ប្រជាជនកូរ៉េខាងត្បូងប្រមាណ២លាននាក់កំពុងធ្វើបាតុកម្មតាមដងផ្លូវជាថ្មីនៅថ្ងៃសៅរ៍នេះក្នុងរដ្ឋធានីសេអ៊ូលនិងនៅតាមទីក្រុងផ្សេងទៀតនៅក្នុងប្រទេសដើម្បីធ្វើការតវ៉ាប្រឆាំងលោកប្រធានាធិបតី Park Geun -hye ។ យោងតាមសារព័ត៌មានChannel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នករៀបចំបាតុកម្មបានឱ្យដឹងថាការធ្វើបាតុកម្មប្រឆាំងនឹងលោកប្រធានាធិបតីនាចុងសប្តាហ៍លើកទី៥ក្នុងការប្រមូលផ្តុំគ្នាដោយឈរកាន់ដៃគ្នានៅជំវិញការិយាល័យកណ្តាលរដ្ឋាភិបាលកូរ៉េ(BlueHouse)ដើម្បីទាមទាឲ្យអ្នកស្រីប្រធានាធិបតី Park Geun hyeចុះចេញពីតំណែង។
បើសិនជាលោកប្រធានាធិបតីParkមិនលាលែងពីតំណែងបន្ទាប់ពីការធ្វើបាតុកម្មនេះទេ ពួកគេនឹងចាត់វិធានការបន្ថែមទៀតក្នុងនោះនិស្សិតមហាវិទ្យាល័យនិយាយថាពួកគេនឹងធ្វើពហិការមិនចូលរៀនខណៈដែលសហព័ន្ធសហជីពកូរ៉េនឹងចូលរួមក្នុងការធ្វើមហាបាតុកម្មនៅថ្ងៃទី៣០៕
មតិយោបល់