
រន្ធសាកភ្លើង មិនដែលចេះមានគ្រប់គ្រាន់ទេ សម្រាប់ការផ្គត់ផ្គង់នូវរាល់ឧបករណ៍ប្រើប្រាស់ទាំងអស់របស់អ្នក មិនថាពេលនៅទីណាក៏ដោយ ក៏យើងនៅតែត្រូវការប្រើព្រីជំនួយបន្ថែម សម្រាប់សាកថ្មឧបករណ៍មួយចំនួនបាន។ យ៉ាងណាមិញ ព្រីមួយចំនួននោះនៅតែ មិនទាន់អាចបំពេញគ្រប់តម្រូវការប្រើប្រាស់របស់យើងបាននោះទេ។
ឥឡូវនេះលោកអ្នកអាចសាកប្រើប្រាស់ ព្រីឆ្លាតវៃដែលមានឈ្មោះថា Kinkoo វាភ្ជាប់មកជាមួយរន្ធសាកភ្លើងចំនួន ៣ និង រន្ធសាក USB ចំនួន ៤។ វាមានប្រវែងត្រឹមតែ ៨ អ៊ីញប៉ុណ្ណោះ ងាយស្រួលដាក់ប្រើប្រាស់នៅក្នុងការិយាល័យ ឬនៅក្នុងបន្ទប់គេងបាន។
អ្នកអាចកម្មង់ទិញ ព្រី Kinkoo ឆ្លាតវៃនេះបាននៅលើហាងទំនិញ iPhone Hacks Deals ក្នុងតម្លៃខ្ទង់ ២៤.៩៩ ដុល្លារ។ រីឯថ្ងៃដែលរំពឹងថានឹងអាចដឹកជញ្ជូនឲ្យបាន គឺនៅថ្ងៃទី២៩ ខែមករា នេះហើយ៕

មតិយោបល់