ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Toyota រកឃើញវិធីសាស្រ្តផលិតអាគុយរថយន្តកាន់ភ្លើងខ្លាំង និងយូរអង្វែង​

ក្រុមហ៊ុន Toyota ជឿថាខ្លួនរកឃើញមធ្យោបាយផលិតអាគុយរថយន្តដែលមានប្រសិទ្ធភាពកាន់តែខ្ពស់មួយ បន្ទាប់ពីពួកគេ អាចមានលទ្ធភាពមើលឃើញពីដំណើរប្រព្រឹត្តទៅនៃបន្ទុកអគ្គីសនីសាកចេញ និងចូលក្នុងអាគុយ។

ក្រុម​ហ៊ុ​ន​ផ​លិ​ត​រ​ថយ​​ន្តលំ​ដា​ប់​ពិ​​ភព​​លោ​ក​មួ​យ​នេះ​ ​បា​ន​ហៅ​រ​ប​ក​គំ​ហើ​ញ​ថ្មី​រ​ប​ស់​ខ្លួ​ន​ ​ដែ​ល​អ​នុ​ញ្ញ​ត​ឱ្យ​មា​ន​លំ​ហូ​រ​សេ​រី​នៃ​សា​រ​ធា​តុ​លី​ចូ​ម​ដែ​ក​ពី​ប៉ូ​ល​កា​តូ​ត​ ​(​ប៉ូ​ល​សា​ក​ប​ន្ទុ​ក​អ​គ្គី​​ស​នី​អ​វិ​ជ្ជ​មា​ន​)​ ​ទៅ​ប៉ូ​ល​អា​ណូ​ត​ ​(​ប៉ូ​ល​សា​ក​ប​ន្ទុ​ក​អ​គ្គី​ស​នី​វិ​ជ្ជ​មា​ន​)​ ​ថា​ ជា​វិ​ធី​សា​ស្រ្ត​អ​ង្កេ​ត​ដំ​ណើ​​រ​ប្រ​ព្រឹ​ត្ត​ទៅ​រ​ប​ស់​លី​ចូ​ម​ដែ​ក​ក្នុ​ង​អេ​ឡិ​ច​ត្រូ​និ​កលើកដំបូងគេបង្អស់របស់ពិភពលោក។

យូរយារមកហើយ ក្រុមអ្នកវិទ្យាសាស្រ្តរបស់ជប៉ុន មិនទាន់អាចរកឃើញវិធីសាស្រ្តដែលអនុញ្ញាតឱ្យពួកគេមើលឃើញអ្វីដែលកំពុងកើតឡើងនៅក្នុងលំហូរលីចូមដែកក្នុងសារធាតុអេឡិចត្រុងក្នុងអាគុយ លុះមកដល់ពេលនេះ។ ពោលគឺ ពួកគេបានរកឃើញប្រតិកម្មនាំឱ្យថាមពលអាគុយចុះខ្សោយតាមអាយុកាល ដែលកើតឡើងដោយសារពេលមានការផ្ទេរថាមពលអាគុយចេញ និងចូល សារធាតុដែកលីចូមមានប្រតិកម្មត្របាញ់ចូលគ្នា ហើយជះឥទ្ធិពលដល់ថាមពលបន្ទុកអគ្គីសនីរបស់អាគុយ និងនាំឱ្យវាមានការចុះខ្សោយទៅតាមពេលវេលាប្រើប្រាស់៕​
toyota-iq-ev-2013-6
battery

មតិយោបល់