ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពដ៏សំខាន់មួយ

កាលពីព្រឹកមិញនេះក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 15.2.1 ដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពដែលអាចធ្វើឱ្យទូរសព្ទ iPhone ឈប់ដំណើរការ។ យោងតាមឯកសារផ្នែកសុវត្ថិភាពដែលបានផ្សព្វផ្សាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ជាមួយនឹងភាពចន្លោះប្រហោងនេះ ជនខិលខូចអាចបង្កើតឈ្មោះសម្រាប់ប្រើជាមួយកម្មវិធី HomeKit ដែលមានប្រវែងវែង ដែលធ្វើឱ្យកម្មវិធីបន្តដំណើរការរហូតដល់ទូរសព្ទឈប់ដំណើរការទាំងស្រុង។ ការធ្វើបច្ចុប្បន្នភាពនេះបន្ទាប់ពីអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័របានធ្វើការផ្សព្វផ្សាយជាសាធារណៈទាក់ទងទៅនឹងភាពចន្លោះប្រហោងកាលពីដើមខែមករា ដោយសារតែក្រុមហ៊ុន Apple មិនបានធ្វើការកែសម្រួលបញ្ហា ទោះជាគាត់បានធ្វើការជូនដំណឹងទៅឱ្យក្រុមហ៊ុនតាំងពីខែសីហា…

រដ្ឋាភិបាលថៃ ច្រានចោលពាក្យចចាមអារ៉ាមថាបន្ទប់ VIP ព្យាបាលកូវីដតែអ្នកមានលុយ

ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសថៃ ហាក់តានតឹងជាខ្លាំង ដែលធ្វើឱ្យរដ្ឋាភិបាលថៃ ឈឺក្បាលស្វែងរកវិធីទប់ទល់ឱ្យបានទាន់ពេលវេលា ក្រោយមានអ្នកឆ្លងជិតម៉ឺននាក់ក្នុងមួយថ្ងៃ។ កន្លងមកនេះ រដ្ឋាភិបាលថៃបានប្រកាសរៀបចំគ្រែរួចជាស្រេចសម្រាប់ដាក់អ្នកជម្ងឺផងដែរ ក្នុងនោះមានទាំង គ្រែធម្មតា និង VIP ស្រាប់តែ លេចឮដំណឹងចចាមអារ៉ាមរិះគន់រដ្ឋាភិបាលថា មានភាពលំអៀងក្នុងការមើលថែអ្នកជំងឺ ដោយអ្នកមានលុយមានទ្រព្យគឺ ត្រូវបានបញ្ជូនទៅព្យាបាលនៅបន្ទប់ VIP។ យ៉ាងណាមិញ ក្រោយដំណឹងនេះ…

ត្រៀមខ្លួនឬនៅ?រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសចាក់ដូសទី ៤ ជូនមន្ត្រី និង ពលរដ្ឋ នៅតាមទីតាំងទាំងនេះ…..

នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ។ រដ្ឋបាលបានបញ្ជាក់ផងដែរថា ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ គឺមានចាក់ជូនដល់…

ដំណឹងស្វែងរកសាច់ញាតិ! អ្នកថ្មើរជើងមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់

តាកែវៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកសំរោង បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៤ និង ៤៥ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៥-៦៦ ស្ថិតក្នុងភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដែលបង្កឡើង…

ខ្លោចចិត្ត! ជា ដេវីត អតីតអ្នកចម្រៀង បងប្រុសបង្កើត ជា វណ្ណារិទ្ធ ទទួលមរណភាព ក្រោយ…

បើនិយាយពីលោក ជា ដេវីត យុវជនជំនាន់ក្រោយមិនស្គាល់នោះទេ ប៉ុន្តែ បើរំឭកកាលពីអំឡុងឆ្ន ២០០០ មហាជនប្រាកដជាបានស្គាល់ហើយតារាចម្រៀងប្រុសយ៉េយ៉េ ល្បីឈ្មោះ លោក ជា ដេវីត ដែលត្រូវជាបងប្រុសបង្កើតរបស់ពិធីករ ជា វណ្ណារិទ្ធ។ ក្រោយបាត់មុខពីសិល្បៈ រយៈពេលប្រមាណជាង ១០ ឆ្នាំ ក៏គ្មានដំណឹងថា…

សូមថែរក្សាសុខភាពផង! បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចចុះត្រជាក់ដល់១៥°C

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

Fernandes គ្មានផែនការចាកចេញឡើយទោះបីជាជួបបញ្ហាទំរង់លេងយ៉ាប់ខ្លាំងរដូវកាលនេះក្តី

បរទេស៖ កីឡាករប៉ទុយហ្គាល់ឆ្នើមរបស់ក្លឹបបិសាចក្រហម Bruno Fernandes ប៉ុន្មានសប្តាហ៍ចុងក្រោយនេះត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថាបាននឹងអាចចាកចេញទៅចូលរួមជាមួយនឹង Barcelona ក្រោយការបង្ហាញទំរង់លេងមិនល្អប្រសើរឡើយដោយនៅរដូវកាល២០២១-២០២២។ ទោះបីជាយ៉ាងណាក្តីកីឡាករផ្ទាល់បានចេញមកធ្វើការឆ្លើយតបទៅនឹងដំណឹងនេះថាសុទ្ធតែជាអ្នកកាសែតមិនល្អឡើយទោះបីជាជាក់ស្តែងទំរង់លេងរបស់គាត់ពាក់កណ្តាលរដូវកាលនេះពិតជាមិនដូចទៅនឹងការរំពឹងទុកក្តី។ កីឡាករវ័យ២៧ឆ្នាំរូបនេះបានស៊ុតបានតែ១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនទាំង១៤ដងនៅក្នុងលីគហើយជឿជាក់ថា Fernandes ពេលនេះកំពុងមានឈ្មោះជាកីឡាករដែលមិនសូវសប្បាយចិត្តជាមួយនឹងក្លឹបឡើយខណៈដែលបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៧ក្នុងតារាង៕  

ក្រសួងសុខាភិបាល ជូនដំណឹង ស្តីពីយុទ្ទនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង ស្តីពីយុទ្ទនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ          

Dortmund សល់ពេលពីរឬបីសប្តាហ៍ទៀតប៉ុណ្ណោះដើម្បីសម្រេចចិត្តលើ Haaland

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាព័ត៌មាននៃការចាកចេញរបស់កីឡាករ Erling Haaland ហាក់បីដូចជាកាន់តែច្បាស់ហើយមកដល់ខែមករានេះទោះបីជាបច្ចុប្បន្នកីឡាករកំពុងប្តេជ្ញាចិត្តខ្លាំងក្នុងការរកគ្រាប់បាល់ឲ្យក្លឹបក្តី។ នៅសប្តាហ៍នេះប្រធានក្រុមឈុតធំរបស់ Dortmund លោក Sebastian Kehl បានចេញមកធ្វើការឆ្លើយតបចំពោះដំណឹងនៃការចាកចេញនេះថាក្លឹប Dortmund ពិតជាបានឈានមកដល់ដំណាក់កាលចុងក្រោយមែននៃការសម្រេចចិត្តចំពោះអនាគតរបស់ Haaland ហើយក្លឹបនឹងធ្វើការប្រកាសនេះនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ គួរឲ្យដឹងដែរថាកីឡាករ Haaland ធ្លាប់បានបង្ហាញពីការប្តេជ្ញាចិត្តតាមរយៈកុងត្រាដែលមានរយៈពេលដល់ទៅ៤ឆ្នាំកន្លះប៉ុន្តែជាក់ស្តែងខណៈដែលតម្លៃខ្លួនកីឡាករកំពុងកើនឡើងខ្លាំងមែនទែនជាពិសេសនៅពេលដែលគាត់អាចរកគ្រាប់បាល់បានទៅដល់៧៦គ្រាប់ក្នុងការបង្ហាញខ្លួន៧៥ដងនៅលីគកំពូលអាល្លឺម៉ង់៕

ទូច ស្រីល័ក្ខ ប្រកាសជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ជួយ សម្រាលទុក្ខលំបាកដល់ តាចេក បន្ទាប់ពីលលោកជួបគ្រោះថ្នាក់ចរាចរណ៍

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានដំណឹងថា តារាកំប្លែងជើងចាស់ តាចេក ជួប គ្រោះ ថ្នាក់ចរាចរណ៍ ខណៈដែល ជីវភាព កំ ពុងតែ ជួបការលំបាក តារាពហុជំនាញអ្នកនាង ទូច ស្រីល័ក្ខ បានប្រកាសបង្ហាញពីសណ្ដានចិត្តជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជួយ សម្រាលទុក្ខលំបាកដល់ តាចេក និងប្ដេជ្ញាចង់ជួយរកមូលនិធិបន្ថែមតាមរយៈការឡាយផ្ទាល់ ដើម្បី…