ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា វៀតណាម ពិតជាចង់ពន្យារពេលព្រឹត្តិការណ៍ស៊ីហ្គេម ទៅឆ្នាំ២០២២ វិញ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់នៅព្រឹកនេះថា វៀតណាម ពិតជាមានបំណងចង់ពន្យារពេល ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាចុងឆ្នាំ២០២១ ទៅខែកក្កដា ឆ្នាំ២០២២ ពិតមែន ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩។ ប៉ុន្ដែព័ត៌មាននេះនៅមិនទាន់ផ្លូវការនោះទេ ពោលគឺរង់ចាំកិច្ចប្រជុំបន្ទាន់មួយ ដែលវៀតណាមនឹងលើកយកបញ្ហាទាំងអស់ ដាក់ក្នុងអង្គប្រជុំគណៈអចិន្ដ្រៃយ៍…