រហែល ៤៨ឆ្នាំ កំពស់១,៧០ម៉ែត្រស្លៀកខោទាហ៊ាន…

កក្រើក! Vannda ជាតារាខ្មែរទីមួយ មានហ្វេនៗរៀបចំកម្មវិធីបែបយ៉ាងអស្ចារ្យអោយ មិនធ្លាប់មានពីមុន

ភ្នំពេញ ៖ នាថ្ងៃអាទិត្យ ក្រុមអ្នកគាំទ្ររបស់ “វណ្ណដា” ដែលយើងស្គាល់ថាជា តារារ៉េបដ៏ល្បី កំពុងពេញនិយម ក្នុងពេលបច្ចុប្បន្ន ពួកគេបាននាំគ្នា រៀបចំកម្មវិធី ជួបជុំអ្នកគាំទ្រ ខ្នាតតូចមួយ នៅក្នុងហាងកាហ្វេ ជាមួយនឹងការរៀបចំ Cup sleeve រូបថត Photo Card…

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Toshiki Kaifu ទទួលមរណភាព នៅអាយុ៩១ឆ្នាំ

(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Toshiki Kaifu បានទទួលមរណភាពហើយកាលពីដើមខែមករាកន្លងទៅនេះ ក្នុងអាយុ៩១ឆ្នាំ។ លោក Toshiki Kaifu ដែលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុន ពីខែសីហា ឆ្នាំ១៩៨៩ ដល់ខែវិច្ឆិកា ឆ្នាំ១៩៩១ បានស្លាប់តាំងតែពីថ្ងៃអាទិត្យសប្ដាហ៍មកម្ល៉េះ។ តែ ដំណឹងមរណភាពរបស់លោកទើបតែត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃសុក្រ ទី១៤ ខែមករា…