ព័ត៌មានបច្ចេកវិទ្យា

គន្លឹះសង្គ្រោះលេខ Contacts ដែលបានបាត់ពី iPhone មកវិញ ទោះមិនបាន Backup ទុកក៏ដោយ

លោកអ្នកប្រហែលជាគិតថា លេខ Contacts ដែលបានបាត់ទៅហើយ គឺមិនអាចសង្គ្រោះមកវិញបានឡើយ បើមិនបាន Backup វាទុកជាមុននោះ។ ការគិតបែបនេះ គឺជាការយល់ច្រឡំទាំងស្រុង ព្រោះមានកម្មវិធីកុំព្យូទ័រថ្មីមួយឈ្មោះ Dr.Fone អាចជួយរុករកលេខទូរស័ព្ទក្នុងកម្មវិធី Contacts លើទូរស័ព្ទ iPhone របស់អ្នកមកវិញបាន បើទោះជាលោកអ្នកមិនបាន Backup វាទុកក្នុងកម្មវិធី iTunes ឬ iCloud ក៏ដោយ។ ដូច្នេះ Post Tech សូមបង្ហាញជូនប្រិយមិត្តពីវិធីងាយៗជូនដល់លោកអ្នកយកទៅអនុវត្តតាម ដើម្បីអាចសង្រ្គោះទិន្នន័យដ៏មានសារសំខាន់ទាំងនោះមកវិញបាន។

iphone-contacts-phone-app-800x445

តម្រូវការកម្មវិធី៖
> iPhone ដំណើរការដោយប្រព័ន្ធ iOS 10 កំណែចុងក្រោយបង្អស់
> គាំទ្រជាមួយ iPhone 7, 7 Plus, 6s, 6s Plus, និង SE

ជំហ៊ានទី១៖ ភ្ជាប់ iPhone ទៅកុំព្យូទ័រ
– ជាដំបូង សូមភ្ជាប់ទូរស័ព្ទ iPhone ទៅកុំព្យូទ័រ រួចបើកកម្មវិធី Dr.Fone
– បន្ទាប់មក អ្នកនឹងឃើញមុខងារសង្គ្រោះឯកសារ (Recovery) តាម ៣ របៀប នៅខាងឆ្វេងផ្ទាំងកម្មវិធី
– សូមជ្រើសរើស ‘Recovery from iOS Device’

drfone-recovery-02
ជំហ៊ានទី២៖ ស្គេនរកលេខ Contacts ដែលបានលុបបាត់
– សូមចុចលើប៊ូតុង ‘Start Scan” បន្ទាប់ពីចុចជ្រើសរើសយកប្រអប់ ‘Contacts’ នៅខាងក្រោម ‘Recovery from iOS Device’ រួច។
– បន្ទាប់មក កម្មវិធីនេះនឹងធ្វើការស្វែងរកលេខទូរស័ព្ទក្នុងកម្មវិធី Contacts លើ iPhone ដែលបានលុបបាត់ទាំងអស់។
– ចំណាំ៖ ប្រសិនបើចង់សង្គ្រោះឯកសារប្រភេទផ្សេងទៀត លោកអ្នកអាចចុចជ្រើសរើសប្រភេទឯកសារទាំងនោះបន្ថែមបាន។

drfone-recovery-03
ជំហ៊ានទី៣៖ របៀបពិនិត្យមើល និងសង្រ្គោះលេខ Contacts មកវិញ
– បន្ទាប់ពីដំណើរការស្គេនរកចប់ លោកអ្នកអាចឆែកមើលរាល់ទិន្នន័យលេខ Contacts ដែលកម្មវិធី Dr.Fone បានស្តារ ឬសង្គ្រោះយកមកវិញបានហើយ។ សូមចុចលើ ‘Contacts’ នៅខាងឆ្វេង នោះទិន្នន័យលេខ Contacts ព្រមទាំងព័ត៌មានដែលលោកអ្នកបានកត់ត្រាភ្ជាប់ជាមួយលេខនីមួយៗ នឹងបង្ហាញឡើង។
– បន្ទាប់មក សូមចុចលើប៊ូតុង ‘Recovery to Device’ ជាការស្រេច៕

drfone-recovery-07

មតិយោបល់