ជនឆ្លៀតឱកាសតាមរយៈការ Like នៅលើ Facebook
ភាពត្រេកត្រអាលនៃការលេង Facebook នៅក្នុងសង្គមខ្មែរកំពុងតែរីកលូតលាស់យ៉ាងសម្បើម ក្នុងនោះគេសង្កេតឃើញថា មានតាំងពីក្មេងមិនទាន់គ្រប់វ័យឡើងទៅ។ សម្រាប់អ្នកប្រើប្រាស់ភាគច្រើនប្រើ Facebook ក្នុងគោលបំណងចែករំលែកចំណេះដឹង រូបភាព វីដេអូ និងព័ត៌មានផ្សេងៗទៅមនុស្សគ្រប់គ្នាដែលមាននៅលើបណ្តាញ ប៉ុន្តែគាត់មិនបានដឹងថា សព្វថ្ងៃមានមនុស្សខិលខូចមួយចំនួនកំពុងតែកេងចំណេញពីការប្រើប្រាស់ Facebook របស់គាត់។ តើមនុស្សខិលទាំងនោះបានយកអ្វីខ្លះពីគាត់? លោកអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទៅលើការកេងចំណេញនេះទេ ព្រោះលោកអ្នកគិតថាអ្វីដែលលោកអ្នកបានធ្វើគឺដើម្បីមោទនភាពជាតិ។ Like គឺជាមុខងារមួយដែលប្រើសម្រាប់ឲ្យអ្នកប្រើ…