Bixby v2.0 របស់ Samsung នឹងវៃឆ្លាតដូចមនុស្ស?
ក្រុមហ៊ុន Samsung បាននិងកំពុងបោះជំហានទៅមុខថែមមួយកម្រិតទៀតតាមរយៈការបង្កើនសមត្ថភាពជំនួយការសំឡេងឌីជីថល Bixby របស់ខ្លួន ទៅកាន់ជំនាន់ទី២។ យោងតាមរបាយការណ៍ព័ត៌មានពី The Investor ក្រុមហ៊ុនអេឡិចត្រូនិចយក្សកូរ៉េខាងត្បូង បានទិញយកក្រុមហ៊ុនថ្មីថ្មោងមួយឈ្មោះ Kngine ដែលមានមូលដ្ឋាននៅក្នុងប្រទេសអេហ្ស៊ីប។ ក្រុមហ៊ុននេះ បានបញ្ចេញនូវគំនិតអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលចេះរៀន និងបង្កើនចំណេះដឹងរបស់វាដោយខ្លួនឯងដូចជាមនុស្សអីចឹង ដោយ Kngine…