Apple បានធ្វើការផ្លាស់ប្ដូរមុខងារមួយចំនួនដើម្បីកាត់បន្ថយការប្រើប្រាស់ AirTag សម្រាប់ការតាមដានទៅវិញ

កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់ AirTag ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ឧបករណ៍នេះសម្រាប់តាមដានជនណាម្នាក់ ដែលបញ្ហានេះនាយកដ្ឋានបានផ្សព្វផ្សាយកាលពីដើមខែឧសភារួចមកហើយ ដើម្បីឱ្យលោកអ្នកមានការប្រុងប្រយ័ត្ន។ សម្រាប់លោកអ្នកដែលពុំទាន់បានយល់ដឹងអំពីឧបករណ៍នេះ AirTag គឺជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើនបានបង្ហាញពីការព្រួយបារម្ភ ព្រោះជនខិលខូចក៏អាចប្រើឧបករណ៍នេះដើម្បីតាមដានជនណាម្នាក់បានផងដែរ។ ក្នុងការធ្វើបច្ចុប្បន្នភាពនេះ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរការបញ្ចេញសំឡេងឱ្យមានការប្រុងប្រយ័ត្នបន្ទាប់ពី AirTag មិននៅជិតទូរសព្ទដែលត្រូវបានកំណត់អស់រយៈពេលបីថ្ងៃ មកនៅត្រឹមតែពី…

នគរបាលខេត្តកណ្តាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីផលិត និងចែកចាយរូបភាពអាសអាភាស

អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៨.០៥.២០២១ ការិយាល័យព្រហ្មទណ្ឌកម្រិលស្រាល បានស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ៖ -ករណី៖ ផលិត និងចែកចាយរូបភាពអាសអាភាស -កើតហេតុ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០និង៥៧នាទី ចំណុចផ្ទះជួល ក្រុងតាខ្មៅ ខេត្តកណ្តាល។…

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិលស្រាល ឃាត់ខ្លួនជាងថតម្នាក់ ពាក់ព័ន្ធករណីផលិត និងចែកចាយរូបភាព អាសអាភាស ដេករួមរ័កជាមួយសង្សារ

កណ្តាលៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ការិយាល័យព្រហ្មទណ្ឌកម្រិលស្រាល បានស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីផលិត និងចែកចាយរូបភាពអាសអាភាស កើតហេតុថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០និង៥៧នាទី…

ជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះបានហើយ ជិះគេចខ្លួនទៅបុកម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យដួលភ័យរត់គេចខ្លួនបាត់

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានករណីជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចហើយ ជិះរត់គេចខ្លួនទាំងភ័យ បានជ្រុលទៅបុកម៉ូតូអ្នកដំណើរ១គ្រឿងទៀត បណ្តាលឲ្យដួលទុកម៉ូតូចោល រត់យករួចខ្លួនបាត់ស្រមោល ស្ថិតត្រង់ចំណុចខាងមុខសណ្ឋាគារវីប៊ូទិក តាមបណ្ដោយផ្លូវលេខ១៤៣ កែងនិងផ្លូវ៣០៤ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុមានករណីខាងលើនេះ…

ការវាយប្រហារតាមរយៈ iPhone Calendar (ប្រតិទិន) កាន់តែមានការកើនឡើង

បើតាមការផ្សព្វផ្សាយរបស់ Malwarebytes ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីការពារមេរោគ ដ៏ល្បីមួយនោះបានបង្ហាញថា ជនខិលខូចបានកំពុងតែបង្កើនការវាយប្រហារតាមរយៈ iPhone Calendar ដោយបញ្ចូលនូវព្រឹត្តិការណ៍ផ្សេងៗទៅក្នុងប្រតិទិនរបស់អ្នកប្រើប្រាស់ ដែលទាក់ទងទៅនឹងកម្មវិធីអាសអាភាស ឬពួកគេអះអាងថាទូរសព្ទរបស់លោកអ្នកមានមេរោគ ឬកំពុងតែរងការវាយប្រហារ។ ជាមួយនឹងការវាយប្រហារនេះ ជនខិលខូចបានបង្កើតគេហទំព័រក្លែងក្លាយ ឬប្រើគេហទំព័រដែលពួកគេបានលួចចូលកាន់កាប់ដើម្បី ធ្វើការបោកបញ្ឆោតជនរងគ្រោះឱ្យឯកភាពបញ្ចូលនូវព្រឹត្តិការណ៍ផ្សេងៗទៅក្នុងប្រតិទិន ដែលទាក់ទងទៅនឹងកម្មវិធីមេរោគ ឬអាសអាភាស។ ប្រសិនបើជនរងគ្រោះមិនឯកភាព ឬចុចនៅលើពាក្យ “Cancel…

គាត់ប្រើល្បិចនេះលួចទ្រព្យសម្បត្តិបាន៤លើកតែចុងក្រោយត្រូវអស់ល័ក្ខសមត្ថកិច្ចបង្រ្កាបបាន២នាក់

បាត់ដំបងៈ កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង១២និង០០នាទី អនុវត្តតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្ត បាត់ដំបង និងយោ បល់របស់លោកលឹម ពុទ្ធីឡា ស្នងការរងទទួលផែននគរបាលព្រហ្មទ័ណ្ឌ និងដោយ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងចំណោម ៦នាក់ ករណីឆក់ នៅស្រុកមុខកំពូល

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​ ថ្ងៃ​អង្គារ ១៥ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ចំណុចលើផ្លូវជាតិលេខ៦ មុខហាងនំបុ័ងហង្សពេជ្រ ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។…

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីធ្វើសកម្មភាពចូលលួចសម្ភារៈ និងទ្រព្យសម្បត្ដិ នៅក្នុងសណ្ឋាគារអូរកាតា

ព្រះសីហនុៈ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ងឹម អូលីកា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ដែលប្ដឹងរាយការណ៍ពីករណីមានជនសង្ស័យ (មិនស្គាល់អត្ដសញ្ញាណ) បានចូលលួចសម្ភារៈ និងទ្រព្យសម្បត្ដិ…

តោះ! ស្វែងយល់អំពីបច្ចេកវិទ្យា USB Power Delivery ឬ USB PD​ ក្នុងការសាកថ្មបានលឿននៅក្នុងទូរសព្ទរបស់លោកអ្នក

ប្រសិនបើលោកអ្នកបានទិញទូរសព្ទ iPhone 12 នាពេលថ្មីៗនេះ លោកអ្នកនឹងត្រូវទិញឆ្នាំងសាកប្រភេទថ្មី ដើម្បីអាចប្រើជាមួយនឹងខ្សែ USB-C ដែលមកជាមួយទូរសព្ទនេះ។ ទន្ទឹមនឹងគ្នានេះដែរ លោកអ្នកប្រាកដជាមានការកត់សម្គាល់ថា ទូរសព្ទរបស់លោកអ្នកអាចបញ្ចូលថ្មបានលឿនជាងមុន នោះគឺដោយសារការវិវឌ្ឍនៃបច្ចេកវិទ្យាក្នុងការបញ្ចូលថ្មដែលមានដូចជា Quick Charge, Pump Express និង USB Power Delivery…

តោះ! ស្វែងយល់អំពីមុខងារថ្មីៗដែលមានជាមួយនឹងកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS 14.5

កាលពីយប់មិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរសព្ទ iPhone ដោយបានដាក់បញ្ចូលនូវមុខងារថ្មីៗមួយចំនួនមានដូចជា មុខងារសម្រាប់កំណត់ការតាមដានអ្នកប្រើប្រាស់ (App Tracking), កម្មវិធីសម្រាប់ប្រើជាមួយនឹងឧបករណ៍តាមដាន AirTags និងមុខងារដែលអាចឱ្យអ្នកប្រើប្រាស់បន្ថែមហេតុការណ៍ផ្សេងៗចូលទៅក្នុងកម្មវិធី Apple Maps។ ប៉ុន្តែមុខងារមួយដែលអាចធ្វើឱ្យការប្រើប្រាស់ទូរសព្ទ iPhone កាន់តែមានភាពងាយស្រួលនោះគឺ មុខងារដែលអាចឱ្យអ្នកប្រើប្រាស់បើកសោទូរសព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple…