ព័ត៌មានជាតិ

មកមើលប្រវត្តិនៃការជួបគ្នារបស់ក្រុមព័រទុយហ្គាល់និងបារាំង នារាត្រីនេះ

រាត្រីនេះគឺជារាត្រីដែលអ្នកស្នេហាខាងវិស័យបាល់ទាត់ទាំងអស់ពុំអាចខកខានមើលការប្រកួតរវាងក្រុមជើងឯក Euro 2016 (ព័រទុយហ្គាល់) ត្រូវប៉ះគ្នាជាមួយក្រុមម្ចាស់ជើងឯក FIFA World Cup 2018 (បារាំង) នៅក្នុងពូល F ឬអាចនិយាយបានថាជាគួរសងសឹកដែលអស្ចារ្យបំផុតព្រោះក្រុមទាំងពីរធ្លាប់ជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ Euro 2016 ដោយព័រទុយហ្គាល់យកឈ្នះបារាំង ១ទល់នឹង០ នៅម៉ោងបន្ថែម១៥នាទីពីរដងនឹងជាជ័យជម្នះដែលធ្វើឲ្យបារាំងក្អួតឈាបផងដែរ។

 

ប្រវត្តិនៃការជួបគ្នា៖

គិតតាំងពីប៉ះគ្នាលើកដំបូងក្នុងឆ្នាំ ១៩២៦ ក្រុមទាំងពីរជួបគ្នា ២៧ លើកក្នុងនោះបារាំងឈ្នះ ១៩ ដង ព័រទុយហ្កាល់ឈ្នះ ៦ ដង និងស្មើរគ្នា ២ ដង។ សម្រាប់ជំនួបចុងក្រោយគឺជួបគ្នាក្នុងជំនួប UEFA Nation League 2020 ដោលទ្ធផលបារាំងយកឈ្នះ ១ ទល់នឹង ០។

ប្រវត្តិប្រកួតចុងក្រោយ៖

ព័រទុយហ្កាល់ : ៥ ប្រកួតចុងក្រោយគឺឈ្នះ៣ ស្មើរ១ និងចាញ់១ និង២ប្រកួតនៅ Euro 2020 ឈ្នះហុងគ្រី ៣-០ មុនពេលចាញ់អាល្លឺម៉ង់ ៤-២។

បារាំង : ៥ ប្រកួតចុងក្រោយគឺឈ្នះ៤ និងស្មើរ១ និង២ប្រកួតនៅ Euro 2020 យកឈ្នះឥន្ទី្រដែកអាល្លឺម៉ង់ ១-០ និងចុងក្រោយបានត្រឹម ១-១ ជាមួយហុងគ្រី។

មតិយោបល់