អេស្ប៉ាញ កោះហៅកីឡាករ ២៤រូបត្រៀមប្រកួតមិត្តភាព ខណៈ Alvaro Morata ខកចិត្តមិនមានឈ្មោះ

ក្រុមគោជល់អេស្ប៉ាញ បានកោះហៅកីឡាករ ២៤រូបត្រៀមប្រកួតមិត្តភាពជាមួយ​ក្រុមជម្រើសជាតិអាឡឺម៉ង់ និងអាហ្សង់ទីន នាចុងខែនេះ ហើយ ខណៈគ្រូបង្វឹក​លោក Julen Lopetegui មិនបានកោះហៅខ្សែប្រយុទ្ធដ៍ឆ្នើម​ Alvaro Morata មកជួយក្រុមជម្រើសជាតិឡើយ។ ចាប់តាំងពីផ្លាស់ទៅកាន់ក្រុមតោខៀវ Chelsea នារដូវក្តៅកន្លងមក ប្រជាប្រិយភាព របស់ខ្សែប្រយុទ្ធឆ្នើម Alvaro Morata…

Juventus រំពឹងសងសឹក ខណៈ Real Madrid ចង់បង្កើតប្រវត្តិសាស្ត្រថ្មី

រឿងច្រំដែល សម្រាប់ក្រុមសេះបង្កង់ Juventus ក្នុងការចៀសក្រុមយក្សអេស្ប៉ាញ Real Madrid បែរជាមិនអាចទៅរួចឡើយ ដោយក្រុមអ៊ីតាលីមួយនេះ ត្រូវជួបក្រុម Real Madrid នៅវគ្គ ៨ក្រុមចុងក្រោយ Champion League ។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ The Goal…

អីយ៉ា! ក្រុមអង់គ្លេសទាំងពីរ ប៉ះគ្នាវគ្គ ៨ ក្រុមចុងក្រោយ

ការរង់ចាំរបស់អ្នកទស្សនាបាល់ទាត់ទាំងអស់ ជុំវិញការចាប់ឆ្នោត UEFA Champion League វគ្គ ៨ក្រុមចុងក្រោយបានចេញលទ្ធផលហើយ ខណៈរឿងមិននឹកស្មានមួយបានកើតឡើង ចំពោះក្រុមអង់គ្លេសទាំង២ ។ នេះគឺជារឿងនឹកស្មានមិនដល់មួយ សម្រាប់ក្រុមហង្ស​ក្រ​ហម Liverpool និងក្រុមមេឃខៀវ Manchester City ​ ដែលសុទ្ធសឹងជាក្រុមមកពីអង់គ្លេស ត្រូវប៉ះគ្នានៅវគ្គ ៨ក្រុមចុងក្រោយ…

Hazard៖ បើមិនបានតំណែង​ Top 4 ទេ រូបគេនឹងចាកចេញ

បន្ទាប់ពីការជ្រុះចេញពី Champion League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្រោម​ស្នាដៃក្រុម Barcelona ក្រុមតោខៀវ Chelsea កំពុងតែប្រឈមជាមួយនឹងការ​បាត់បង់កីឡាករល្អបន្តទៀត។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ខ្សែបម្រើ​ប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard គម្រាមចាកចេញពី Stamford Bridge…

ស្ងាត់មួយរយៈ Dybala ចាប់ផ្តើមកក្រើកឡើងវិញ ស្របពេលក្លិបធំៗ នៅតែរក្សាគោលជំហរចង់បាន

ក្រោយពីស្ងប់ស្ងាត់ប៉ុន្មានខែចុងក្រោយនេះ ខ្សែប្រយុទ្ធ អាហ្សង់ទីន Paulo Dybala បានធ្វើឲ្យមានការភ្ញាក់​ផ្អើលយ៉ាងខ្លាំង ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ក្នុងការប្រកួត២លើកចុងក្រោយ​នេះ។ ជាក់ស្តែងណាស់​ ២ប្រកួតចុងក្រោយនេះ ដែល Dybala លេង ក្នុងជម្រើស ១១ នាក់ដំបូងនេះដែរ កីឡាករអាហ្សង់ទីនរូបនេះ ធ្វើបានយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន ៣…

បើទិញមិនបាន Varane បីសាចក្រហមសម្លឹងឃើញខ្សែ​ការពារគូប្រជែងធំរបស់ Real Madrid វិញ

ក្រុមបីសាចក្រហម Manchester United ហាក់ដូចជា​មិនទាន់ទទួលបានភ្លើងខៀវ ពីក្រុម Real Madrid ឡើយ ចំពោះការតាមប្រមាញ់ Raphael Varane ពីក្រុម Real Madrid ក៍ប៉ុន្តែក្លិបអង់គ្លេសមួយនេះ បានសម្លឹងឃើញខ្សែការពារស្បែកខ្មៅដ៍ឆ្នើមមួយរូបទៀត។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail…

Real Madrid បោះទុន ១៦០លានអឺរ៉ូ ទិញ Salah មកជំនួសតំណែង Bale

ក្រោយពីសម្រេចចិត្តលក់ខ្សែប្រយុទ្ធ Gareth Bale នៅរដូវក្តៅខាងមុខនេះ ក្រុម​អធិរាជស Real Madrid បានសម្លឹងឃើញកីឡាករមួយរូបហើយ ដែលនឹងត្រូវ​មកជំនួសតំណែងរបស់ Bale នៅរដូវកាលក្រោយនេះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ El Confidencial បានឲ្យដឹងថា ក្រុម Real Madrid បានត្រៀមរួចហើយ…

Griezmann កំពុងរកទិញផ្ទះ នៅតំបន់ Catalan

បន្ទាប់ពីមានការលេចធ្លាយ​ ពត៌មានដែលក្រុម Barcelona ចង់ទិញ Antoine Griezmann នៅរដូវកាលក្រោយ ស្រាប់តែពេលនេះ ខ្សែប្រយុទ្ធបារាំងរូបនេះ កំពុងតែស្វះស្វែងរកទិញផ្ទះ នៅតំបន់ Catalan នាទីក្រុង Barcelona ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ កាសែត Marca ពីប្រទេសអេស្ប៉ាញ​បានឲ្យដឹងថា…

Barcelona នៅតែមិនទាន់ចាញ់ នៅ Laliga

ក្រុម Barcelona នៅតែមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ក្នុងក្របខ័ណ្ឌ កំពូល​ប្រទេសអេស្ប៉ាញ Laliga ដោយបន្តយកឈ្នះក្រៅដីលើក្រុម Malaga ក្នុងលទ្ធផល ២-០។ ការបន្តឈ្នះក្រុម Malaga ២-០ យប់មិញនេះ បង្ហាញឲ្យឃើញថា ក្រុម Barcelona នៅតែខ្លាំង ដោយមិនទាន់ចាញ់ ១ប្រកួតនៅឡើយទេ…

ក្រោយធ្លាក់ពី Champion League ក្រុមអ្នកមាន PSG មកខ្លាំងនៅ League1

បន្ទាប់ពីជ្រុះចេញពីក្របខ័ណ្ឌ កំពូលអឺរ៉ុប UEFA Champion League ក្រោមស្នាដៃក្រុម Real Madrid រួចមកក្រុម Paris Saint Germain បានទៅបញ្ចេញកំហឹងយ៉ាងចាស់ដៃលើក្រុម Metz នៅក្របខ័ណ្ឌកំពូលប្រទេស​បារាំង League1 ឯណោះវិញ។ ជាក់ស្តែងណាស់ ក្រុម Paris…