សហរដ្ឋអាមេរិកហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនសន្តិសុខ NSO Group ជុំវិញ Pegasus spyware

ក្រុមហ៊ុនបង្កើតកម្មវិធីតាមដាន NSO Group អាចនឹងជួបបញ្ហាជាមួយនឹងការធ្វើពាណិជ្ជកម្មរបស់ពួកគេបន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ចូលក្រុមហ៊ុននេះទៅក្នុងបញ្ជីហាមឃាត់។ ការដាក់ចូលទៅក្នុងបញ្ជីនេះមានន័យថា ក្រុមហ៊ុនអាមេរិក ឬក្រុមហ៊ុនដែលជាដៃគូរជាមួយនឹងអាមេរិក នឹងមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មជាមួយ NSO លុះត្រាតែពួកគេទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល។ ក្រុមហ៊ុន NSO បានបានរងការចោទប្រកាន់ថា បានផ្ដល់កម្មវិធី និងឧបករណ៍បច្ចេកវិទ្យាឱ្យរដ្ឋាភិបាលមួយចំនួនដើម្បីតាមដានសកម្មជន អ្នកសារព័ត៌មាន និងអ្នករិះគន់ផ្សេងទៀតដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល។ គួររំលឹកផងដែរថា កាលពីខែកញ្ញាកន្លងទៅក្រុមហ៊ុន Apple…

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) និង លេខទូរស័ព្ទប្រចាំការ 1271

សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) និង លេខទូរស័ព្ទប្រចាំការ (Call Center) 1271 សម្រាប់ឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធការផ្តល់សេវាអត្តសញ្ញាណកម្ម។ ដើម្បីសាកសួរព័ត៌មាន និងឆ្លើយតបនូវរាល់សំណួរ សំណូមពរ ទាក់ទងការងារអត្តសញ្ញាណកម្ម សូមលោកអ្នកទាញយក (Download)…

Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីកែសម្រួលភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Photos

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធី iOS ជំនាន់ 15.0.2 ដើម្បីកែសម្រួលភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Photos និងបញ្ហាសុវត្ថិភាពមួយចំនួនទៀត។ បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនបានឱ្យដឹងថា ជាមួយកម្មវិធី iOS 15.0.2 ក្រុមហ៊ុនបានធ្វើការកែសម្រួលបញ្ហាដែលធ្វើឱ្យរូបថតនៅក្នុងកម្មវិធី Photos ត្រូវបានលុបចោល និងបញ្ហាដែលអ្នកប្រើប្រាស់មិនអាចរកឃើញ iPhone Leather…

កម្មវិធីមេរោគ FluBot កំពុងតែត្រូវបានចែកចាយតាមរយៈសារក្លែងក្លាយ

កាលពីពេលថ្មីៗនេះ អាជ្ញាធរនៅប្រទេសនូវែលសេឡង់បានចេញសេចក្ដីប្រកាសឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការចែកចាយកម្មវិធីមេរោគ FluBot តាមរយៈសារក្លែងក្លាយ ដែលអាចវាយលុកចូលទៅក្នុងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ កម្មវិធី FluBot គឺជាកម្មវិធីមេរោគដែលអាចលួចទាញយកលេខសម្ងាត់ និងព័ត៌មានសំខាន់ៗពីក្នុងទូរសព្ទរបស់អ្នកប្រើប្រាស់។ ជាមួយនឹងការវាយប្រហារនេះ ជនខិលខូចបានផ្ញើសារដោយអះអាងថា ទូរសព្ទរបស់អ្នកប្រើប្រាស់ត្រូវបានវាយលុកដោយកម្មវិធីមេរោគ FluBot ដោយភ្ជាប់មកជាមួយនូវតំណភ្ជាប់ដើម្បីឱ្យពួកគេទាញយកកម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាពទូរសព្ទ។ ពេលខ្លះទៀតជនខិលខូចបានផ្ញើសារបោកបញ្ឆោតជនរងគ្រោះថា ពួកគេបានខកខានក្នុងការទទួលបញ្ញើពីក្រុមហ៊ុន ហើយបានណែនាំឱ្យពួកគេចុចនៅលើតំណភ្ជាប់ដើម្បីទាញយកកម្មវិធី រៀបចំការដឹកជញ្ជូនឡើងវិញ។ ដើម្បីការពារពីការវាយប្រហារនេះ…

នោះ! អ្នកប្រើប្រាស់ iOS 15 និង Messages សូមមានការប្រុងប្រយ័ត្ន!

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ខ្លះបានធ្វើការរអ៊ូរទាំនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter ដោយសារតែរូបភាពរបស់ពួកគេដែលបានទាញយកពីកម្មវិធី Messages ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ។ ភាពចន្លោះប្រហោងនេះកើតឡើងនៅពេលដែលអ្នកប្រើប្រាស់បានទាញយករូបភាពពីកម្មវិធី Messages ដើម្បីរក្សានៅក្នុងកម្មវិធី Photos ប៉ុន្តែរូបភាពទាំងនោះត្រូវបានលុបចោលនៅពេលដែលទូរសព្ទរបស់ពួកគេបានបានធ្វើការ Backup ជាមួយនឹងកម្មវិធី iCloud ប្រសិនបើពួកគេបានលុបចោលសារដែលមានរូបភាពទាំងនោះចេញពីកម្មវិធី Messages។ ដូច្នេះប្រសិនបើលោកអ្នកមានរូបថតសំខាន់ៗដែលចង់រក្សាទុកនៅក្នុង Photos ឬប្រព័ន្ធ iCloud…

អតីត​ឧត្តមសេនីយ៍​របស់​ប្រទេស​ Venezuela​ ម្នាក់​កំពុង​ពិភាក្សា​អំពី​លទ្ធភាព​សុំ​ទទួលស្គាល់​កំហុសជាមួយ​សហរដ្ឋអាមេរិក​

​ (Reuters)​ -​ យោង​តាម​ឯកសារ​របស់​តុលាការ​ដែល​បាន​ចេញផ្សាយ​ថ្មីៗ​នេះ​ អតីត​ឧត្តមសេនីយ៍​របស់​ប្រទេស​ Venezuela​ ម្នាក់​ដែល​ជាប់​ពន្ធនាគារ​នៅ​សហរដ្ឋអាមេរិក​ពី​បទ​ជួញដូរ​គ្រឿងញៀន​កំពុង​ពិភាក្សា​អំពី​លទ្ធភាព​សុំ​ទទួលស្គាល់​កំហុស​ជាមួយ​ព្រះរាជអាជ្ញា​ នៅ​ក្នុង​សំណុំរឿង​មួយ​ដែល​ប្រធានាធិបតី​ Nicolas​ Maduro​ ក៏​ជា​ចុងចោទ​ផង​ដែរ​ ។​ ​លោក​ Cliver​ Alcala​ ដែល​បាន​ចូល​និវត្តន៍​ពី​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ឆ្នាំ​ ២០១៣​ ហើយ​ក្រោយមក​បាន​បែកបាក់​ជាមួយ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក​ Maduro​ បាន​ប្រគល់​ខ្លួន​ទៅ​ឲ្យ​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​សហរដ្ឋអាមេរិក​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​ដែល​ជា​ប្រទេស​ជិតខាង​នៅ​ខែមីនា​…

Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីការពារពីកម្មវិធីលួចជ្រៀតចូល Pegasus

ក្រុមហ៊ុន Apple បានខិតខំប្រឹងប្រែងធ្វើការកែសម្រួលកម្មវិធី iOS ពីការជ្រៀតចូលតាមរយៈ FORCEDENTRY របស់ក្រុមហ៊ុនអុីស្រាអែល NSO Group ដែលអាចលួចចូលទៅគ្រប់គ្រង iPhone, iPad និង Apple Watch។ កាលពីចុងខែសីហាក្រុមហ៊ុន The Citizen Lab បានធ្វើការជូនដំណឹងទៅក្រុមហ៊ុន…

តើអ្នកដឹងទេផ្លាកសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច?

ផ្លាកសញ្ញាលេខ 1៖ ផ្លាកសញ្ញាផ្លូវកោងទៅស្តាំ សញ្ញានេះប្រើសម្រាប់ឱ្យអ្នកបើកបរប្រុងប្រយ័ត្នមានផ្លូវកោងទៅស្តាំនៅខាងមុខ។ ផ្លាកសញ្ញាលេខ 2៖ ផ្លាកសញ្ញាមានផ្លូវបំបែកកែងទៅខាងឆ្វេង សញ្ញានេះប្រើសម្រាប់ឱ្យអ្នកបើកបរប្រុងប្រយ័ត្នខាងមុខមានផ្លូវបំបែកកែងទៅខាងឆ្វេង។ សម្គាល់៖ ផ្លាកសញ្ញាដែលនៅខាងលើ មានន័យថាធ្វើដំណើរទៅដល់ទីតាំងនោះមុន។ ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប បង្គោលសញ្ញា…

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹង ស្តីពីការចែកចាយឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Asan Easy Test សម្រាប់សាធារណជន

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា កន្លងមក ក្រសួងបានចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ SD Biosensor (Standard Q) ផលិតនៅប្រទេសកូរ៉េ និងHealgen Antigen Rapid Test ផលិតនៅប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន…

Apple បានប្រកាសពន្យារពេលក្នុងការដាក់ឱ្យប្រើប្រាស់មុខងារ CSAM

កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បានប្រកាសពន្យារពេលក្នុងការដាក់ឱ្យប្រើប្រាស់មុខងារ CSAM ដែលគ្រោងនឹងបញ្ចេញជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 15 ដើម្បីធ្វើការកែសម្រួលបន្ទាប់ពីមានការរិះគន់ពីក្រុមអ្នកឃ្លាំមើល និងអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាជាច្រើន។ ទោះបីជាមុខងារនេះអាចជួយកាត់បន្ថយការជួញដូរកុមារ ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិងអ្នកស្រាវជ្រាវមួយចំនួន មានការព្រួយបារម្ភទាក់ទងទៅនឹងការការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ហើយម្យ៉ាងវិញទៀតមុខងារនេះអាចត្រូវបានប្រើដើម្បីតាមដានអ្នកប្រើប្រាស់វិញក៏បាន។ CSAM ឬ Child Sexual Abuse Material គឺជាមុខងារដែលអាចស្កេនរករូបភាពអាសអាភាសកុមារនៅក្នុងប្រព័ន្ធ…