​មុននេះបន្តិច រថយន្តស្ទូចបុកម៉ូតូ បណ្តាលឲ្យយុវជនម្នាក់ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

​ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍ថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ តែជាអកុសល​បានស្លាប់បាត់ជីវិតក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ទល់មុចវត្តកំបូល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ព័ត៌មានលម្អិត Post News…

អ្នកទោសម្នាក់ រត់ចុះពីលើរថយន្តសមត្ថកិច្ចខណ្ឌច្បារអំពៅ ដែលត្រូវបញ្ជូនខ្លួនទៅពន្ធនាគារព្រៃស!

ភ្នំពេញៈ អ្នកទោសម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួនហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយតុលាការក៏ចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ខណៈដែលកម្លាំងព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានបញ្ជូនអ្នកទោសចំនួន៥នាក់ ដែលតុលាការសម្រេចឃុំខ្លួន។ លុះដល់ពាក់កណ្តាលផ្លូវនៅចំណុចផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ អ្នកទោសម្នាក់ក្នុងចំណោមអ្នកទោស៥នាក់ បានចុះពីលើរថយន្តទាំងដៃជាប់ខ្នោះរត់ចូលទៅក្នុងគុម្ពព្រៃបាត់ស្រមោលឈឹង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយភ្លាមៗនោះដែរ កម្លាំងនគរបាលខណ្ឌមានជ័យ ក៏បានជួយសហការអន្តរាគមន៏ធ្វើការរុករកនិងឡោមព័ទ្ធនៅចំណុចគុម្ពព្រៃនេះដែរ តែសំណាងល្អរបស់អ្នកទោសខាងលើនេះដែលអាចគេចខ្លួនពីសមត្ថកិច្ចបានទាំងដៃជាប់ខ្នោះ។ គួរបញ្ជាក់ផងដែរថា…

មិនគិតបុណ្យបាប! ចាប់រំលោភស្រ្តីមិនគ្រប់សតិ បង្កឲ្យមានផ្ទៃពោះ ត្រូវជាប់ខ្នោះសមត្ថកិច្ច

ប៉ៃលិនៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅលើស្រ្តីមិនគ្រប់សតិម្នាក់ បណ្តាលឲ្យរូបនាងមានផ្ទៃពោះចំនួន៤ខែ។ ជនរងគ្រោះ​មាន ឈ្មោះ ទ ហ​ ភេទស្រី​ អាយុ១៦ឆ្នាំ សតិមិនគ្រប់ និងមានផ្ទៃពោះចំនួន៤ខែ រីឯជនសង្ស័យឈ្មោះ លីម យ៉េង ភេទប្រុស អាយុ១៨ឆ្នាំ ទាំងពីរនាក់ស្នាក់នៅភូមិអូរ៧៥ ឃុំអូរអណ្តូង…

First News៖ អគ្គិភ័យកំពុងឆេះផ្ទះ នៅខណ្ឌចំការមន

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានអោយដឹងថា ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ។ ករណីនេះកើតឡើងនៅម៉ោង៧និង២៥នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវ៣៦០ ក្រោយឡានទឹក ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។ ​ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត ក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

ទីភ្នាក់ងារអាមេរិកថា កងកម្លាំងរុស្ស៊ីខ្លាំងជាងអឺរ៉ុប

អាមេរិកៈ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានអះអាងថា រុស្ស៊ីកំពុងចាប់ផ្ដើមពង្រឹងយុទ្ធសាស្ត្រយោធា និងគោលនយោបាយ ចេញពីតំបន់សមុទ្របាល់ទិក ទៅកាន់សមុទ្រខ្មៅ ដោយតាមរយៈការធ្វើសមយុទ្ធទ្រង់ទ្រាយធំពីសំណាក់រុស្ស៊ី នៅតំបន់ព្រំដែនផ្ទាល់ខ្លួន គឺជាភស្តុតាងបង្ហាញពីចេតនាអាក្រក់។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោក Brian Hook ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ ប្រចាំនៅក្រសួងការបរទេសអាមេរិក…

រថយន្តកងដឹកជញ្ជូន L.M.H បុកបង្កាន់ដៃស្ពានព្រះមន្នីវង្សថ្មី ផ្អើលដល់សមត្ថកិច្ចទាំងព្រឹក

ភ្នំពេញៈ នៅមុននេះបន្តិច មានករណីរថយន្តដឹកអង្ករធុនធំមួយគ្រឿង របស់កងដឹកជញ្ជូន L.M.H បុកបង្កាន់ដៃស្ពានព្រះមន្នីវង្សថ្មី បណ្ដាលឲ្យរងការខូចខាត កើតទ្បើងវេលាម៉ោង ១០ និង ២៣ នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ករណីនេះដែរ គឺបណ្ដាលឲ្យមករថយន្តខាងលើ…

First News ៖ បុរសធាក់ស៊ីក្លូម្នាក់ សង្ស័យខ្យល់គ ដេកស្លាប់នៅលើស៊ីក្លូយ៉ាងអាណោចអាធ័ម!

​ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីបុរសម្នាក់ខ្យល់គដេកស្លាប់នៅលើស៊ីក្លូ សង្ស័យគាំងបេះដូង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវ ២១៧ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត ក៏មានការផ្សាយផ្ទាល់នៅលើផេក Post…

ចាញ់បោកមេខ្យល់ ធ្វើឲ្យខ្មាស់គេនៅពេញព្រលានយន្តហោះ!…

ភ្នំពេញៈ បងប្អូនប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត បន្ទាប់ពីចាញ់បោកមេខ្យល់ថា នាំទៅធ្វើការនៅប្រទេសជប៉ុន តែបែរជាទទួលបានលុយ ហើយព្យាយាមគេចខ្លួន ក៏ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ខ្លួនឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ជួយរកដំណោះស្រាយ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោង១ និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែវិឆិ្ឆកា ឆ្នាំ២០១៧ ស្ថិតនៅនគរបាលប៉ុស្តិ៍ចោមចៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមការបកស្រាយពីបងស្រីម្នាក់…

កូនមន្ត្រីក្រសួងពាណិជ្ជកម្មម្នាក់ជាសិស្សសាលាឥន្ទ្រទេវីរួមនិងបក្ខពួក ឆក់កាបូបគេមិនសម្រេចជាប់ខ្នោះសមត្ថកិច្ចមុខផ្សារអុីអន

​ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា ​មុននេះបន្តិច សមត្ថកិច្ចចាប់ឃាត់ខ្លួនក្រុមចោរឆក់២នាក់ ម្នាក់ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យឥន្រ្ទទេវី ក្រោយធ្វើសកម្មភាពឆក់កាបូប។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវសបិត មុខផ្សារទំនើបអ៊ីអន ខណ្ឌចំការមន។ ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ…

First News៖ ខណៈពេលនេះ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅតាកែវ

តាកែវៈ ខណៈពេលនេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋ នៅវេលាម៉ោង ៣ រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតភូមិកណ្ដាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ដោយមានទ្បានទឹកបានចេញទៅជួយពន្លត់ផងដែរ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕