បងប្អូនបាត់ម៉ូតូសូមពិនិត្យមើល ករណីរកឃើញម៉ូតូរបស់ខ្លួន យកឯកសារពាក់ព័ន្ធផ្សេងៗ ទទួលយកម៉ូតូត្រលប់ទៅវិញ

ស្ទឹងត្រែងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យឹដឹងថា នៅថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១/.ឈ្មោះ ហ៊ិន ហឿន…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូនារីជាសង្សារ ខណៈនាងកំពុងចូលងូតទឹក

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២១និង ០០នាទី មានករណីអំពើលួច (ម៉ូតូ) នៅចំណុចផ្ទះជួលភូមិត្រពាំងប្រុយ​ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ម៉ន​ បារាំង​ ភេទប្រុស អាយុ ១៩ឆ្នាំ…

ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ បុកពីក្រោយម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ រងរបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ: ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤បើកបរក្នុងល្បឿនជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៥ មួយគ្រឿងទៀតពេញទំហឹង ក្នុងខណៈកំពុងបើកបរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ តាមមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានភ្នំពេញ។ ម៉ូតូហុងដាឌ្រីមសេ១២៥ទាំង ២គ្រឿង ដែលបើកបុកគ្នានោះ ១គ្រឿងស៊េរីឆ្នាំ២០១៤…

ដំណឹងស្វែងរកម្ចាស់ស្លាកលេខរថយន្ត បើមានបងប្អូនធ្លាក់ ឫជ្រុះបាត់អាចទំនាក់ទំនងទៅអាជ្ញាធរសង្កាត់បឹងទំពុនទី២ សាកសួរនាំបាន

ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ទិដ្ឋភាពក្រោយភ្លៀងធ្លាក់ បណ្ដាលឲ្យជន់លិច ស្ថិតក្នុងភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ករណីនេះ សមត្ថកិច្ចដែលចុះឈរជើងនៅកន្លែងកើតហេតុ រើសបានស្លាកលេខ ១សន្លឹក ភ្នំពេញ 2BP-7817 បើមានបងប្អូនធ្លាក់ ឫជ្រុះបាត់អាចទំនាក់ទំនងទៅលេខទូរសព្ទអាជ្ញាធរសង្កាត់បឹងទំពុនទី២ផ្ទាល់៖ ០១១…

ដំណឹងស្វែងរកសាច់ញាតិ បុរស ២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅស្រុកកៀនស្វាយ

កណ្ដាលៈ (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កើតហេតុតាំងពីវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ ជនរងគ្រោះបើកបរម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ…

ដំណឹងស្វែងរកក្មេងប្រុសបាត់ខ្លួន បើបងប្អូនប្រទះឃើញដូចក្នុងរូបថត សូមទាក់ទងមកលេខខាងក្រោមនេះ

ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ អាណិតអាសូរណាស់! ម្ដាយកាន់រូបថតដើរស្វែងរកកូនប្រុសអាយុ ១១ឆ្នាំម្នាក់ ដែលបាត់ខ្លួន៧ថ្ងៃមកហើយ ដោយបាត់ដំណឹងឈឹងតែម្តង ។ បច្ចុប្បន្ន ម្ដាយប្អូនប្រុសស្នាក់នៅបន្ទប់ជួលបឹងតាមាត ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើបងប្អូនបានប្រទះឃើញ ប្អូនប្រុសដូចក្រុមការងារផ្សព្វផ្សាយនេះ…

ដំណឹងប្រកាសសួររកញាតិ…

ត្បូងឃ្មុំៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដំណឹងប្រកាសសួររកញាតិរបស់បងស្រីឈ្មោះ យ៉ាង ស្រីល័ក្ខ នៅភូមិអណ្តូងស្វាយ។ បច្ចុប្បន្ននេះ គាត់បានមកឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងលេខទូរស័ព្ទរបស់គាត់ផ្ទាល់ 0962215397 ឬទំនាក់ទំនងមកលេខទូរស័ព្ទរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ២៤ម៉ោង 071 4422 666 ៕

ដំណឹងល្អ! ពលរដ្ឋទាំងអស់ ដែលកន្លងមកបានបាត់ម៉ូតូ សូមមកពិនិត្យមើលនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានបាត់ម៉ូតូ សូមមកពិនិត្យមើលនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្នុងករណីរកឃើញម៉ូតូរបស់ខ្លួន គឺសូមយកឯកសារទិញ-លក់ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀតដើម្បីបានទទួលយកម៉ូតូត្រលប់ទៅវិញ។ សូមចូលរួមចែករំលែកព័ត៌មានបន្ត តាមរយៈការស៊ែរ(Share) និងឡាយ(Like) ទាំងអស់គ្នាដើម្បីអោយប្រជាពល រដ្ឋយើងទាំងអស់បានជ្រាបជាដំណឹង ។

រដ្ឋបាលស្រុកទឹកផុស សូមជូនដំណឹង ស្តីពី ការផ្អាកធ្វើដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល

កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រដ្ឋបាលស្រុកទឹកផុស សូមជូនដំណឹង ស្តីពី ការផ្អាកធ្វើដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះខ្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕

ករណីបុរស​ម្នាក់​ចូល​ក្នុង​បន្ទប់ទឹក ​ប៉ះ​ចំ​ខ្សែភ្លើងដាច់រហែក ​បណ្ដាលឲ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៨និង១០ នាទី ស្ថិតនៅចំណុចភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ មានករណីមនុស្សឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់ស្លាប់បុរសម្នាក់ ។ ជនរងគ្រោះឈ្មោះ មុយ វ៉ាន់ទី ភេទប្រុស អាយុ៣៤ឆ្នាំ…