ដោយសារតែកំណើនវីដេអូរាងបញ្ឈរ និងការ៉េថតតាមកាមេរ៉ាស្មាតហ្វូន ជាពិសេស តាមការថតផ្សាយផ្ទាល់នោះ ក្រុមហ៊ុន YouTube បានបន្ថែមនូវមុខងារថ្មីមួយនៅលើកម្មវិធីបណ្តាញសង្គមវីដេអូរបស់ខ្លួនសម្រាប់ប្រព័ន្ធ iOS ដែលអាចចាក់វីដេអូទាំងនោះពេញអេក្រង់បាន។
ការដាក់ចេញនេះដែរ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានប្រកាសកាលពីខែឧសភា ថាកម្មវិធី YouTube សម្រាប់ប្រព័ន្ធ iOS និង Android របស់ខ្លួន គួរតែគាំទ្រការបើកមើលវីដេអូខ្នាតបឈ្ឈរ និងការ៉េពេញអេក្រង់ទូរសព្ទបាន។ លុះឥឡូវនេះ ក្រុមហ៊ុនពិតជាដាក់ចេញមែន តាមរយៈកំណែចុងក្រោយបង្អស់របស់វា នៅប៉ុន្មានថ្ងៃមុននេះ។ តែសម្រាប់ប្រព័ន្ធ Android គឺមិនទាន់ចេញនៅឡើយទេ។
ជាមួយ កម្មវិធី YouTube ជំនាន់ថ្មី នៅពេលលោកអ្នកបើកវីដេអូមើល នោះវានឹងមានរូបតាងតូចមួយសម្រាប់ចុចពង្រីកទ្រង់ទ្រាយវីដេអូឱ្យបង្ហាញចេញពេញអេក្រង់ ទោះបីជាវារាងបញ្ឈរ ឬបួនជ្រុងក៏ដោយ។ ម្យ៉ាងទៀត លោកអ្នកក៏អាចអូសផ្ទាំង Window កម្មវិធីចុះក្រោម ដើម្បីឆែកមើល Comment ឬការអធិប្បាយផ្សេងៗលើវីដេអូនោះផងដែរ៕
ប្រភពព័ត៌មានៈ 9to5google
មតិយោបល់