GPS ស្មាតហ្វូន ឆ្នាំ ២០១៨ នឹងអាចចាប់សញ្ញាសុក្រិតដល់ក្នុងរង្វង់ ៥ ម៉ែត្រ ទៅ ៣០ សង់ទីម៉ែត្រ
ដោយសារការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា GPS បំពាក់លើស្មាតហ្វូន ការធ្វើដំណើរពីទីកន្លែងមួយទៅទីកន្លែង គឺមានភាពកាន់តែងាយស្រួល តាមរយៈកម្មវិធីផែនទីដូចជា Google Maps ហើយវាក៏ជួយឱ្យពួកគេលែងវង្វេងផ្លូវផងដែរ។ នៅក្នុងឆ្នាំ ២០១៨ ខាងមុខ គេនឹងផលិតចេញបន្ទះឈីប GPS សម្រាប់ស្មាតហ្វូនជំនាន់ថ្មី ដែលនឹងជួយឱ្យប្រព័ន្ធចាប់សញ្ញាពីផ្កាយរណបអាចដៅទីតាំងដែលអ្នកប្រើប្រាស់កំពុងឋិតនៅកាន់តែសុក្រិតខ្លាំងជាងមុន។ បើតាមសេចក្តីការណ៍ពីគេហទំព័រ Android Authority វានឹងអាចក្រិតទីតាំងរបស់ស្មាតហ្វូនក្នុងរង្វង់ចាប់ពី…