កំណែ iOS ក្រោយ មានតែ Apple ID មួយ អាចនឹងប្រើបានគ្រប់គេហទំព័រ
យោងតាមរបាយការណ៍មួយចេញផ្សាយនៅថ្ងៃនេះ ដោយផ្អែកលើកូដកម្មវិធីដែលបានរកឃើញនៅក្នុងប្រព័ន្ធ iOS 11.3 ជំនាន់សាកល្បង បានបង្ហាញថា ក្រុមហ៊ុន Apple នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone ឬ iPad ចុះឈ្មោះចូលទៅកាន់គេហទំព័រផ្សេងៗដោយប្រើ Apple ID តែមួយ។ ត្រឡប់មកវិញ គេហទំព័រទាំងនោះនឹងអាចប្រមែប្រមូលព័ត៌មានក្នុងដែនកំណត់មួយពីគណនី iCloud របស់អ្នកប្រើប្រាស់…