YouTube កំពុងសាកល្បងមុខងារ Picture-in Picture ដែលគ្រប់គ្នាទន្ទឹងចង់បាន!

យោងតាមប្រភពព័ត៌មានពី 9to5google បានឱ្យដឹងថា ក្រុមហ៊ុន Google កំពុងដាក់សាកល្បងមុខងារថ្មីមួយឈ្មោះ Picture-in-Picture ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទស្សនាវីដេអូក្នុង YouTube ខណៈខ្លួនកំពុងបើកដំណើរការកម្មវិធីដទៃផ្សេងទៀតបាន នៅលើគេហទំព័រកុំព្យូទ័រ។ ប្រភពដដែលឱ្យដឹងបន្ថែមថា ក្រុមហ៊ុនកំពុងចាប់ផ្តើមបើកមុខងារនេះចេញទៅដល់អ្នកប្រើប្រាស់មួយចំនួន ហើយប្រសិនបើលោកអ្នកមានសំណាងឋិតក្នុងចំណោមពួកគេ លោកអ្នកនឹងអាចចាក់វីដេអូលើគេហទំព័រ YouTube ដោយចុចត្រង់ណាក៏បាននៅលើផ្ទាំងកម្មវិធីរបស់វា។ ពេលនោះ វីដេអូនឹងនៅតែបន្តដំណើរការ និងអណ្តែតលើជ្រុងខាងក្រោមផ្នែកខាងស្តាំនៃអេក្រង់…

Google ប្តូរឈ្មោះ​ Android Wear ទៅជា Wear OS ជាផ្លូវការ

រំលងមួយសប្តាហ៍កន្លងមកមុននេះ មានសញ្ញាជាច្រើនបានបង្ហាញថា Google កំពុងត្រៀមធ្វើការកែប្រែឈ្មោះប្រព័ន្ធប្រតិបត្តិការបំពាក់លើនាឡិកាដៃវៃឆ្លាតរបស់ខ្លួនពី Android Wear ទៅជា Android OS ហើយឥឡូវ វាពិតជាកើតឡើងដូច្នេះមែន។ ក្រុមហ៊ុនអិុនធើណែតយក្សអាមេរិក បានគូសបញ្ជាក់នៅថ្ងៃម្សិលមិញថា ឈ្មោះថ្មីនេះ គឺអាចឆ្លុះបញ្ចាំងពីបច្ចេកវិទ្យា ទស្សនវិស័យ និងផលិតផលរបស់ខ្លួនសម្រាប់អតិថិជនបានកាន់តែល្អប្រសើរ។ ជាមួយគ្នានោះដែរ ក្រុមហ៊ុនក៏បានបង្កើតចេញនូវគេហទំព័រ និងគណនី…

ផ្ទាំងកម្មវិធី YouTube ពណ៌ងងឹតចាប់ផ្តើមដាក់ឱ្យ Update លើទូរសព្ទចល័តហើយ!

Google ចាប់ផ្តើមចេញកំណែកម្មវិធី YouTube ដែលមានជម្រើសផ្ទាំងកម្មវិធីពណ៌ងងឹត ឬ Dark Theme សម្រាប់អ្នកប្រើប្រាស់ទូរសព្ទដៃហើយ ប៉ុន្តែ វាចេញសម្រាប់ប្រព័ន្ធ iOS របស់ក្រុមហ៊ុន Apple មុន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមការងារ YouTube លើទំព័រ Twitter របស់ពួកគេនៅថ្ងៃម្សិលមិញ។តាមរយៈវីដេអូឃ្លីបភ្ជាប់ជាមួយសេចក្តីប្រកាសនោះ យើងអាចដឹងយ៉ាងច្បាស់ថា…

ដឹង៤ ចំណុចនេះ លែងក្លាយទាញចំកម្មវិធីក្លែងក្លាយពីក្នុង Play Store ទៀតហើយ!

នៅក្នុងឃ្លាំងកម្មវិធី-ហ្គេម Play Store ក្រុមហ៊ុន Google មានកម្មវិធីមួយចំ​នួន​គឺមានបង្កប់មេរោគ Malware ដែលអាចនឹងប៉ះពាល់ដល់សន្តិសុខទិន្ន​ន័យ​លើទូរសព្ទ Android របស់លោកអ្នក ឬធ្វើឱ្យវាជាប់គាំង និងមានបញ្ហាលោតពាណិជ្ជកម្មរញ៉េរញ៉ៃជាដើម។ ដូច្នេះដើម្បីជៀសវាងបញ្ហានេះ លោកអ្នកគួរតែចេះមើលថា តើកម្មវិធីមួយជាកម្មវិធីពិត ឬក្លែងក្លាយ ឬដែលមិនគួរឱ្យទុកចិត្ត។ សម្រាប់វិធីមើលគឺមាន ៤ ចំណុច…

Samsung លំដាប់កំពូល ៣ ស៊េរី អាចប្រើ Google Lens ជំនាន់កាមេរ៉ាបានហើយ!

Google Lens គឺជាកម្មវិធីដ៏ទំនើបថ្មីមួយដែលត្រូវបានអភិវឌ្ឍឡើងដោយការដាក់បញ្ចូលប្រព័ន្ធកម្មវិធីបញ្ញាសិប្បនិម្មិត AI សម្រាប់ស្គេនរូបភាព វត្ថុ និងទីកន្លែងផ្សេងៗ ដើម្បីស្វែងរកព័ត៌មានទាក់ទងនឹងវា ដោយគ្រាន់តែបើកកាមេរ៉ាស្មាតហ្វូនតម្រង់លើ (ជំនាន់កាមេរ៉ា) ឬស្គេនលើរូបភាពដែលបានថតរួច។ កម្មវិធីនេះ ពីមុនមកគឺវាមានតែនៅលើស្មាតហ្វូនត្រកូល Pixel របស់ក្រុមហ៊ុន Google ប៉ុណ្ណោះ ប៉ុន្តែឥឡូវ វាកំពុងត្រូវបានបើកឱ្យអ្នកប្រើប្រាស់ទូរសព្ទលំដាប់កំពូលរបស់ក្រុមហ៊ុន Samsung…

OnePlus 5 & 5T ទទួលបានកំណែ Android 8.1 Open Beta

ក្រុមហ៊ុន OnePlus បានចាប់ផ្តើមបញ្ចេញកំណែថ្មីនៃប្រព័ន្ធ Android ជំនាន់ Oreo 8.1 Open Beta 6 សម្រាប់ OnePlus 5 និង Open Beta 4 សម្រាប់ OnePlus 5T…

របៀបចែកបន្តទីកន្លែងលោកអ្នកកំពុងឋិតនៅលើ iPhone ភ្លាមៗតាម iMessages

មានវិធីជាច្រើនដែលលោកអ្នកអាចប្រើដើម្បីចែកចាយទីតាំងដែលខ្លួនកំពុងឋិតនៅទៅឱ្យអ្នកដទៃ ឬញាត្តិមិត្តតាមទូរសព្ទដៃ iPhone។ ដោយឡែក ពេលនេះ Post Tech សូមបង្ហាញជូនលោកអ្នកនូវគន្លឹះពិសេសមួយដែលអនុញ្ញាតឱ្យលោកអ្នកធ្វើបែបនេះបានដោយរហ័ស តាមរយៈកម្មវិធីផ្ញើសារ iMessages នៅលើទូរសព្ទដៃ iPhone ដើរលើប្រព័ន្ធ iOS 11។ តម្រូវការអនុវត្ត៖ ទូរសព្ទ iPhone ត្រូវភ្ជាប់អុិនធើណែត ទូរសព្ទ…

Google ចេញ Android P ត្រៀមស្វាគមន៍ស្មាតហ្វូនអេក្រង់ឆក

ក្នុងឆ្នាំ ២០១៨ នេះ ស្មាតហ្វូនដើរដោយប្រព័ន្ធ Android ជាច្រើនត្រូវបានរចនាជាមួយអេក្រង់ឆក ស្រដៀងទៅនឹង iPhone X ដែលប្រកាសចេញកាលពីឆ្នាំ ២០១៧។ ជាក់ស្តែងដូចជា​ Huawei P20 និង Asus Zfone 5 ជាដើម។ ទន្ទឹមនឹងនោះ…

របៀបបញ្ចូល Google Search ក្នុងកម្មវិធី iMessages លើ iPhone ដើរដោយ iOS 11

Google គឺជាកម្មវិធីរុករកធំជាងគេបំផុត និងអាចផ្តល់នូវព័ត៌មានដែលលោកអ្នកចង់រកបានទូលំទូលាយជាងកម្មវិធី Search Engine ដទៃទៀតដូចជា Bing, Yahoo ផងដែរ។ នៅលើ​ iOS 11 ក្រុមហ៊ុន Apple បានបន្ថែមនូវថតកម្មវិធីក្នុងកម្មវិធី iMessages ផ្ទាល់តែម្តង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូរសព្ទ iPhone ឬ…

កម្មវិធីអានរូបភាពដោយប្រើភ្នែកកាមេរ៉ា Google Lens កំពុងបើកឱ្យទាញយកនៅគ្រប់ទូរសព្ទ Android ហើយ!

ក្រុមហ៊ុន Google កំពុងបើកឱ្យអ្នកប្រើប្រាស់ទូរសព្ទដៃដើរដោយប្រព័ន្ធ Android ចាប់យកនូវបទពិសោធនៃមុខងារស្គេនរូបភាពដើម្បីដឹងពីព័ត៌មានអំពីរូបភាពនោះ តាមរយៈកាមេរ៉ា ជាផ្លូវការចាប់ពីថ្ងៃនេះ តបតាមការសន្យារបស់ខ្លួននៅអំឡុងព្រឹត្តិការណ៍ Mobile World Congress សប្តាហ៍មុន។ មុខងារស្វែងរកព័ត៌មានតាមរយៈការដាក់កាមេរ៉ាទូរសព្ទលើរូបភាព វត្ថុ ឬទីកន្លែង​នេះ នឹងភ្ជាប់មកជាមួយកម្មវិធី Google Photos កំណែចុងក្រោយបង្អស់។ ពោលគឺ…