ក្លឹប៣ កំពុងពិភាក្សាជាមួយនឹងខ្សែការពារតោខៀវ Rudiger

បរទេស៖ កីឡាករខ្សែការពារឆ្នើម Rudiger មកដល់សប្តាហ៍នេះគឺត្រូវបានគេដឹងថាបានក្លាយទៅជាកីឡាករដែលគ្មានតម្លៃខ្លួននិងអាចអនុញ្ញាតិក្នុងការធ្វើការពិភាក្សាជាមួយនឹងក្លឹបផ្សេងបានហើយមុនពេលដែលកុងត្រាត្រូវផុតកំណត់។ Sky Sports អះអាងថាទាំង Real Madrid, PSG និង Bayern Munich ផងសុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍និងក៏បានពិភាក្សាជាមួយនឹងគ្នាខ្លះហើយផងដែរជាមួយនឹងភ្នាក់ងាររបស់កីឡាករអាល្លឺម៉ង់រូបនេះ។ កុងត្រារបស់ Antonio Rudiger នឹងមានសុពលភាពត្រឹមតែនៅចុងរដូវកាលនេះប៉ុណ្ណោះជាមួយនឹងក្លឹបតោខៀវ Chelsea ហើយកីឡាករមានជម្រើសកាន់តែច្រើនឡើងនៅពេលដែលពេលវេលាកាន់តែជិតមកដល់បែបនេះដោយសូម្បីតែ…

Depay ដោះដូរជាមួយនឹង Morata តែ Juventus បដិសេធមិនទទួលយកសំណើរ

បរទេស៖ ក្លឹបយក្សអេស្បាញ Barcelona បានត្រឹមមើលឃើញការបដិសេធដ៏ធំមួយពីសំណាក់ក្លឹប Juventus ជាមួយនឹងកីឡាករដោះដូរកីឡាករខ្សែប្រយុទ្ធ Memphis Depayដោយគ្រូបង្វឹករបស់ក្លឹបអ៊ីតាលីលោក Massimiliano Allegri គឺមិនសូវជាសប្បាយចិត្តឡើយជាមួយនឹងទំរង់លេងនិងតួលេខចុងក្រោយនៃរបួសរបស់កីឡាករហូឡង់។ នៅក្នុងពេលដោះដូរកីឡាករនៅក្នុងខែមករានេះដែលនឹងឈានចូលមកដល់ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះប៉ុន្តែ Barcelona ហាក់ដូចជាមានការប្រែប្រួលខ្លាំងចំពោះបញ្ជីកីឡាករជាពិសេសក្រោយការប្រកាសចូលនិវត្តពីសំណាក់កីឡាករ Sergio Aguero ។ គួរឲ្យដឹងដែរដែរថា Depay បានចុះកុងត្រាជាមួយនឹងក្លឹប…

របួសតាំងតែពិខែវិច្ឆិកាតែ Chiwell ទើបសម្រេចចិត្តវះកាត់ពេលនេះនិងត្រូវសម្រាកពេញមួយរដូវកាល

បរទេស៖ ក្រោយជួយឲ្យក្រុមតោខៀវ Chelsea យកឈ្នះលើក្រុម Juventus ក្នុងលទ្ធផលដល់ទៅ៤ទល់នឹង០កាលពីខែវិច្ឆិកាកន្លងមកកីឡាករខ្សែការពារ Ben Chiwell ត្រូវបានគេដឹងថានឹងទទួលយកការវះកាត់ដ៏ធំមួយទៅលើរបួសក្បាលជង្គង់របស់គាត់។ អតីតកីឡាកររបស់ Leicester City វ័យ២៥ឆ្នាំរូបនេះធ្លាប់បង្ហាញក្តីសង្ឃឹមថានឹងជៀសផុតពីការវះកាត់ប៉ុន្តែការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីរបួសនេះហាក់ដូចជាមិនមានភាពល្អប្រសើរឡើងសោះ។ នេះមានន័យថា Chiwell នឹងត្រូវចំណាយពេលដែលនៅសេសសល់នៅក្នុងរដូវកាលនេះដើម្បីធ្វើការវះកាត់និងសម្រាកព្យាបាលសិនទើបអាចវិលត្រឡប់មកប្រកួតជួយក្រុមបាន៕  

ប៉ុន្មានថ្ងៃមុន! Juventus ថ្ងៃនេះ Inter Milan ម្តងកំពុងរងការស៊ើបអង្កេតលើបញ្ហាដោះដូរកីឡាករ

បរទេស៖ ក្លឹបយក្សអ៊ីតាលី Inter Milan កំពុងត្រូវបានស្ថិតនៅក្រោមការស៊ើបអង្កេតដោយការិយាល័យកិច្ចការងារគ្រប់គ្រងច្បាប់ហិរញ្ញវត្ថុក្រោយពេលដែលក្លឹបត្រូវបានអជ្ញាធរចូលឡោមព័ទ្ធនៅក្នុងស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុង Milan ។ យោងតាមការឯកសារដែលជាភស្តុតាងរបស់អជ្ញាធរបានបង្ហាញអំពីកំហុសនិងសកម្មភាពខុសច្បាប់ជាច្រើនពាក់ព័ន្ធទៅនឹងការដោះដូរកីឡាករដែលបានកើតឡើងនៅអំឡុងឆ្នាំ២០១៧ដល់ឆ្នាំ២០១៩កន្លងមក។ គួរឲ្យដឹងដែរថាហេតុការណ៍នេះបានកើតឡើងបន្តិចប៉ុណ្ណោះបន្ទាប់ពីក្លឹប Juventus ក៏បានស្ថិតនៅក្រោមការស៊ើបអង្កេតស្រដៀងគ្នានេះផងដែរ។ កីឡាករដោះដូរដែលបានធ្វើឡើងនៅអំឡុងពេល២ឆ្នាំនេះគេបានដឹងថាមានដូចជាកីឡាករ Romelu Lukaku, Christian Eriksen, Nico Barella, Radja Nainggolanនិងកីឡាករ…

Icardi នឹងវិលត្រឡប់មកអ៊ីតាលីវិញតែមិនមែនក្លឹបចាស់ Inter Milan ឡើយ

បរទេស៖ ប្រធានក្លឹប Inter Milan លោក Beppe Marotta នៅសប្តាហ៍នេះបានបង្កើនកំដៅនៃការដោះដូរកីឡាករខ្សែប្រយុទ្ធ Mauro Icardi ឲ្យកាន់តែក្តៅឡើងថានឹងអាចផ្ទេរមកចូលរួមជាមួយនឹងក្លឹបនៅអ៊ីតាលីវិញ។ បច្ចុប្បន្នកំពុងលេងឲ្យក្លឹប PSG កីឡាករ Icardi ធ្លាប់ជាអតីតកីឡាករឆ្នើមរបស់ Inter Milan ប៉ុន្តែទោះបីជាយ៉ាងណាក្តីបុរសប្រធានក្លឹបរូបនេះអះអាងថាគាត់នឹងមិនអាចត្រឡប់មកចូលរួមជាមួយ Inter…

De Ligt ដល់ពេលត្រូវតែចាកចេញពី Juventus ហើយ

បរទេស៖ Brian Brobbey ដែលជាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប RB Leipzig ត្រូវបានភ្នាក់ងារកីឡាករលោក Mino Raiola អះអាងថានឹងគួរតែចាកចេញពីទីនេះត្រឡប់ទៅក្លឹបចាស់របស់ខ្លួនវិញគឺ Ajaxនាពេលខាងមុខ។ កីឡាករ Brobbey រូបនេះបានសម្រេចចិត្តចាកចេញពី Ajax ហើយចូលរួមជាមួយនឹង RB Leipzig កាលពីរដូវក្តៅកន្លងមកក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនប៉ុន្តែបរាជ័យមិនអាចបង្ហាញទំរង់លេងល្អបានឡើយហើយទើបតែបានចាប់ផ្តើមការប្រកួតបាន២ប៉ុណ្ណោះនិងមានអាចរកគ្រាប់បាល់បាននៅឡើយ។ ដោយឡែកលោក…

Newcastle នឹងបន្តចែចង់ Vlahovic ទោះដឹងហើយថាតម្លៃខ្លួនកីឡាករដល់ទៅ ៨០លានអ៊ឺរ៉ូ

បរទេស៖ កីឡាករខ្សែប្រយុទ្ធ Dusan Vlahovic មកដល់ពេលនេះមិនត្រឹមតែជាចំណាប់អារម្មណ៍របស់ក្លឹបធំៗនោះទេសូម្បីតែ Juvenuts និង Newcastleក្តីកំពុងតែមិនបានស្ងប់អារម្មណ៍ឡើយតាមដណ្តើមគ្នាយកហត្ថលេខារបស់កីឡាកររូបនេះ។ យោងតាមការចេញផ្សាយរបស់ Corriere Fiorentino បានឲ្យដឹងថាទោះបីជាបានដឹងហើយថាកីឡាករខ្សែប្រយុទ្ធរូបនេះនឹងមានតម្លៃខ្លួនដែលក្លឹបFiorentina បានទាមទារដល់ទៅ៨០លានអ៊ឺរ៉ូក្តីប៉ុន្តែក្លឹបនៅមិនទាន់ងាកទៅរកគោលដៅថ្មីនៅឡើយ។ ដោយឡែក Juventus វិញក៏មិនទាន់អស់ចិត្តនៅឡើយដែរដោយគិតថាខ្លួនគឺជាក្លឹបធំហើយសង្ឃឹមថានឹងអាចធ្វើការចរចានាំយក Vlahovic មកកាន់ទឹកដី Turin ឲ្យបាននាខាងមករានេះប៉ុន្តែ…

ឈ្នះ Juventus តែ Chelsea របួសកីឡាករសំខាន់ៗ​ ត្រៀមប្រកួតលីគចុងសប្តាហ៍

បរទេស៖ តារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea ទាំងពីររូបគឺកីឡាករ N’Golo Kante និង Ben Chiwell បានបង្ហាញស្នាដៃយ៉ាងល្អក្នុងការប្រកួតវគ្គជម្រុះ Champions League កាលពីយប់ថ្ងៃអង្គារម្សិលមិញប៉ុន្តែបានត្រឹមតែពាក់កណ្តាលនៃការប្រកួតប៉ុណ្ណោះក៏ត្រូវបានប្តូរចេញ។ កីឡាករខ្សែបម្រើ Kante ត្រូវបានប្តូរចេញហើយដើរចូលទៅក្នុងបន្ទប់ក្រោមដីតែម្តងមុនពេលការប្រកួតបានត្រឹមពាក់កណ្តាលនិងកំពុងនាំមុខ Juventus ក្នុងលទ្ធផល១ទល់នឹង០ហើយមិនដល់ប៉ុន្មានផង Chiwell ក៏ត្រូវបានផ្លាស់ប្តូរចេញទៀតតែទោះបីជាយ៉ាងណាក្តីបញ្ចប់ទៅការប្រកួត…

Ramsey កំពុងត្រូវបានក្លឹបJuventus ស្វះស្វែងរកក្លឹបថ្មីឲ្យនៅអង់គ្លេស

បរទេស៖ ក្លឹបយក្សអ៊ីតាលី Juventus ក្នុងមួយរយៈកាលចុងក្រោយនេះកំពុងធ្វើការស្វះស្វែងដើម្បីអាចរកក្លឹបមកធ្វើការផ្ទេរយកកីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិវេល Aaron Ramsey ចេញពីពីអ៊ីតាលីដោយសារតែបញ្ហាប្រាក់កម្រៃជាការងារអទិភាព។ ឱកាសនៅពេលនេះសម្រាប់កីឡាករវ័យ៣០ឆ្នាំ Ramsey ក្នុងការចាកចេញពីអ៊ីតាលីគឺមានតែក្លឹបនៅលីគកំពូលអង់គ្លេសប៉ុណ្ណោះដែលក្នុងនោះគេរំពឹងទុកថានឹងមានដូចជាក្លឹប Evertonនិងក្លឹបអ្នកមានថ្មី Newcastle ជាដើមប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការផ្តល់សំណើរណាមួយជាផ្លូវការនៅឡើយទេ។ គួរឲ្យដឹងដែរថា Ramsey នៅរដូវកាលនេះអាចបង្ហាញខ្លួនបានតែ៥ប្រកួតប៉ុណ្ណោះដោយសារតែបញ្ហារបួសជាបន្តបន្ទាប់ព្រមទាំងពេលវេលាជាមួយនឹងជម្រើសជាតិរបស់គាត់ផងដែរ។ ប្រាក់កម្រៃរបស់កីឡាករដែលបញ្ហាធំបំផុតនោះគឺបានធ្វើឲ្យ Juventus ត្រូវតែបង្ខំចិត្តរុញគាត់ចេញទាំងដែលកីឡាករមិនសូវជាបានផ្តល់ឥទ្ធិពលឲ្យក្លឹបដូចការចង់បានឡើយហើយបច្ចុប្បន្នគាត់អាចទទយលបានរហូតទៅដល់៦លានផោនក្នុងមួយឆ្នាំរហូតទៅដល់ឆ្នាំ២០២៣៕

Newcastle និង Juventus នឹងប្រជែងគ្នាផ្ទេរយកកីឡាករ Dembele

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាតារាឆ្នើមវ័យក្មេងរបស់ក្លឹប Barcelona កីឡាករ Ousmane Dembele បច្ចុប្បន្នកំពុងក្លាយទៅជាកីឡាករគោលដៅរបស់ក្លឹបធំៗនៅអ៊ឺរ៉ុបបូករួមទាំងក្លឹបសេដ្ឋីថ្មី Newcastle ផងដែរ។ ប្រភពដដែលបានសរសេរទៀតថាក្រៅតែNewcastle ហើយនោះពេលនេះសូម្បីតែជើងខ្លាំងអ៊ីតាលី Juventus ក៏កំពុងចាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែប្រយុទ្ធបារាំងរូបនេះផងដែរហើយជឿជាក់ថាភ្នាក់ងាររបស់កីឡាកររូបនេះគឺបានជួបទំនាក់ទំនងរួចរាល់ហើយជាមួយនឹងក្លឹបទាំងពីរ។ គួរឲ្យដឹងដែរថា Dembele ចាប់តាំងតែពីបានផ្ទេរពីក្លឹប Dortmund មកចូលរួមនឹង…