សេចក្តីជូនដំណឹង! ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនទាន់អនុញ្ញាតឲ្យប្រើប្រាស់ជាសាធារណៈ

ភ្នំពេញៈ យោងតាមផេក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះថា សូមជម្រាបជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន “មិនទាន់អនុញ្ញាត” ឱ្យប្រើប្រាស់ជាសាធារណៈនៅឡើយទេ ។ សូមបងប្អូនអត់ធ្មត់ រង់ចាំដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ទើបអាចប្រើប្រាស់បាន ។ សូមបងប្អូនមានការយោគយល់អធ្យាស្រ័យ…

ខ្ចីម៉ូតូជិះទៅទិញអីវ៉ាន់មួយភ្លែត មិនឃើញត្រឡប់មកវិញ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹង ករណីរំ​លោភ​លើ​ទំនុកចិត្ត ​​(​ខ្ចីម៉ូតូ​) ចំនួន០១ករណី ដែលបានកើតឡើងនៅចំណុចទូបាញ់ត្រីខ្លាខ្មៅ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។…

កម្លាំងនគរបាលសហការគ្នា ដេញចាប់រថយន្តតូរីស ករណីគ្រោះថ្នាក់ចរាចរណ៍

ត្បូងឃ្មុំៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំបានឲ្យដឹងថា ព័ត៌មានបឋមមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាម៉ារី និងរថយន្តតូរីស ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងតាមទូរសព្ទរបស់ជនរងគ្រោះ កម្លាំងនគរបាល នៅតាមបណ្តាគោលដៅទាំងបួន បានធ្វើការសហការគ្នាដេញតាមចាប់រថយន្តតូរីស រហូតដល់ចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលគោកស្រុក ទើបចាប់បាន…

ដំណឹងស្វែងរកម្ចាស់ម៉ូតូ! បើបងប្អូនណាបានស្គាល់ភិនភាគ សូមភ្ជាប់មកជាមួយនូវឯកសារ ទទួលយកម៉ូតូត្រឡប់ទៅវិញ

ភ្នំពេញៈ យោងតាមផេក Phnom Penh Gendarmerie បានឲ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០២គ្រឿង ដែលមានភិនភាគដូចខាងក្រោម៖ ម៉ូតូទី១៖ ម៉ាក M-SLAZ ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 1-IZ 7088 ផលិតឆ្នាំ២០១៨ បានប្រទះឃើញនៅវេលាម៉ោង២…

អាសូរណាស់! ក្មេងអាយុ ៣ឆ្នាំ ២នាក់ ម្នាក់លង់ទឹកប្រឡាយ ម្នាក់ធ្លាក់ចូលលូទឹកកំពុងហូរខ្លាំង បណ្ដាលឲ្យលង់ស្លាប់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​ ​ថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងរយៈពេល០១ថ្ងៃ នៅខេត្តបន្ទាយមានជ័យ មានក្មេងប្រុស ស្រី អាយុទើប០៣ឆ្នាំចំនួន០២នាក់ បានស្លាប់ក្នុងករណីលង់ទឹកដោយឡែកពីគ្នា ម្នាក់នៅស្រុកថ្មពួកលង់ទឹកប្រឡាយ…

កូនប្រើប្រាស់សារធាតុញៀនម្នាក់ ដុតផ្ទះខ្លួនឯងឆេះអស់១ខ្នង

កណ្តាលៈ ថៃ្ងអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០ នាទីយប់ ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋ ផ្តល់ព័ត៌មានមានភ្លើងឆេះផ្ទះមួយកន្លែង ស្ថិតនៅ នៅចំណុចភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។…

ដំណឹងស្វែងរកសាច់ញាតិ! ជនរងគ្រោះម្នាក់ភេទប្រុស ត្រូវរថយន្តមិនស្គាល់ម៉ាកបុក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ

ព្រៃវែងៈ នៅវេលាម៉ោងប្រហែល៨និង៥៥នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមិនស្គាល់ម៉ាក បើកបុកអ្នកថ្មើរជើងម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៨ ត្រង់ចន្លោះគីឡូម៉ែត្រ ៧៣-៧៤ ក្នុងភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្ត១គ្រឿងមិនស្គាល់អត្តសញ្ញាណ…

ក្មេងស្រី៣នាក់បានចេញពីរៀន បបួលគ្នាចុះងូតទឹកស្រះលេងកណ្តាលវាលស្រែ បណ្តាលឲ្យលិចលង់ស្លាប់ម្នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានករណីលង់ទឹក បណ្តាលអោយក្មេងស្រីសិស្សសាលាម្នាក់ស្លាប់ នៅចំណុចស្រះទឹកណ្តាលវាលស្រែ ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពមានឈ្មោះ ស៊ុ សេងហួលី ភេទស្រី អាយុ១២ឆ្នាំ មុខរបរ សិស្ស…

ជនឆបោកដាក់ថ្នាំកម្មការិនីម្នាក់ យកខ្សែកកាឡៃមកដោះដូរយកគ្រឿងអលង្ការ និងទូរស័ព្ទដៃបានសម្រេច

ភ្នំពេញៈ នៅវេលាម៉ោង០៥និង០០នាទីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ មានករណីកម្មការិនីរោងចក្រកាត់ដេរម្នាក់ត្រូវជនសង្ស័យ ២នាក់ជាស្រ្តី ដាក់ថ្នាំលួងលោមឆបោកយកខ្សែកកាឡៃ មកដោះដូរយកគ្រឿងអលង្ការ និងសម្ភារៈមានតម្លៃ សរុបជាង៤០០ដុល្លារ បានសម្រេច បន្ទាប់មកគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព បង្កការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ…

Update៖ ដំណឹងស្វែងរកសាច់ញាតិ! សពបុរសម្នាក់អណ្តែតទឹកស្ទឹងព្រែកត្នោត សមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តឃ្មួញ

ភ្នំពេញៈ ដំណឹងស្វែងរកសាច់ញាតិនៃសពឈ្មោះ សារ៉ាន់ សុវណ្ណតារា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាន ១១៧៩-១១៨០ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៥និង៣០នាទី ប្រជាពលរដ្ឋបានប្រទះឃើញសាកសពឈ្មោះ សារ៉ាន់ សុវណ្ណតារា…