Miss Global ៤រូប ចុះសួរទុក្ខកុមារកំព្រា ថ្ងៃចុងក្រោយ

សៀមរាប: កាលពីល្ងាចថ្ងៃទី១០ ឧសភា បវរកញ្ញា Miss Global លេខ៤ មកពីប្រទេសប៊ុលហ្គារី គឺកញ្ញា Gergana Doncheva Dancheva បានមកដល់ទឹកដីសៀមរាបហើយ បន្ទាប់ពីនាងខកខានមិនបានមកចួលរួមក្នុងកម្មវិធីតន្ត្រីសប្បុរសធម៌នៅទីក្រុងភ្នំពេញ។ នាង និង Miss Global ៣រូបផ្សេងទៀត នឹងដើរទស្សនកិច្ចប្រាសាទអង្គរជុំគ្នាជាថ្មីម្ដងទៀត…

Miss global ទៅទស្សនកិច្ចនៅសៀមរាប

សៀមរាបៈ នៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី៩ឧសភានេះ Miss Global ទាំងបីរូបនឹងទៅដល់ខេត្តសៀមរាប ។ នេះបើយោងតាមការបញ្ជាក់របស់ លោក សុះ ម៉ាច ដែលបានឡើងយន្តហោះទៅចាំនៅសៀមរាបមុនតាំងពីព្រឹកថ្ងៃនេះ។ លោកបញ្ជាក់ថា កញ្ញាទាំងបី កំពុងត្រូវបានរង់ចាំទទួលដោយប្រតិភូនៅខេត្តសៀមរាប និងអ្នកគាំទ្រមួយចំនួននៅព្រលានយន្ដហោះខេត្តសៀមរាប។ ក្នុងនោះ កញ្ញាឯកលេខ៤មកពីប្រទេសប៊ុលការីក៏នឹងធ្វើដំណើរមកដល់ខេត្តសៀមរាបនៅល្ងាចថ្ងៃទី១០ឧសភាផងដែរ ដើម្បីទស្សនកិច្ចលើទឹកដីអង្គរក្នុងដំណើរមកដល់កម្ពុជាលើកនេះ៕

ការប្រគំតន្ត្រីសប្បុរសធម៌ នៅចតុមុខ ទទួលជោគជ័យ

ភ្នំពេញ: កាលពីយប់ថ្ងៃទី៨ ឧសភា សមាគមសិល្បករខ្មែរ បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការប្រគំតន្ត្រីលក់សំបុត្រ នៅសាលចតុមុខ ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ពិធីនេះ ក្រៅពីមានអ្នកទិញសំបុត្រចូលទស្សនាកកកុញ ក៏មានការចូលរួមដោយមន្ត្រីតំណាងមកពីក្រសួង និងលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន។ តារាចម្រៀង តារាសម្ដែង និងតារាកំប្លែងជាច្រើនបានប្រមូលផ្ដុំគ្នានៅក្នុងវេទិកានោះ។ ការសម្ដែងរបាំជូនពរ ដែលរាំដោយMiss Global…

Miss Global ត្រូវស្វាគមន៍យ៉ាងកក់ក្ដៅនៅកម្ពុជា

ភ្នំពេញៈ ពេញមួយថ្ងៃទី៦ ឧសភា ម្សិលមិញ Miss Global 2015 ដែលបានមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាត្រូវបានសមាគមសិល្បករខ្មែរដឹកនាំកម្មវិធីទស្សនកិច្ចយ៉ាងកក់ក្ដៅនៅក្នុងតំបន់សំខាន់ៗ នៅរាជធានីភ្នំពេញ។ បញ្ចប់ដំណើរកម្សាន្តនៅពេលថ្ងៃ Miss Global ទាំង៣ក៏ត្រូវបានគណៈប្រតិភូមកពីក្រសួងទេសចរណ៍ និងក្រុមតារាសិល្បៈករខ្មែរទាំងមូល ជប់លៀងស្វាគមន៍នៅលើនាវា អមដោយវង់តន្ត្រីបុរាណ និងការទស្សនាមើលភ្លើងពណ៌តាមដងទន្លេនាពេលរាត្រីផងដែរ។ លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានអះអាងថា…

លោកស្រីរដ្ឋមន្ត្រី ជួបសំណេះសំណាល ជាមួយ Miss Global និងសិល្បករ សិល្បការិនី ខ្មែរ

ភ្នំពេញ: លោកស្រីរដ្ឋមន្ត្រី ជួបសំណេះសំណាល ជាមួយក្រុម កំពូលបវរកញ្ញាអន្តរជាតិ Miss Global និងសិល្បករ សិល្បការិនី នៃសមាគមសិល្បករខ្មែរ នៅថ្ងៃ៦ ឧសភា នេះ ស្តីអំពីការប្រគំតន្ត្រីសប្បុរសធម៌ ដ៏ធំមួយ នាប៉ុន្មានថ្ងៃ ខាងមុខនេះ។ ក្នុងជំនួបរវាង លោកស្រី ភឿង សក្កណា រដ្ឋមន្រ្តីក្រសួងវប្បធម៌…

ទិដ្ឋភាព Miss Global មកដល់កម្ពុជា

ភ្នំពេញ: កាលល្ងាចថ្ងៃទី៥ ឧសភា បវរកញ្ញាពិភពលោក Miss Global ប្រចាំឆ្នាំ២០១៥ ចំនួន៣រូបបានចុះមកដល់កម្ពុជា ដោយមានតារាៗជាសិល្បករកម្ពុជាយ៉ាងច្រើនកុះករទទួលស្វាគមន៍នៅវេលាម៉ោងប្រមាណជា៥ និង៤០នាទីល្ងាច។ Miss Global ទាំង៣នោះរួមមាន Miss អូស្រ្តាលី ចំណាត់ថ្នាក់លេខ១ Miss សហរដ្ឋអាមេរិកដែលមានដើមកំណើតជាខ្មែរចំណាត់ថ្នាក់លេខ២ និង Miss…

បវរកញ្ញាពិភពលោក ៤រូប នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី៥ ឧសភា ខាងមុខនេះ

ភ្នំពេញ: នៅល្ងាចថ្ងៃទី៥ ខែឧសភា នេះ បវរកញ្ញាពិភពលោកក្នុងកម្មវិធី (Miss Global 2015) ៤រូប នឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា រយៈពេល៧ថ្ងៃ បន្ទាប់ពីពួកនាងបានបញ្ចប់ ការប្រកួតសម្រស់ នៅក្នុងប្រទេសហ្វីលីពីន កាលពីចុងឆ្នាំ២០១៥។ បវរកញ្ញា Miss Global 2015 ទាំង៤រូបនោះរួមមាន…