នរណាខ្លះមានឯកសារក្នុង Google Drive សូមប្រញាប់ Backup ទុកទៅ ព្រោះវាជិតដល់ពេលត្រូវបញ្ចប់ជីវិតហើយ!
ប្រសិនបើលោកអ្នកឋិតក្នុងចំណោមអ្នកដែលកំពុងប្រើប្រាស់ Google Drive រាប់រយលាននាក់ ដើម្បីផ្ទុកឯកសារនោះ សូមប្រញាប់ទាញឯកសារក្នុងនោះទៅរក្សាទុកលើកុំព្យូទ័រ និងទូរសព្ទរបស់ខ្លួនទៅ ព្រោះសេវាផ្ទុកទិន្នន័យលើអនឡាញរបស់ក្រុមហ៊ុនយក្សមួយនេះ នឹងត្រូវបិទចោលឆាប់ៗនេះហើយ។
សេចក្តីព្រមាននេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Google នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ បានប្រកាសថាខ្លួនគ្រោងនឹងឈប់អនុញ្ញាតឱ្យអ្នកប្រើប្រាស់ Upload ឯកសារចូលទៀតហើយ ចាប់ពីថ្ងៃទី ១១ ធ្នូ ២០១៧ ហើយនឹងបិទសេវាកម្មនេះចោលជាស្ថាពរនៅថ្ងៃទី ១២ មីនា ២០១៨។
កាលពីខែកក្កដា Google បានប្រកាសថា ខ្លួននឹងប្តូរ Google Drive ចេញ ហើយដាក់ជំនួសមកវិញដោយសេវា Backup and Sync ដែលមានមុខងារដូចគ្នា ប៉ុន្តែ អាចរក្សាទុកឯកសារបានច្រើនជាង។
ការផ្លាស់ប្តូរនេះដែរ គឺនឹងអនុញ្ញាតឱ្យប្រព័ន្ធកម្មវិធីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក អាចផ្ទេរឯកសារទៅវិញទៅមករវាងម៉ាស៊ីនកុំព្យូទ័រ ឬក៏ Folder ឯកសាររបស់អ្នកប្រើប្រាស់ បន្ថែមពីលើលទ្ធភាពដាក់បញ្ចូលរូបថតទាំងអស់ទៅក្នុងសេវាកម្មផ្ទុកឯកសាររូបថត Google Photos។
សូមបញ្ជាក់ថា ដើម្បីផ្ទេរឯកសារចូលទៅក្នងសេវា Backup and Syncs ថ្មីរបស់ Google សូមលោកអ្នកសូមចុចលើតំណរភ្ជាប់នេះ Download Backup and Sync។
ប្រភពព័ត៌មានៈ cnet
មតិយោបល់