កែវ ពេជ្រករុណា ក្ដាប់ការសម្ដែង ក្រោយ Original Song ត្រូវផ្អឹប

មកទល់ពេលនេះ តារាចម្រៀងប្រចាំផលិតកម្ម E Nation លោក កែវ ពេជ្រករុណា ហៅភីជេន បានអះអាងថាមានបទចម្រៀងផ្ទាល់ខ្លួនប្រមាណច្រើនបទមកហើយ ដោយមានទាំងបទមនោសញ្ចេតនា និងបទបែបសប្បាយៗសម្រាប់អបអរបុណ្យចូលឆ្នាំខ្មែរខាងមុខនោះផង។ យ៉ាងណាមិញ ដោយសារតែបទដែលបានថតច្រៀងទាំងនោះនៅមិនទាន់ប្រកាសចេញ ទើបធ្វើអោយលោកស្ងប់ស្ងាត់ក្នុងអាជីពចម្រៀងដែលធ្លាប់រំពឹងទុក ហើយងាកទៅចាប់ការសម្ដែងយ៉ាងសស្រាក់សស្រាំជាជំនួសវិញ។ លោកកែវ ពេជ្រករុណា និយាយថាមកទល់ពេលនេះ លោកមិនទាន់មានឱកាសឡើងឆាក ឬទទួលភាពលេចធ្លោរក្នុងនាមជាតារាចម្រៀងដែលមានបទចម្រៀងជាប្រភេទ…

Original Song«ធ្វើការបន្លំ» ចេន សាយចៃ រំពឹងច្បាមទីផ្សារ!

ខណៈដែលផលិតកម្មថោន ត្រូវបានគេចាប់អារម្មណ៍ជុំវិញដំណើរចាកចេញរបស់ មាស សុខសោភា ទៅកាន់ផលិតកម្មហង្សមាស ក្រោយចប់ចូលឆ្នាំនោះ តារាចម្រៀងដែលសរសើរពីថោនមិនដាច់ពីមាត់ អ្នកនាង ចេន សាយចៃ ត្រូវផលិតកម្មមួយនេះសម្រុកចេញបទបំបុកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរគួរអោយកត់សម្គាល់តែម្ដង។ យ៉ាងណាមិញ ក្នុងចំណោមបទចម្រៀងដែលគេបានឃើញ បទ«ធ្វើការបន្លំ»ដែលទើបចេញបង្ហោះ ទទួលបានការចាប់អារម្មណ៍លោតខ្លាំងតែម្ដង ដោយសារតែបទចម្រៀងនេះ ក្រៅតែពីជា Original Song ក៏មានអត្ថន័យត្រូវរឿងក្នុងសង្គមភាគច្រើនបុកត្រូវបេះដូងមហាជន…

វិបុល ឡាឡា ប្រកាសបង្កើត«គ្រួសារតារាកម្ពុជា»នៅប្រទេសកូរ៉េ

ក្រោយពីរួមគ្នាបើកការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ ដើម្បីស្វែងរកមូលនិធិជួយកុមារក្រីក្រ និងស្ដ្រីខ្វះខាតនៅក្នុងប្រទេសកម្ពុជា ក្រោមការរៀបចំរបស់អង្គការខ្ញុំខ្មែរ សហការជាមួយគ្រួសារតារាកម្ពុជា លោក វិបុលឡាឡាកូនខ្មែរ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងក្នុងក្រុមពលករកូរ៉េល្បីឈ្មោះនៅក្នុងប្រទេសកូរ៉េ និងជាមេក្រុមចម្រៀង GOG បានអះអាងថាលោកនឹងបង្កើតក្រុម«គ្រួសារតារាកម្ពុជា»ថ្មីមួយប្រចាំនៅក្នុងប្រទេសកូរ៉េ ដោយគម្រោងនឹងធ្វើសកម្មភាពសប្បុរសធម៌ និងរ៉ៃអង្គាសប្រាក់ជាប្រយោជន៍ជាច្រើនដល់តារាខ្វះខាតនៅកម្ពុជា ដូចគ្នានឹងសកម្មភាពរបស់គ្រួសារតារាកម្ពុជានៅក្នុងប្រទេសកម្ពុជាដូច្នោះដែរ។ លោកវិបុលឡាឡា និយាយថា បន្ទាប់ពីបានក្លាយខ្លួនជាសមាជិករបស់«គ្រួសារតារាកម្ពុជា»ប្រចាំនៅកម្ពុជា បានធ្វើអោយលោកមានគំនិតប្រមែប្រមូលតារាសិល្បៈ ដែលសុទ្ធសឹងតែជាពលករបម្រើនៅក្នុងប្រទេសនោះ អោយក្លាយជាក្រុមធំមួយដូចគ្នានឹងនៅកម្ពុជាផងដែរ…

តារាចម្រៀង រ៉ាឌី ប្រកាសមិនច្រៀងក្រៅពីហង្សមាស ថោន និងសាន់ដេ

ដ្បិតថាទើបតែមានកេរ្តិ៍ឈ្មោះកេរ្តិ៍ឈ្មោះបោះសំលេងក្រោយពីចេញបទចម្រៀងOriginal Song ផ្ទាល់ខ្លួនបាន៣បទ និងច្រៀងបទលំនាំម្ចាស់ដើមបទ«ស្អប់អតីត»បានគេស្គាល់ក្នុងសិល្បៈ ប៉ុន្តែតារាចម្រៀងវ័យក្មេងកញ្ញា រ៉ាឌី បានប្រកាសជំហរបើគ្មានឱកាសចូលច្រៀងនៅក្នុងផលិតកម្មធំរួមមានហង្សមាស ថោន ឬសាន់ដេរ គឺនាងមិនចូលផលិតកម្មនោះទេ ដោយសុខចិត្តបន្តផលិតចម្រៀងនៅច្រៀងឯករាជ្យដូចបច្ចុប្បន្នមិនចូលកុងត្រាផលិតណាមួយនោះទេ។ នេះជាជំហរយ៉ាងកម្ររបស់តារាចម្រៀងថ្មោងថ្មីដែលទើបមានកេរ្តិ៍ឈ្មោះ ខណៈដែលតារាភាគច្រើន គឺបន់អោយតែមានផលិតកម្មផ្សេងៗទាក់ទងអោយក្លាយជាតារាចម្រៀង ដើម្បីមានប្រេនងាយស្រួលឈានឡើងនោះ។ ថ្លែងក្នុងពិធីសម្ពោធហាងលក់សំលៀកបំពាក់បុរសកាលពីល្ងាចថ្ងៃទី២១ កុម្ភៈ នៅតាមបណ្ដោយផ្លូវ២០០៤ នៅជិតអតីតជញ្ជីងថ្លឹងឡានទី២ នាងបានថ្លែងថាបើទោះជានាងទើបតែមានការទទួលស្គាល់…

ទីបំផុត មាស សុខសោភា កុងត្រាចូលហង្សមាសផ្លូវការ

ប្រភពផ្លូវការពីផលិតកម្មថោន និងផលិតកម្មហង្សមាស បានអះអាងថា តារាស្រីល្បីឈ្មោះ កញ្ញា មាស សុខសោភា បានកុងត្រាធ្វើជាតារាចម្រៀងហង្សមាសជាផ្លូវការហើយ ដោយនាងនឹងចេញបទចម្រៀងនៅក្រោយអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខ ដោយខាងហង្សមាសនឹងគម្រោងយកនាងមកលើកអោយដូចគ្នានឹងលោកខេមរៈ សិរីមន្ត ដែលមានមុខទាំំងក្នុងស្ពត និងទាំងក្នុងកម្មវិធីតន្ត្រីធំៗនោះផង។ យ៉ាងណាមិញ នៅមិនទាន់មានការទម្លាយអោយដឹងពីរយៈពេលដែលនាងបានកុងត្រាចូល ជាមួយនឹងផលិតកម្មហង្សមាសនៅឡើយទេ។ មន្ត្រីមួយរូបដែលត្រូវដឹងថាជាបុគ្គលិកជាន់ខ្ពស់ប្រចាំនៅក្នុងផលិតកម្មថោនបាន អះអាងថា មាស សុខសោភា…

ហាក់ ធៀមុនី ត្រៀមបញ្ចេញMV នៅកូរ៉េ

ក្នុងឱកាសចេញសម្ដែងជាមួយតារាចម្រៀង អ្នកនាង ចេន សាយចៃ នៅក្នុងប្រទេសកូរ៉េ តារាសម្ដែងលោក ធៀ ហាក់មុនី ដែលបាននិពន្ធបទ«កូរ៉េស្មោះស្នេហ៍» និងបានច្រៀងចម្រៀងមួយបទនោះ ក្នុងឱកាសទៅសម្ដែងផងនោះក៏បានឆ្លៀតថតMV បទនោះនៅក្នុងប្រទេសកូរ៉េផងដែរ។ លោកអះអាងថាសាច់រឿងក្នុងបទ«កូរ៉េស្មោះស្មេហ៍» នឹងត្រូវបានបញ្ចេញជាសាច់រឿងវីដេអូក្នុងពេលឆាប់ៗ តែលោកគ្រាន់តែជ្រើសឈុតខ្លះនៅក្នុងប្រទេសកូរ៉េយកមកបញ្ចូលប៉ុណ្ណោះ ដោយប្លង់សំខាន់មួយចំនួនទៀត គឺរង់ចាំថតនៅកម្ពុជា។ បទចម្រៀងដែលមានចំណងជើងថា«កូរ៉េស្មោះស្នេហ៍» ត្រូវបានលោកបង្ហើរនៅលើទឹកដីកូរ៉េ ក្នុងឱកាសច្រៀងរាំក្នុងព្រឹត្តិការណ៍សប្បុរសធម៌…

វិបុលឡាឡា កូនខ្មែរ ក្លាយជាតារាចម្រៀងមានទីផ្សារ ក្រោយធ្វើពលករនៅកូរ៉េ

​ស្រឡាញ់អាជីពសិល្បៈតាំងពីនៅសិក្សាមិនទាន់ទទួលបានជោគជ័យ ប៉ុន្តែលោកមិ វិបុល ហៅវិបុលឡាឡា កូនខ្មែរ ដែលត្រូវគេស្គាល់ក្នុងចំណោមពលករកូរ៉េនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកូរ៉េ ថាជាជាតារាចម្រៀងមួយរូប បែរជាមានប្រជាប្រិយភាព និងកាន់តែទីផ្សារសិល្បៈនៅក្នុងចំណោមពលរដ្ឋខ្មែរដែលបានបម្រើការ និងរស់នៅនៅទីនោះ។ លោកមិនត្រឹមតែជាតារាចម្រៀងដែលមានការងារច្រៀងប្រចាំអោយក្លិបកម្សាន្តមួយនៅក្រុងស៊ូវុន ប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមេក្រុមចម្រៀង GOG និងជាអ្នករៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីខ្មែរតូចធំនៅក្នុងប្រទេសកូរ៉េ រាល់ពេលក្រុមពលករខ្មែរមានការបប្រគំតន្ត្រីសប្បុរសធម៌ និងកម្មវិធីផ្សព្វផ្សាយបែបសប្បាយៗផ្សេងនោះផង។ ក្នុងចំណោមពលករខ្មែរនៅកូរ៉េ កាន់តែទទួលស្គាល់ច្រើនឡើងថា លោក…

ជេន សាយចៃ និងតារាៗខ្មែរ ទទួលបានការចាប់អារម្មណ៍ខ្លាំង មុនការប្រគំតន្ត្រីFree ចាប់ផ្ដើមនៅកូរ៉េ ថ្ងៃ១៦ នេះ

នៅថ្ងៃទី១៦ កុម្ភៈ នេះ តារាខ្មែរ និងថៃជាច្រើនរូប នឹងបើកការប្រគំតន្ត្រីដោយមិនមានការលក់សំបុត្រនោះទេ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយការប្រគំតន្ត្រីនេះមានការចូលរួមដោយតារាចម្រៀងមកពីផលិតកម្មថោន អ្នកនាង ជេន សាយចៃ និងតារាៗជាច្រើនរូបទៀត ដែលសុទ្ធតែមានប្រជាប្រិយភាពក្នុងចំណោមពលករកូរ៉េ។ នេះជាការសម្ដែងលើកទី២របស់តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ តែជាការសម្ដែងលើកទី១របស់តារាមួយចំនួន ហើយក៏ជាសម្ដែងច្រើនលើករួចមកហើយរបស់តារាផ្សេងទៀត ប្រចាំនៅក្នុងប្រទេសកូរ៉េ ដោយការប្រគំតន្ត្រីនេះគ្រាន់តែមានការប្រកាសភ្លាមក៏មានការចាប់អារម្មណ៍ពីពលករភាគច្រើនរស់នៅទីនោះតែម្ដង។ ពលករប្រចាំប្រទេសកូរ៉េជាច្រើនបានបង្ហាញអារម្មណ៍ស្វាគមន៍ និងសាទរចំពោះវត្តមានតារាៗមកពីប្រទេសកម្ពុជាតាំងពីថ្ងៃទៅដល់ប្រទេសកូរ៉េថ្ងៃដំបូងមកម្ល៉េះ…

ទីបំផុត នីរិទ្ធ អែនឌ្រូ ចេញចម្រៀងហើយ ក្រោយកុងត្រាជាងកន្លះឆ្នាំ

បន្ទាប់ពីចុងកុងត្រាជាមួយផលិតកម្ម BN តាំងពីអំឡុងខែមិថុនា ក្នុងឆ្នាំ២០១៧ ពេលនេះពិធីករប៉ុស្ដិ៍លេខ៩ ដែលត្រូវគេស្គាល់ថា ជាតារាដែលមានសំឡេងល្អផង បានចេញបទចម្រៀងតាមអ្វីដែលលោកបានប្រកាសនោះហើយ បើទោះជាមួយបទ របស់លោកត្រូវគេកត់សម្គាល់ថា រង់ចាំអស់ជាងកន្លះឆ្នាំ។ យ៉ាងណាមិញ នៅមិនទាន់ដឹងថា មួយបទបើកឆាកអាជីពចម្រៀង របស់លោកនឹងទទួលបានការគាំទ្រកម្រិតណានៅឡើយទេ ក្នុងពេលដែលបទចម្រៀងរបស់លោក ក៏ស្ថិតក្នុងការស្ទាបស្ទង់ទីផ្សារ ដើម្បីកត់សម្គាល់មើលពីសន្ទុះគាំទ្រ។ បទចម្រៀងដែលទើបចេញបង្ហោះដោយផលិតកម្ម BN…

សន វិជ្ជបុត្រ សម្រេចចិត្តផលិតបទខ្លួនឯង ក្រោយផលិតកម្ម២ចុងក្រោយដួលសន្លប់

បន្ទាប់ពីផលិតកម្មM និងផលិតកម្ម L ស្ងាត់ជ្រាបគ្មានការផលិតបទចម្រៀងដែលមិនខុសពីការដួលសន្លប់នោះ ពេលនេះតារាចម្រៀង លោក សន វិជ្ជបុត្រ បានសម្រេចចិត្តផលិតបទផ្ទាល់ខ្លួនហើយ ដើម្បីកុំអោយអាជីពចម្រៀងរបស់ខ្លួនស្ងប់ស្ងាត់ដូចគ្នានឹងការមិនមានសកម្មភាពរបស់ផលិតកម្មទាំងពីរ។ លោកបានបង្ហោះអោយឃើញនូវបទចម្រៀងOriginal Song របស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន អមជាមួយនឹងការប្រកាសថានឹងមានបទចម្រៀងបន្តបន្ទាប់ទៀតដើម្បីវាយលុកទីផ្សារ ដោយមិនរង់ចាំទាល់តែខាងផលិតកម្មទម្លាក់បទអោយច្រៀងដូចក្នុងពេលស្ថិតនៅជាតារាចម្រៀងរបស់M និង L ចុងក្រោយនោះឡើយ។ លោកសន វិជ្ជបុត្រ…