សេអ៊ូល៖ ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េ LG បានប្រកាសបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ ឆ្នាំនេះ ដោយទទួលបានលើសពីការរំពឹងទុក
ហើយក៏ជាត្រីមាសមួយ ដែលធ្វើឲ្យ LG សប្បាយរីករាយបំផុតផងដែរ ព្រោះប្រាក់ចំណេញកើនឡើងរហូតដល់ ១៤០ភាគរយ។
យោងតាមសេចក្ដីប្រកាសរបស់ LG បានឲ្យដឹងថា នៅក្នុងត្រីមាសចន្លោះខែមេសា-មិថុនា ទទួលបានប្រាក់ចំណេញជាង ៥០៣លានដុល្លារអាមេរិក ដោយបានកើនឡើង ១៤០ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ ប្រភពចំណូលច្រើនបំផុត ដែលនាំឲ្យក្រុមហ៊ុន LG ចំណេញបានលុយជាង ៥០០លានដុល្លារអាមេរិកនេះ គឺបានមកពីការលក់ និងគ្រឿងផ្គត់ផ្គង់ឧបករណ៍នៅតាមគេហដ្ឋាន។
ជាមួយគ្នានោះផងដែរ LG ក៏បានប្រកាសឲ្យដឹងផងដែរថា នៅក្នុងត្រីមាសនេះ មានស្មាតហ្វូន ១៣,៩លានគ្រឿងត្រូវបានលក់ចេញ ដោយកើនឡើង ៣ភាគរយ បើធៀបនឹងត្រីមាសមុន៕
មតិយោបល់