ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹង ស្តីពីការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីរប្រភេទ សម្រាប់សាធារណជន

— ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងបើកទូលាយចែកចាយឧបករណ៍ តេស្តរហ័សជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័សពីរប្រភេទដូចខាងក្រោម៖ ១. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩…

WhatsApp នឹងបន្ថែមមុខងារដែលអាចផ្ទេរទិន្នន័យរវាងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android

នៅពេលដែលអ្នកប្រើប្រាស់ចង់ធ្វើការផ្លាស់ប្ដូរទូរសព្ទពីប្រព័ន្ធប្រតិបត្តិការមួយទៅប្រព័ន្ធប្រតិបត្តិការមួយទៀត ឧបសគ្គដ៏ធំមួយក្នុងការផ្លាស់ប្ដូរនោះគឺ ពួកគេមិនអាចផ្ទេរទិន្នន័យរបស់កម្មវិធី WhatsApp ពីទូរសព្ទចាស់។ ប៉ុន្តែកាលពីម្សិលមិញនេះក្រុមហ៊ុន WhatsApp បានប្រកាសថា នឹងដាក់ឱ្យប្រើប្រាស់មុខងារដែលអាចឱ្យអ្នកប្រើប្រាស់ផ្ទេរទិន្នន័យរវាងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការខុសគ្នា។ ជាដំបូងក្រុមហ៊ុននឹងបើកឱ្យប្រើមុខងារនេះជាមួយនឹងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android 10 ឬថ្មីជាងនេះ ដើម្បីផ្ទេរទិន្នន័យពីទូរសព្ទ iPhone មានដូចជា សារ រូបភាព វីដេអូ និង…

Apple នឹងបន្ថែមមុខងារស្កេនរករូបភាពអាសអាភាសសម្រាប់គណនីក្មេងក្រោមអាយុ ១៨ឆ្នាំ

ដោយសារតែក្រុមអ្នកឃ្លាំមើលមានការព្រួយបារម្ភទាក់ទងនឹងការការពារព័ត៌មានឯកជនភាពរបស់អ្នកប្រើប្រាស់ជាមួយនឹងមុខងារថ្មីរបស់ក្រុមហ៊ុន Apple ដែលអាចស្កេនរករូបភាពអាសអាភាសដែលផ្ញើតាមរយៈ iMessage ជាមួយនឹងទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS 15 នោះ ក្រុមហ៊ុន Apple បានធ្វើការបំភ្លឺបន្ថែមថា មុខងារនេះគឺសម្រាប់តែគណនីក្មេងក្រោម ១៨ឆ្នាំ និងថែមទាំងតម្រូវឱ្យមានការឯកភាពពីអាណាព្យាបាលផងដែរ។ សម្រាប់គណនីដែលមានក្មេងក្រោមអាយុ ១៣ ឆ្នាំ នៅពេលដែលក្រុមហ៊ុនស្កេនឃើញរូបភាពអាសអាភាសនៅក្នុងសារ…

ក្រុមហ៊ុនផលិតឱសថ AstraZeneca កំពុងស្វែងរកខ្សែសង្វាក់ផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមទៀត​ទៅកាន់ប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍

ក្រុមហ៊ុនផលិតឱសថ AstraZeneca កាលពីថ្ងៃទី២៤ ខែកក្កដាបាននិយាយថា ខ្លួនកំពុងស្វែងរកខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ខ្លួនដើម្បីព្យាយាម និងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅកាន់ប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីការបែកធ្លាយលិខិតដែលបានបង្ហាញកាលពីសប្តាហ៍មុនថាក្រុមហ៊ុនផលិតឱសថនេះបានផ្តល់ការផ្គត់ផ្គង់វ៉ាក់សាំងចំនួនពី ៥ ទៅ ៦លានដូសក្នុងមួយខែទៅកាន់ប្រទេសថៃដែលផ្ទុយពីការអះអាងរបស់មន្ត្រីថៃដែលថា ក្រុមហ៊ុននេះនៅជំពាក់ការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់រដ្ឋាភិបាលចំនួន ១០លានដូសក្នុងមួយខែ និង ៦១លានដូសនៅត្រឹមចុងឆ្នាំ ២០២១ ។ លោក James…

ជនខិលខូចកំពុងតែប្រើ URL shortener ដើម្បីវាយលុកជាមួយកម្មវិធីមេរោគ

កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញ ពីការកើនឡើងក្នុងការប្រើប្រាស់ URL shortener ដើម្បីចែកចាយកម្មវិធីមេរោគសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android។ URL shortener គឺជាវិធីសាស្រ្តបង្រួញ URL ដែលជាតំណភ្ជាប់របស់គេហទំព័រដើម្បីងាយស្រួលក្នុងការចម្លង ឬដើម្បីអាចផ្ញើតាមរយៈសារដែលមានកំណត់តួអក្សរឱ្យបានខ្លីបំផុតនោះ។ នៅពេលដែលអាសយដ្ឋានរបស់គេហទំព័រត្រូវបានបង្រួញ អ្នកប្រើប្រាស់នឹងពុំអាចមើលឃើញឈ្មោះរបស់គេហទំព័រដើមទាំងស្រុងនោះទេ ដែលនេះអាចឱ្យជនខិលខូចបន្លំផ្ញើតំណភ្ជាប់ទៅគេហទំព័រដែលមានផ្ទុកមេរោគបានយ៉ាងងាយស្រួល។ ជនខិលខូចបានប្រើវិធីនេះដើម្បីបញ្ចូលព្រឹត្តិការណ៍ទៅក្នុងប្រតិទិនរបស់ទូរសព្ទ ដើម្បីឱ្យអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់ ដែលមានផ្សព្វផ្សាយពាណិជ្ជកម្ម…

កម្មវិធី Email Protection របស់ក្រុមហ៊ុន DuckDuckGo អាចបញ្ឈប់ការតាមដានតាមរយៈ Tracking pixels

DuckDuckGo គឺជាក្រុមហ៊ុនមួយដែលអ្នកប្រើប្រាស់កុំព្យូទ័រជាច្រើនបានស្គាល់តាមរយៈកម្មវិធីស្វែងរក DuckDuckGo (search engine)។ កម្មវិធីស្វែងរកនេះកាន់តែមានប្រជាប្រិយភាពមួយរយៈពេលចុងក្រោយនេះ ដោយសារតែអ្នកប្រើប្រាស់កាន់តែច្រើនមានការព្រួយបារម្ភពីការទាញយកព័ត៌មានឯកជនភាពរបស់ពួកគេ ដែលមានជាមួយនឹងកម្មវិធីស្វែងរកដទៃទៀត។ ដើម្បីជួយការពារអ្នកប្រើប្រាស់ពីការតាមដានតាមរយៈ tracking pixels ក្រុមហ៊ុន DuckDuckGo បានកំពុងសាកល្បងកម្មវិធី Email Protection ដែលនឹងលុបចោល tracking pixels មុននឹងបញ្ជូនអុីមែលនោះទៅឱ្យអ្នកប្រើប្រាស់។…

Google បានបន្ថែមមុខងារដែលអាចជួយការពារព័ត៌មានឯកជនភាពក្នុងការប្រើប្រាស់ Incognito Tabs

ដើម្បីឱ្យការប្រើប្រាស់ Incognito Tabs ឬ Private Tabs របស់កម្មវិធី Chrome សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS កាន់តែមានសុវត្ថិភាព ក្រុមហ៊ុន Google បានបន្ថែមមុខងារដែលទាមទារអ្នកប្រើប្រាស់ឱ្យបញ្ចូលទិន្នន័យជីវមាត្រ (Biometrics) ដើម្បីអាចឱ្យពួកគេចូលទៅមើលព័ត៌មាននៅក្នុង Incognito Tabs។ ប្រសិនបើលោកអ្នកបានបើកប្រើមុខងារចាក់សោរ Incognito…

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់របួសធ្ងន់

កំពតៈ នៅថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង ៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ត្រង់ចំណុចភូមិត្រពាំងរាំង ឃុំអង្គ រមាស ស្រុកដងទង់ ខេត្តកំពត…

ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca នឹងផ្គល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍

ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca បានបញ្ជាក់កាលពីថ្ងៃទី ២៨ ខែមិថុនាថា ខ្លួនកំពុងធ្វើការទៅតាមកាលវិភាគដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីការពន្យារពេលមួយចំនួនក្នុងការផលិត និងការចែកចាយក្នុងតំបន់នេះ។ ក្រុមហ៊ុនអង់គ្លេស / ស៊ុយអ៊ែតមួយនេះបាននិយាយថា ប្រទេសថៃដែលកំពុងផលិតវ៉ាក់សាំងរបស់ខ្លួនក្នុងស្រុកនឹងទទួលបានកូតាចំនួន ៦លានដូសដែលបានព្រមព្រៀងគ្នាក្នុងខែនេះ ខណៈដែលការនាំចេញទៅកាន់បណ្តាប្រទេសផ្សេងទៀតអាស៊ីអាគ្នេយ៍នឹងចាប់ផ្តើមនៅដើមខែកក្កដាខាងមុខនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន AstraZeneca នៅប្រទេសថៃបាននិយាយថា ដៃគូរបស់ខ្លួន…

កំណាត់ផ្លូវជាតិជាច្រើនខ្សែរ នៅតាមបណ្តាខេត្ត ត្រូវយកចិត្តទុកដាក់ជួសជុលថែទាំ ដើម្បីជាការជួយសម្រួលដល់ការដឹកជញ្ជូន

កំណាត់ផ្លូវជាតិជាច្រើនខ្សែរ នៅតាមបណ្តាខេត្ត ត្រូវយកចិត្តទុកដាក់ជួសជុលថែទាំ ដើម្បីជាការជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល ថែមទៀត នៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ ក្រចេះ កែប ព្រះវិហារ បន្ទាយមានជ័យ និងខេត្តរតនគិរី បានបន្តខិតខំយកចិត្តទុកដាក់ចុះត្រួតពិនិត្យគុណភាពផ្លូវថ្នល់ និងបានធ្វើការជួសជុលថែទាំលើ…