ព័ត៌មានបច្ចេកវិទ្យា

OnePlus បាញ់ Samsung មួយមិនអស់ចិត្ត បាញ់មួយទៀត! ទាំង Galaxy S8 និង Note 8

កាលពីសប្តាហ៍មុន ក្រុមហ៊ុន OnePlus បានចេញស្ព័តវីដេអូបែបឆ្កួតៗមួយដែលបង្អួតពីសមត្ថភាពល្បឿនដំណើរការប្រើប្រាស់របស់ស្មាតហ្វូនម៉ូឌែល 5T របស់ខ្លួន ធៀបនឹង Galaxy Note 8 របស់ក្រុមហ៊ុន Samsung។

ក្នុងវីដេអូនោះ ក្រុមហ៊ុនផលិតទូរសព្ទចិនដែលមានមូលដ្ឋាននៅក្នុងទីក្រុង​ Shenzhen មួយនេះ បានឌឺដងបង្អាប់ Note 8 របស់ក្រុមហ៊ុន Samsung ថាមានល្បឿនយឺត មិនដល់ 5T របស់ខ្លួន។

//youtu.be/HGpLx7lt6RQ

ដោយមិនអស់ចិត្ត នៅថ្ងៃម្សិលមិញនេះ OnePlus បានបញ្ចេញស្ព័តខ្លីថ្មីមួយទៀត ដើម្បីបាញ់ Galaxy S8 ដែលជាស្មាតហ្វូនលំដាប់កំពូលមួយរបស់ក្រុមហ៊ុន Samsung វិញម្តង។ ម្តងនេះ OnePlus បានសម្ញែងពីសមត្ថភាពកាមេរ៉ាវីដេអូរបស់ 5T ធៀបនឹងរប់ស S8 តាមរយ:ការតុបតែងតួអង្គបុរសម្នាក់ជាមួយសម្លៀកបំពាក់ដែលស្រោបដោយបន្ទះសាច់ ហើយប្រលែងឆ្កែមួយក្បាលមកឱ្យខាំត្របាក់សាច់ទាំងនោះ ខណ:បុរសនោះដាក់ 5T និង S8 លើដង Selfie ថតវីដេអូ។

ដូច្នេះ ដើម្បីដឹងច្បាស់ថា OnePlus បាញ់ Samsung យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

//youtu.be/BYutqbhKmjk

 

មតិយោបល់