រំដួលលិចទឹក ដណ្ដើមបានតំណែងភេទទី៣លេចធ្លោរ

មកទល់ពេលនេះ គេចាប់អារម្មណ៍ថាប្រជាប្រិយភាពរបស់តារាពហុជំនាញ កញ្ញា រំដួលលិចទឹក កាន់តែខ្ទរខ្ទារ និងមានការការគាំទ្រមិនធម្មតា ក្នុងចំណោមតារាភេទទី៣នៅកម្ពុជា។ ផ្អែកលើសមត្ថភាពតែងខ្លួនប្លែកៗ និងមានរូបរាងបែបខ្ពង់ស្រឡះសមនឹងការតែងកាយជាតារាម៉ូដែល តារារូបនេះ ត្រូវគេកត់សម្គាល់ថាទៅដល់ទីណាគឺផ្អើលកន្លែងហ្នឹងតែម្ដងដោយសារតែការស្រូបទាញសំឡេងអះដៃ និងហ៊ោកញ្ជ្រៀវ។ ប្រជាប្រិយ ភាពរបស់នាងកាន់តែឃើញអណ្ដែតច្បាស់ នៅពេលដែលនាងបង្ហាញខ្លួនក្នុងនាមជាគណកម្មការផ្ដល់ពិន្ទុដល់ការប្រលងនារីឯកសង្ក្រានពោធិ៍សែនជ័យ និងក្នុងពេលនាងឡើងបង្ហាញខ្លួនលើឆាករបស់គ្រួសារតារាកម្ពុជាទាំង៣ថ្ងៃ។ យោងតាមព្រឹត្តិការណ៍សង្ក្រាននៅពោធិ៍សែនជ័យទាំង៣ថ្ងៃ ដែលបានរៀបចំទម្រង់សិល្បៈដោយគ្រួសារតារាកម្ពុជា កញ្ញារំដួលលិចទឹក ដ្បិតថាមិនសូវបានរាំច្រៀង…

អេដា និងហេង ពិទូរ ក្លាយជាគណកម្មការក្នុងកម្មវិធីប្រាក់រង្វាន់១០០លានរៀល

កាលពីរសៀលថ្ងៃទី៣ មេសា មានការប្រកាសអោយដឹងគួរអោយភ្ញាក់ផ្អើលថា តារាចម្រៀងOriginal Song ២រូប ត្រូវបានជ្រើសអោយក្លាយជាគណកម្មការផ្ដល់ពិន្ទុក្នុងកម្មវិធីប្រលងចម្រៀងថ្មីមួយរបស់ទូរទស្សន៍បាយ័ន ដែលមានទឹកប្រាក់រហូតដល់១០០លានរៀល សម្រាប់អ្នកឈ្នះ។ នេះជាតួនាទីថ្មីសន្លាង ខណៈដែលការងារជាគណកម្មការនេះ ក៏ត្រូវតាមជំនាញរបស់តារាទាំង២ផងដែរ ដោយសារតែបេក្ខជនប្រឡងចម្រៀងនៅក្នុងកម្មវិធីនេះ គឺតម្រូវអោយច្រៀងបទចម្រៀងប្រភេទ Original Song ដែលពេញនិយមនាពេលចុងក្រោយទាំងស្រុង ដើម្បីអោយមានអត្តសញ្ញាណជាខ្មែរ។ នៅក្នុងវេទិកាសន្និសីទសារព័ត៌មាននាថ្ងៃនោះ លោកអៀង…

ឆឹម សក្កដា រំភើបចិត្តនឹងអំណោយរបស់ ព្រហ្ម ម៉ាញ

លោកឆឹម សក្កដា បានអះអាងថា បទOriginal Song ក្រោមចំណងជើងថា «ក្រម៉ាខ្មែរ» គឺជាស្នាដៃនិពន្ធអត្ថន័យដោយផ្ទាល់របស់លោកព្រហ្ម ម៉ាញ ដោយអត្ថន័យរបស់បទនេះ មានគំនិតអភិរក្ស និងលើកតំកើងក្រម៉ាដែលជាស្នាដៃរបស់ខ្មែរតាំងពីជំនាន់ដើម ដើម្បីអោយកូនខ្មែរកាន់តែអោយតម្លៃលើក្រម៉ាខ្មែរ។ លោកថារំភើបចិត្តណាស់ ដែលបានបកស្រាយបទចម្រៀងលើកសរសើរពីក្រម៉ា ហើយជាស្នាដៃរបស់បទនោះ ក៏ជាទឹកដៃរបស់រៀមច្បងគឺលោក ព្រហ្ម ម៉ាញ ដែលក្នុងពេលនេះកាន់តែស្ងាត់នូវអាជីពត្រឹមត្រូវ។…

ទម្រង់សិល្បៈបុរាណច្រើនផ្នែក ត្រូវបានរំលេចឆាក«គ្រួសារតារាកម្ពុជា»

ក្នុងវេទិកាប្រគំតន្ត្រីរបស់គ្រួសារតារាកម្ពុជា ក្នុងព្រឹត្តិការណ៍ពោធិសែនជ័យសង្ក្រាន មិនត្រឹមតែមានកម្មវិធីសិល្បៈលើកស្ទួយពីចង្វាក់ប្រពៃណីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏បានគាស់កកាយទម្រង់សិល្បៈបុរាណយ៉ាងសម្បូរបែបយកមកបង្ហាញផងដែរ ទាំងការសម្ដែងកាលពីថ្ងៃបើកឆាកនៅថ្ងៃទី៣០ មីនា និងថ្ងៃទី៣១ មីនា យប់មិញ។ ក្រៅពីរំលេចនូវសម្លៀកបំពាក់អោយត្រូវនឹងទម្រង់ប្រពៃណីខ្មែរ អោយសមនឹងឱកាសបុណ្យចូលឆ្នាំខ្មែរដែលខិតជិតដល់ សិល្បៈទម្រង់បុរាណជាច្រើនផ្នែកក៏ត្រូវគាស់រំលើងឡើងផងដែរ។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា អ្នករៀបទម្រង់សិល្បៈទាំងស្រុងក្នុងព្រឹត្តិការណ៍តន្ត្រីរបស់ព្រឹត្តិការណ៍ពោធិសែនជ័យសង្ក្រាន បានអះអាងថាកម្មវិធីដែលបានធ្វើឡើងនេះ មិនត្រូវអោយតារាទាំងអស់រំលេចបទបែកស្លុយនោះទេ បើទោះជាកម្មវិធីទាំងមូលមានការចូលរួមដោយតារាយុវវ័យមួយចំនួន។…

ជាង១០០តារា ប្រកាសធ្វើអោយ ព្រឹត្តិការណ៍ពោធិ៍សែនជ័យសង្ក្រាន កក្រើកឆ្នាំនេះ

ចាប់ពីថ្ងៃទី២៩ មីនា រហូតដល់ថ្ងៃទី២ មេសា ខាងមុខនេះ ព្រឹត្តការណ៍សង្ក្រានធំមួយដែលបានប្រកាសធ្វើឡើងនៅវត្តជន្លង់ម្លូរ ក្នុងខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានអ្នករៀបចំដាក់ឈ្មោះថា«ពោធិ៍សែនជ័យសង្ក្រាន»នោះ នឹងចាប់ផ្ដើមហើយ ដោយការរៀបចំជាលើកទី៣នេះ ត្រូវបានគេមើលឃើញថាមានការរៀបជំជាទ្រង់ទ្រាយធំជាងមុន និងគគ្រឹកគគ្រេងជាងមុន។ មិនរាប់បញ្ចូលព្រឹត្តិការណ៍លេងល្បែងប្រជាប្រិយខ្មែរ ការតាំងពិព័រណ៌ស្នាដៃកូនខ្មែរ ការប្រណាំងរទេះ ការបង្ហាញក្បាច់ប្រដាល់នៅលើសង្វៀន និងការប្រឡងបវរកញ្ញាវ័យ៦០ឆ្នាំជាដើម គេឃើញមានការប្រគំតន្ត្រីដើម្បីអោយបងប្អូនជាកម្មករកម្មការិនីនៅតំបន់រោងចក្រនៅទីតាំងនោះបានរាំលេង ប្រមាណជាង១០០នាក់ឯណោះ ដោយវត្តមានដ៏ច្រើនរបស់ក្រុមសិល្បករសិល្បការិនីនេះ…

ស្ងាត់ៗ តារាចម្រៀង លុន សុីឡូ រៀបការបាត់

កាលពីល្ងាចថ្ងៃទី២៣ មីនា តារាចម្រៀងOriginal Song លោក លុន សុីឡូ ដែលត្រូវគេស្គាល់ច្រើនតាមរយៈសកម្មភាពសប្បុរសធម៌ បានរៀបការហើយ ខណៈ ដែលលោកមិនធ្លាប់ប្រកាសអោយដឹងពីទំនាក់ទំនងស្នេហាក្រៅសង្វៀនសិល្បៈកន្លងមក។ អាពាហ៍ពិពាហ៍នេះ ត្រូវបានធ្វើឡើងដោយបើកចំហរនៅស្រុកមេសាង ក្នុងខេត្តព្រៃវែង ដោយក្រៅពីភ្ញៀវកិត្តិយស ក៏មានវត្តមានតារាមួយចំនួនចូលរួមផងដែរ។ លោក លុន សុីឡូ បានបង្ហោះនៅលើហ្វេសប៊ុកអោយដឹងថា…

សម្អាងលើសមត្ថភាព តារាចម្រៀង ដេវីត ឆ័យ ហ៊ានប្រដូចខ្លួនទៅកំពូលតារាចម្រៀង២ដួង

ដ្បិតថាមិនទាន់មានកេរ្តិ៍ឈ្មោះបោះសំឡេង ប៉ុន្តែតារាចម្រៀងទើបលេចពន្លក លោក ដេវីត ឆ័យ បានអះអាងថាលោកនឹងធ្វើជាតារាសិល្បៈដែលអាចបន្តតំណែងល្បីល្បាញរបស់កំពូលតារាចម្រៀង២ដួងអោយបាន ដោយសារតែលោកសម្អាងថាខ្លួនមានទេពកោសល្យច្រៀងបានល្អ ចេះនិពន្ធទំនុកច្រៀង និងតែងបទភ្លេងមិនធម្មតា។ លោកបានបង្ហើបមហិច្ឆតាមួយនេះ ខណៈដែលអ្នកបានឮក៏សើចចំអក តែក៏មានខ្លះទៀត យល់ថាបុគ្គលដែលមានមហិច្ឆិតា ហើយមានការប្រឹងប្រែងច្បាស់លាស់ដូចលោក ក៏ប្រាកដជាអាចធ្វើបានដោយមិនអាចនឹកស្មាន។ តារាចម្រៀង ដេវីត ឆ័យ និយាយថា តាំងពីដើមរៀងមកលោកតែងយកគំរូលោក…

បន្ទាប់ពីខាត់ សុឃីម ដល់វេន ឈួន សុវណ្ណឆៃ ម្ដងហើយ!

បន្ទាប់ពីតារាចម្រៀងអ្នកនាង ខាត់ សុឃីម ចេញបទ «រងារ» ហើយទទួលបានការគាំទ្ររហូតកក្រើកប្រទេស គេឃើញតារាចម្រៀងជើងចាស់មួយរូបទៀតហើយ គឺអ្នកនាង ឈួន សុវណ្ណឆៃ ដែលបានបញ្ចេញបទ Original Song ដែលស្ដាប់ហើយដាស់អារម្មណ៍ឲ្យមហាជន កញ្ជៀលចង់រាំចង្វាក់ប្រពៃណីខ្មែរជាថ្មី។ នេះជាបទនិពន្ធថ្មីបើកឆាករបស់តារាស្រីរូបនេះ ចំក្នុងបរិបទដែលបទបែកស្លុយរងការរិះគន់ ដោយសារតែបទទាំងនោះបានរួមចំណែកធ្វើអោយយុវវ័យឈ្លក់វង្វេង ភ្លេចអស់ចង្វាក់ប្រពៃណីកន្លងមក។ អ្នកនាង…

វិបុលឡាឡា ពង្រឹងមូលនិធិនៅកូរ៉េ មុនOriginal Song វាយលុកសិល្បៈ

ក្រោយប្រកាសបង្កើតក្រុមសិល្បៈមួយធំ ដោយប្រើឈ្មោះថា ក្រុម«គ្រួសារតារាកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េ» ដែលមានគម្រោងបង្រួបបង្រួមតារាសិល្បៈជាក្រុមពលករ លោក វិបុលឡាឡា កូនខ្មែរ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងពលករ និងជាមេក្រុមចម្រៀង GOG ប្រចាំនៅទីនោះ ក៏បានរំលេចគម្រោងមូលនិធីកាន់តែធំ ជាប្រយោជន៍ស្វែងរកជំនួយសប្បុរសធម៌អោយបានកាន់តែច្រើនជួយដល់ទុរគតជន ជាពិសេសគឺក្រុមពលករដែលមានបញ្ហាផងដែរ។ មកទល់ពេលនេះ គេឃើញលោកកាន់តែសកម្មភាពក្នងការគៀរគរជំនួយជួយដល់ពលករខ្មែរមួយរូបដែលមានគ្រោះថ្នាក់ក្នុងការងារ ស្របគ្នាដែលបទចម្រៀង Original Song របស់លោក…

មានវីដេអូ៖ វង្ស ថាណាន់ ធ្វើខួប មានសាច់ញាតិតែម្នាក់មកចូលរួម

ក្នុងពិធីខួបកំណើតលើកដំបូងរបស់តារាចម្រៀង លោក វង្ស ថាណាន់ កាលពីថ្ងៃទី៥ មីនា នៅភោជនីយដ្ឋាន៥៧០ លោកអះអាងថាអត់មានសាច់ញាតិណាម្នាក់ចូលរួមនោះទេ ក្រៅពីក្មួយបង្កើតម្នាក់ ដែលលោកយកមកទំនុកបម្រុងនៅក្នុងផ្ទះជួលនៅភ្នំពេញជាមួយ។ ដូច្នេះហើយទើបបានជាស្នាមញញឹមរបស់តារាចម្រៀង ដែលមានប្រវត្តិត្រូវបានគ្រួសារបោះបង់តាំងពីតូច អោយរស់ធំធាត់ក្នុងមណ្ឌលកុមារកំព្រារូបនេះ ហាក់បង្កប់នូវភាពតូចចិត្ត បើទោះជាលោកបានក្លាយជាតារាដែលមានឈ្មោះបោះសំឡេងម្នាក់ទៅហើយ។ លោក វង្ស ថាណាន់ បានថ្លែងក្នុងពិធីខួបកំណើតគម្រប់២៩ឆ្នាំនាយប់នោះថា ថ្វីដ្បិតថាក្រោយពីឳពុកម្ដាយបែកបាក់គ្នា…